fbpx
no-alternative title
Home គ្រប់គ្រង និងដឹកនាំអាជីវកម្ម

គ្រប់គ្រង និងដឹកនាំអាជីវកម្ម

លោកអ្នកអាចរៀន និងបង្កើនសមត្ថភាពគ្រប់គ្រង និងដឹកនាំអាជីវកម្មនៅលើគេហទំព័រ apamat.com បន្ថែមពីលើប្រភពចំណេះដឹង និងយុទ្ធសាស្ត្រធ្វើអាជីវកម្មសំខាន់ៗជាច្រើនទៀតដូចជា “ចេញរកស៉ី” ដែលជាបណ្តុំអត្ថបទណែនាំពីររបៀបបើកអាជីវកម្ម “យុទ្ធសាស្ត្រពង្រីកខ្លួន” ដែលជាបណ្តុំអត្ថបទធ្វើទីផ្សារ និងការលក់ និងមានមុខងារមានប្រយោជន៍ជាច្រើនទៀតដែលលោកអ្នកអាចឃើញនៅលើគេហទំព័ររបស់យើងស្រាប់។

បទពិសោធន៍គ្រប់គ្រងចំនួនពីរ សម្រាប់អ្នកកំពុងមានគម្រោងបើកអាជីវកម្មខ្លួនឯង

នៅពេលអ្នកចេញរកស៉ីខ្លួនឯង ហើយដឹកនាំអាជីវកម្មនោះ ការគ្រប់គ្រងស្ថាប័នមួយតែម្នាក់ឯងអាចជារឿងមួយថ្មីរបស់អ្នក។ តើអ្នកគ្រប់គ្រងទាំងអស់សុទ្ធតែប្រើស្តង់ដារដូចគ្នាមែនទេ? មិនមែនទេ អ្នកគ្រប់គ្រងសុទ្ធតែមានស្ទីលដឹកនាំខុសៗគ្នា ទៅតាមអ្វីដែលពួកគេបានរៀន បូករួមជាមួយបទពិសោធន៍ជាក់ស្តែងដែលពួកគេឆ្លងកាត់ក្នុងនាមជាអ្នកដឹកនាំ។  នៅពេលចេញដឹកនាំដំបូង អ្នកប្រាកដជាជួបកូនចៅ ឬបុគ្គលិកកម្រិតទាបភាគច្រើន។ នៅពេលខ្ញុំចេញបើក និងគ្រប់គ្រងអាជីវកម្មខ្លួនឯងដំបូង ខ្ញុំខ្លួនឯងក៏នៅស្ទើរ ហើយក្រុមការងារ និងបុគ្គលិកក៏នៅមានកម្រិត។ នៅពេលក្រុមទាំងមូលសំបូរទៅដោយមនុស្សសមត្ថភាពនៅមានកម្រិត ខ្ញុំដឹកនាំពួកគេដោយគ្មានរបៀបច្បាស់លាស់ ហើយពេលខ្លះប្រើវិធីក្តៅជាមួយពួកគេ ពេលខ្លះប្រើវិធីត្រជាក់លួងលោម និងតឿនឲ្យធ្វើការដដែលៗ មិនច្បាស់ថាខ្ញុំជាមេដឹកនាំ ឬកូនចៅរបស់ពួកគេ។  ក្រោយពីបរាជ័យក្នុងអាជីវកម្ម ខ្ញុំបានធ្វើតេស្តចូលជាសមាជិកនៅក្នុងក្លឹបអ្នកជំនួញមួយឈ្មោះ MMG...

វិធីធ្វើឲ្យបុគ្គលិកក្នុងភោជនីយដ្ឋានរបស់អ្នក ខិតខំធ្វើការកាន់តែល្អ និងធ្វើឲ្យអតិថិជនពេញចិត្ត

មានម្ចាស់ភោជនីយដ្ឋានជាច្រើនសម្រេចចិត្តបើកអាជីវកម្មហាងអាហារឡើងដោយសារពួកគេជាមនុស្សដែលចូលចិត្តចម្អិនម្ហូបអាហារ ឬដោយសារពួកគេចង់មានអាជីវកម្មផ្ទាល់ខ្លួនជាជាងធ្វើការឲ្យគេ។ ក្នុងចំណោមពួកគេ ភាគតិចណាស់ដែលដឹងអំពីសារៈសំខាន់នៃផ្នែកធនធានមនុស្សនៅក្នុងប្រតិបត្តិការភោជនីយដ្ឋាន។ ភោជនីយដ្ឋានជាប្រភេទអាជីវកម្មសេវាកម្ម ដូច្នេះទោះម្ហូបអាហារនៅហាងរបស់អ្នកឆ្ងាញ់ប៉ុណ្ណា ឬមានទីតាំងល្អប៉ុណ្ណាក៏ដោយ បើបុគ្គលិករបស់អ្នកមិនមានភាពរាក់ទាក់ដាក់ភ្ញៀវ និងគ្មានស្មារតីបម្រើសេវាកម្ម នោះអតិថិជននឹងមិនចង់ត្រឡប់មកហាងរបស់អ្នកម្តងទៀតឡើយ។ ការបណ្តុះស្មារតីលើឥរិយាបទ និងសុជីវធម៌នៅកន្លែងការងារដល់បុគ្គលិករបស់អ្នក គឺជាជម្រើសដ៏ត្រឹមត្រូវមួយសម្រាប់ដណ្តើមយកប្រជាប្រិយភាព ក្រៅពីការមានតារាងមុខម្ហូបល្អ (ការរើសមុខម្ហូបដាក់លើ Menu គឺត្រូវបានរើសដាក់ប្រកបដោយយុទ្ធសាស្ត្រ ពោលគឺមិនមែននឹកឃើញរើសដាក់នោះទេ) និងបរិយាកាសល្អនៅក្នុងហាង។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួនក្នុងការពង្រឹងកូនក្រុម ឬបុគ្គលិកក្នុងភោជនីយដ្ឋានរបស់អ្នក។  ១. បញ្ចេញឥរិយាបទគំរូ ដើម្បីឲ្យបុគ្គលិករបស់អ្នកធ្វើតាម ក្នុងនាមជាម្ចាស់ ឬអ្នកគ្រប់គ្រងភោជនីយដ្ឋានមួយ អ្នកគឺជាតំណាងឲ្យយីហោហាងទាំងមូល។...

តើ”កិច្ចព្រមព្រៀងរក្សាព័ត៌មានសង្ងាត់” ក្នុងអាជីវកម្មគឺជាអ្វី? គេត្រូវការវានៅពេលណា?

គ្រប់អាជីវកម្មទាំងអស់តែងមានព័ត៌មានផ្ទៃក្នុងដែលខ្លួនចង់រក្សាការសំងាត់ ប៉ុន្តែនៅពេលអ្នកធ្វើជំនួញគឺតែងតែមានទំនាក់ទំនងរវាងបុគ្គលទាំងក្នុង និងក្រៅក្រុមហ៊ុន និងរវាងស្ថាប័ន ដូច្នេះហើយដើម្បីធានាទិន្នន័យសម្ងាត់ទាំងនោះ អ្នកត្រូវការបង្កើតកិច្ចព្រមព្រៀងរក្សាការសម្ងាត់ជាមួយអ្នកដែលដឹងព័ត៌មានរបស់អ្នក។ តើកិច្ចព្រមព្រៀងរក្សាការសម្ងាត់គឺជាអ្វី? កិច្ចព្រមព្រៀងរក្សាការសម្ងាត់ គឺជាកិច្ចសន្យាដែលគេធ្វើឡើងដើម្បីការពារព័ត៌មាន ឬទិន្នន័យសម្ងាត់, រូបមន្តផលិតផល, កិច្ចការសម្ងាត់នានាក្នុងពាណិជ្ជកម្ម និងប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនមួយ។  តើពេលណាអ្នកត្រូវការធ្វើកិច្ចព្រមព្រៀងរក្សាការសម្ងាត់? នៅពេលអ្នករើសបុគ្គលិកណាម្នាក់ ឬច្រើន សម្រាប់ឲ្យធ្វើការងារដែលពាក់ព័ន្ធនឹងកិច្ចការសម្ងាត់របស់ក្រុមហ៊ុន។ ពេលខ្លះគេអាចច្របាច់ចំណុចស្នូតនៃកិច្ចព្រមព្រៀងនេះ នៅក្នុងកិច្ចសន្យាការងារ។ នៅពេលអ្នកចចារលក់អាជីវកម្មរបស់អ្នកទៅឲ្យអ្នកដទៃ ដើម្បីកុំឲ្យបុគ្គលដែលចចារជាមួយអ្នកនោះ ទម្លាយព័ត៌មានសម្ងាត់របស់អ្នកទៅឲ្យភាគីទី ៣ នៅពេលអ្នកបង្ហាញគម្រោងអាជីវកម្មលម្អិតរបស់អ្នកទៅឲ្យអ្នកវិនិយោគឯកជន ឬនៅពេលអ្នកបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដើម្បីស្វែងរកអ្នកវិនិយោគ ពាក់ព័ន្ធជាមួយបុគ្គលិក ឬអ្នកខាងក្រៅក្រុមហ៊ុនដែលធ្វើការលើប៉ាតង់...

មានរបស់ល្អហើយ តើត្រូវធ្វើយ៉ាងណាបន្ទាប់?

ខ្លីៗអំពីជំនួញ៖ នេះជារឿងពិតមួយដែលខ្ញុំបានជួបប្រទះកាលពីពេលដែលខ្ញុំបានធ្វើការក្នុងក្រុមហ៊ុនផ្សារទំនើបមួយកន្លែង។ ខ្ញុំនៅចាំបានថា មានថ្ងៃមួយពេលល្ងាចបន្ទាប់ពីបំពេញការងាររួច ខ្ញុំ និងបងប្រុសពីរនាក់ទៀតដែលជាបុគ្គលិកក្នុងក្រុមហ៊ុនតែមួយ បានបបួលគ្នាទៅញុំាអាហារមួយកន្លែង។ ចូលទៅដល់ភ្លាម ពួកខ្ញុំក៏ធ្វើដូចជាភ្ញៀវធម្មតាដែរ គឺសុំមីនុយដើម្បីហៅម្ហូបយកមកញុំា។ លុះបានពិសារអាហារបណ្ដើរ ជជែកលេងជាមួយគ្នាបណ្ដើរ បន្តិចក្រោយមក ពួកខ្ញុំទាំងបីបាននិយាយគ្នាដល់រឿងរបស់ល្អ ប៉ុន្តែរបស់ល្អនៅទីនេះ គឺពួកខ្ញុំចង់សំដៅលើ “ផលិតផល”។ ខ្ញុំក៏ចាប់ផ្តើមសួរបងប្រុសទាំងពីរនោះភ្លាមថា ប្រសិនបើយើងអាចបង្កើតផលិតផលដ៏ល្អ តើជំហានបន្ទាប់យើងគួរធ្វើអ្វី? បងប្រុសទីមួយឆ្លើយថា “បើយើងមានរបស់ល្អពិត(ផលិតផល) កុំបាច់ខ្វល់ចិត្តថានឹងគ្មានអ្នកមករក(ទិញ) ពីព្រោះមនុស្សចង់បានតែរបស់ល្អស្រាប់ហើយ”។ ចំណែកឯបងប្រុសទីពីរនិយាយថា “មានរបស់ល្អហើយមិនប្រាប់គេ(ផ្សាយ) តើធ្វើមិចទើបគេដឹង(ចង់ទិញ)ទៅ?” តមក ពួកគាត់ក៏សួរខ្ញុំវិញថា...

៧ យុទ្ធសាស្ត្រដើម្បីរក្សាបុគ្គលិកឆ្នើមឱ្យនៅធ្វើការក្នុងក្រុមហ៊ុនរបស់អ្នកបានយូរ

ក្នុងពិភពការងារបច្ចុប្បន្ន ជាមួយនឹងអត្រាទាបនៃភាពគ្មានការងារធ្វើ វាពិតជាមិនងាយស្រួលឡើយក្នុងការជួលបុគ្គលិកខ្លាំងៗឱ្យមកសហការជាមួយ។ ក្រុមហ៊ុនខ្លះចង់បានបុគ្គលិកមានជំនាញ និងសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងមានភាពគំនិតច្នៃប្រឌិតខ្ពស់ ស្របពេលដែលលក្ខន្តិកៈនៃការជួលរបស់ពួកគេចាត់ទុកបុគ្គលិកទាំងនោះត្រឹមតែជាឧបករណ៍រកចំណូល។ ជំនួសឱ្យការស្វែងរកមនុស្សថ្មីដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់មកជួយជ្រោមជ្រែងដំណើរការអាជីវកម្ម បណ្ដាក្រុមហ៊ុនរកស៊ីទាំងឡាយគួរខ្នះខ្នែងក្នុងការរក្សាបុគ្គលិកពូកែៗដែលមានស្រាប់ឱ្យនៅបំពេញការងារជាមួយបន្ត។ នៅក្នុងទីផ្សារធនធានមនុស្សនៅកម្ពុជា មិនទាន់មានការប្រកួតប្រជែងខ្លាំងដូចប្រទេសអភិវឌ្ឍរួចហើយនោះទេ ហើយធនធានមនុស្សរបស់ប្រទេសយើងក៏មានកម្រិតដែរ ហេតុនេះការគ្រប់គ្រងបុគ្គលិកមានសក្ដានុពលដែលមាននៅក្នុងក្រុមហ៊ុនស្រាប់ទើបជាប្រការដែលត្រូវយកចិត្តទុកដាក់។ ប៉ុន្តែ តើត្រូវធ្វើយ៉ាងណាទើបអាចរក្សាបុគ្គលិកឆ្នើមៗឱ្យនៅបម្រើការងារក្នុងការអាជីវកម្មរបស់អ្នកបានយូរអង្វែងតទៅទៀត? ខាងក្រោមនេះគឺជាតិចនិកចំនួនប្រាំពីរដែលអាចជួយអ្នកឱ្យសម្រេចរឿងនេះបាន៖ ១/ សារប្រយោជន៍ ប្រាក់ខែ និងការប្រកួតប្រជែង តាមរយៈការស្រង់មតិរបស់គេហទំព័រផ្គូរផ្គងបុគ្គលិក និងម្ចាស់ក្រុមហ៊ុន Glassdoor បានរកឃើញថាមានបុគ្គលិកជាង ៤៥ ភាគរយដែលបានលាឈប់ពីកន្លែងការងារចាស់គឺបណ្ដាលមកពីបញ្ហាប្រាក់ខែ។...

មុខងារនៃការគ្រប់គ្រងអាជីវកម្មរបស់អ្នក ឬស្ថាប័នណាមួយ

មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងមានមុខងារធំៗចំនួន ៥ និងមានមុខងារតូចៗជាច្រើនទៀត។ មុខងារតូចៗនីមួយៗមានដំណើរការជាច្រើនទៀត ប៉ុន្តែខ្ញុំពុំអាចសរសេរវាឲ្យលម្អិតក្នុងអត្ថបទមួយបានទេ ដោយអត្ថបទនេះគ្រាន់តែប្រាប់ចំណុចគោលៗប៉ុណ្ណោះ ក៏ប៉ុន្តែនឹងមានអត្ថបទថ្មីៗទៀតអំពីការគ្រប់គ្រងដែលលោកអ្នកអាចអាននៅលើវេបសាយ apamat.com ។ ជាទូទៅនៅក្នុងការគ្រប់គ្រង មានមុខងារធំៗចំនួន ៥ ដូចខាងក្រោម៖ ១. ការរៀបគម្រោង ជំហានដំបូងនៃការចាប់ផ្តើមការងារគ្រប់គ្រង គឺការសរសេរគម្រោង។ នៅក្នុងគម្រោងមានមុខងារតូចៗដូចជា ការកំណត់គោលដៅ, ការព្យាករណ៍លទ្ធផល, ការអភិវឌ្ឍយុទ្ធសាស្ត្រគ្រប់គ្រង, និង ការអភិវឌ្ឍន៍គោលនយោបាយគ្រប់គ្រង។  ២. ការរៀបរចនាសម្ព័ន្ធគ្រប់គ្រង បន្ទាប់ពីមានគោលដៅក្នុងការគ្រប់គ្រងរួចហើយ គឺដល់ពេលរៀបប្រព័ន្ធគ្រប់គ្រងដែលមានមុខងារតូចៗដូចជា ការឌីហ្សាញរចនាសម្ព័ន្ធគ្រប់គ្រង,...

មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងភាពខ្លាំងខាងក្នុងនៃអាជីវកម្មរបស់អ្នក

នៅពេលនិយាយអំពីយុទ្ធសាស្ត្រគ្រប់គ្រងខាងក្នុង មានចំណុចជាច្រើនដែលត្រូវនិយាយ ប៉ុន្តែអត្ថបទនេះគ្រាន់តែនិយាយត្រួសៗដូចខាងក្រោម ថាតើនៅក្នុងក្រុមហ៊ុនស្តង់ដារគេមានចំណុចអ្វីខ្លះសម្រាប់ជាយុទ្ធសាស្ត្រគ្រប់គ្រងប្រព័ន្ធខាងក្នុងនៃក្រុមហ៊ុនរបស់ពួកគេ។  ក្រុមហ៊ុននីមួយៗតែងពឹងផ្អែកលើកត្តាខាងក្នុង និងខាងក្រៅ។ កត្តាខាងក្នុងសំដៅលើអ្វីៗដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយ ចំណែកកត្តាខាងក្រៅសំដៅលើឱកាសផ្សេងៗនៅក្នុងទីផ្សារជាក់ស្តែង។ ឧទាហរណ៍ ក្រុមហ៊ុនរបស់អ្នកមានធនធានមនុស្សពូកែៗច្រើននាក់ មានទ្រព្យសកម្មច្រើន មានយីហោខ្លាំង មានប្រព័ន្ធគ្រប់គ្រងខ្លាំង... ទាំងអស់នេះគឺជាកត្តាខាងក្នុង។ ក្នុងពេលដដែល ទីផ្សារដែលអ្នកកំពុងរកស៉ីគឺមិនមានគូប្រជែងទេ ពោលគឺអ្នកគ្រប់គ្រងទាំងស្រុង នោះវាគឺជាកត្តាខាងក្រៅ។ ក៏ប៉ុន្តែប្រសិនបើអ្នកមានប្រព័ន្ធគ្រប់គ្រងខាងក្នុងខ្សោយ ហើយពឹងផ្អែកលើកត្តាខាងក្រៅ នោះក្រុមហ៊ុនរបស់អ្នកនឹងជួបវិបត្តិនៅថ្ងៃអនាគត។ តួយ៉ាងសាកលវិទ្យាល័យឯកជនកាលពីជិត ២០ ឆ្នាំមុន ដែលកាលណោះនៅភ្នំពេញមានតែសាកលវិទ្យាល័យឯកជនពីរប៉ុណ្ណោះ។ ដោយសារតែមានអំណោយផលកត្តាខាងក្រៅ...

អ្នកដឹកនាំដែលមានគេគោរពច្រើន មិនបង្កកំហុស ៣ នេះទេ

សមត្ថភាពដ៏អស្ចារ្យបំផុតនៃភាពជាអ្នកដឹកនាំដែលចៅហ្វាយនាយត្រូវមានគឺជាសមត្ថភាពបង្កើតការគោរព ទំនុកចិត្ត និងកិត្តិយសនៅក្នុងខ្លួនមនុស្សដែលស្ថិតក្រោមការបង្គាប់បញ្ជារបស់ខ្លួន។ ប្រាកដណាស់ថា ក្នុងនាមជាអ្នកគ្រប់គ្រង រាល់ជម្រើសរបស់អ្នកតែងតែមានឥទ្ធិពលលើក្រុមទាំងមូល ជាពិសេសកំហុសឆ្គងនៃការដឹកនាំរបស់អ្នក។ យ៉ាងណាមិញ បើអ្នកចង់ក្លាយជាអ្នកដឹកនាំល្អ មានការគោរពពី អ្នកគប្បីចៀសវាងនូវកំហុសធំៗបីនេះ៖ ១/ រិះគន់អ្នកក្រោមបង្គាប់ កំហុសធំទីមួយក្នុងភាពជាអ្នកដឹកនាំដែលអ្នកគ្រប់គ្រងមិនត្រូវប្រព្រឹត្តគឺ ការរិះគន់។ អ្នកដឹកនាំគប្បីបញ្ឈប់រាល់ទម្រង់នៃការរិះគន់ទាំងឡាយរបស់ខ្លួនទៅកាន់អ្នកដទៃដែលបានធ្វើខុស ជាពិសេសមនុស្សនៅក្រោមបង្គាប់។ ផ្ទុយទៅវិញ អ្នកដឹកនាំឆ្លាតវៃ គួរផ្តោតលើការស្វែងរកដំណោះស្រាយចំពោះបញ្ហា និងវិធីកែប្រែកំហុសឆ្គងដែលកូនចៅរបស់ខ្លួនបានសាងឡើង ជាជាងរកមើលថាតើនរណាបង្កើតកំហុសនោះ ហើយអ្នកណាដែលត្រូវស្តីបន្ទោស។ ២/ ចូលចិត្តរអ៊ូរទាំ កំហុសធំទីដែលអ្នកដឹកនាំមិនត្រូវបង្កើតឡើងគឺ ការត្អូញត្អែរខុសទំនង និងរាល់ពេលវេលា។ ជាធម្មតា...

ការរៀបរចនាសម្ព័ន្ធគ្រប់គ្រងអាជីវកម្ម

នៅពេលអ្នកចាប់ផ្តើមគិតអំពីការគ្រប់គ្រងអាជីវកម្មរបស់អ្នក មានចំណុចជាច្រើនដែលត្រូវគ្រប់គ្រងដូចជា លុយ មនុស្ស ស្តុក និងចង្វាក់ផលិតកម្មជាដើម ប៉ុន្តែតិច ឬច្រើនគឺអាស្រ័យលើទំហំប្រតិបត្តិការរបស់វា។ ក្នុងនាមជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនមួយ អ្នកមានសិទ្ធក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ក្នុងគោលបំណងធ្វើឲ្យអាជីវកម្មទាំងមូលដំណើរការដោយរលូន និងកាន់តែប្រសើរ។  រចនាសម្ព័ន្ធគ្រប់គ្រងអាជីវកម្មមានច្រើនស្តង់ដារ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកជាម្ចាស់គួរដឹងថាត្រូវរៀបរចនាសម្ព័ន្ធបែបណាទើបទទួលបានប្រសិទ្ធភាព ស៉ីគ្នាទៅនឹងអាជីវកម្ម របស់អ្នក។ អ្នកគួរចាំថា ការរៀបរចនាសម្ព័ន្ធអាជីវកម្ម គឺធ្វើឡើងដោយផ្អែកលើសារៈសំខាន់របស់វា មិនមែនរៀបឲ្យមើលទៅឃើញថាឡូយនោះទេ។ ផ្អែកលើសារៈសំខាន់មានន័យថា តើអ្នកដាក់តួនាទីនេះតួនាទីនោះ នៅត្រង់នេះនៅត្រង់នោះ ដោយសារអ្វី? ផ្នែកនីមួយៗនឹងធ្វើអ្វីខ្លះ...

បីភ័យខ្លាច បីដំណោះស្រាយ បីជោគជ័យ

ធម្មជាតិនៃមនុស្សបានបង្កើតឲ្យមនុស្សគ្រប់គ្នាមានទំនោរទៅរកអ្វីដែលថ្មី និងប្លែក សម្រាប់ធ្វើការអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរជាងមុន ប៉ុន្តែភាពអវិជ្ជមាននៃការគិតរបស់មនុស្សមួយចំនួនបានធ្វើឲ្យពួកគេមានការភ័យខ្លាចមិនមានជំនឿជឿជាក់លើខ្លួនឯង និងមិនហ៊ានធ្វើនូវអ្វីដែលពួកគេចង់ធ្វើ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចធ្វើអ្វីបាន ដោយហេតុតែភាពភ័យខ្លាចបានឃុំគ្រងអ្នកនោះ ខាងក្រោមនេះគឺជាវិធីសាស្ត្រ និងការភ័យខ្លាចដែលអ្នកគួរស្វែងយល់៖ ១. ការភ័យខ្លាចចំពោះរឿងរ៉ាវដែលបានកើតឡើងខុសពីអ្វីដែលបានគិតទុកមុន មានពេលខ្លះ ការភ័យខ្លាចចំពោះអ្វីដែលមិនសមប្រកបទៅនឹងការរំពឹងទុករបស់អ្នក វាអាចបញ្ឈប់អ្នកពីការសាកល្បង ឬធ្វើអ្វីដែលថ្មី។ ហើយវិធីសាស្ត្រមួយដែលអាចឲ្យអ្នកជំនះនូវការភ័យខ្លាចនេះ គឺអ្នកត្រូវដឹងឲ្យច្បាស់ថា តើអ្នកចង់បានអ្វីមុននឹងចាប់ផ្តើមធ្វើអ្វីមួយ។ ប្រសិនបើអ្នកជួបនូវស្ថានការណ៍ដែលអ្នកយល់ថាមិនអាចដោះស្រាយបាននោះ អ្នកគួរតែស្វែងរកអ្នកដែលមានចំណេះដឹងជាងអ្នក ដើម្បីពិគ្រោះយោបល់ទៅលើបញ្ហាដែលអ្នកកំពុងប្រឈម។ ហើយនៅពេលដែលអ្នករកឃើញនូវមូលបញ្ហា ឬដើមចមដែលបានកើតឡើងនោះ អ្នកនឹងអាចផ្តោតអារម្មណ៍ទាំងស្រុងក្នុងការធ្វើការងារនោះឲ្យមានផ្លែផ្កា។  ប្រសិនជាអ្នកនូវតែប្រកាន់ខ្ជាប់នូវគំនិតដែលថា វាគឺលើសពីការរំពឹងទុកនោះ...

របៀបឆែកមើលតម្លៃសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងរយៈពេល និងសុពលភាព

នៅពេលអ្នកបើកក្រុមហ៊ុន កែប្រែ ឬពង្រីកក្រុមហ៊ុន រដ្ឋាភិបាលតែងតម្រូវឲ្យអ្នកបំពេញភាពស្របច្បាប់។ មនុស្សជាច្រើនតែងសួរអំពីតម្លៃសេវាកម្មរបស់ក្រសួងពាណិជ្ជកម្ម ដូចជាការចុះឈ្មោះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក ការស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូល ការបង្កើតសាខាក្រុមហ៊ុន និងសេវាកម្មផ្សេងៗទៀត។ ពេលខ្លះ ដោយសារអ្នកមិនដឹង អ្នកជួលឲ្យក្រុមហ៊ុនប្រឹក្សាយោបល់ធ្វើកិច្ចការទាំងនោះឲ្យអ្នក ដោយចំណាយខ្ពស់ជាងតម្លៃសេវាកម្មជាក់ស្តែងយ៉ាងច្រើន។ ពេលខ្លះអ្នកមិនចង់បំពេញភាពស្របច្បាប់ ឬមិនហ៊ានបើកអាជីវកម្ម ដោយសារគិតថានឹងត្រូវចំណាយច្រើនលើសេវាកម្មទាំងនោះ។ ដូច្នេះដើម្បីជ្រាបច្បាស់អ្នកគួរឆែកមើលតារាងតម្លៃតាមវិធីខាងក្រោម។ ចុចមើល ឬទាញយកឯកសារ៖ ប្រកាសស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម   ឬ អ្នកអាចឆែកមើលតម្លៃសាធារណៈពាក់ព័ន្ធនឹងក្រសួងផ្សេងទៀតដោយខ្លួនឯង នៅលើគេហទំព័រផ្លូវការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(AUC) តាមរយៈវេបសាយ acu.gov.kh...

ស្វែងយល់ពីវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញក្នុងប្រទេសកម្ពុជា

វិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញដែលបាន​ផលិត ឬបានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូលនៃឯកសារ នាំចូល ដែល​ប្រទេសនាំចូលបានតម្រូវ។ នៅពេលអនុវត្តទម្រង់ការទាំងឡាយ សម្រាប់នាំចេញទំនិញ ក្រោមប្រព្រឹត្តិកម្ម អនុគ្រោះ អ្នកនាំចេញ ឬតំណាង​ទទួល​​​សិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យ ជាលាយលក្ខណ៍អក្សរ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញដោយភ្ជាប់​មក​ជាមួយ នូវឯកសារគាំទ្រ ត្រឹមត្រូវ ដែលបង្ហាញថា ទំនិញដែលត្រូវនាំចេញ​ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់​​ការចេញ...

មូលហេតុចម្បង ៦ ដែលធ្វើឱ្យវិនិយោគិនមិនហ៊ានបណ្ដាក់ទុនក្នុងអាជីវកម្មថ្មីរបស់អ្នក

បន្ទាប់ពីអាជីវកម្មថ្មី (Startup Business) ចាប់ផ្តើមដំណើរការរួចតែនៅខ្វះដើមទុន ឬចង់ពង្រីកអាជីវកម្មបន្ថែម ច្បាស់ណាស់ថាម្ចាស់អាជីវកម្មទាំងនេះមុខជានឹងស្វែងរកជំនួយបន្ថែម ហើយជម្រើសល្អបំផុតរបស់ពួកគេគឺការស្វែងរកអ្នកបណ្ដាក់ទុន។ ប៉ុន្តែ ហេតុអ្វីបានជាអាជីវកម្ម Startup ភាគច្រើនបរាជ័យក្នុងការទាក់ទាញអ្នកវិនិយោគ? ហើយ តើហេតុលផលអ្វីខ្លះដែលបណ្ដាលឱ្យវិនិយោគិនទាំងនោះមិនហ៊ានបោះលុយរបស់ពួកគេចូលក្នុងអាជីវកម្មដែលទើបតែបង្កើតថ្មីរបស់អ្នក? ជាការពិត អ្នកវិនិយោគមិនមែនចេះតែបណ្ដាក់ទុនក្នុងប្រភេទអាជីវកម្មថ្មីៗដោយគ្មានការពិចារណាបានត្រឹមត្រូវនោះទេ។ យ៉ាងណាក្តី ខាងក្រោមនេះគឺជាឧបសគ្គ ៦ ដែលហាមឃាត់ពួកគេមិនឱ្យវិយោគក្នុងអាជីវកម្មថ្មីរបស់អ្នក ហើយអ្នកត្រូវតែប្រញាប់កែលម្អឡើងវិញ។ ១/ ខ្វះភាពជាអ្នកដឹកនាំរបស់ម្ចាស់អាជីវកម្ម អ្នកដឹកនាំល្អគឺជាក្បាលម៉ាស៊ីនដ៏ចាំបាច់នៅក្នុងដំណើរទៅរកជោគជ័យរបស់អាជីវកម្មបង្កើតថ្មី។ ទន្ទឹមនិងនេះ សមត្ថភាពដឹកនាំរបស់ម្ចាស់អាជីវកម្មក៏ជាធាតុផ្សំដែលអាចទាក់ទាញវិនិយោគិនឱ្យបណ្ដាក់ទុនរកស៊ីជាមួយបាន។ ជាធម្មតា អ្នកវិនិយោគពិតជាចង់ដឹងថាពួកគេនឹងមិនខាតបង់ប្រាក់ទៅក្នុងអាជីវកម្មថ្មីដែលមានគំរូអាជីវកម្ម...

តើអ្វីជាពាណិជ្ជនាម?

ពាណិជ្ជនាម គឺជាឈ្មោះ ឬសញ្ញាសំគាល់ ឬជាឈ្មោះ និង សញ្ញាសំគាល់ សំរាប់បញ្ជាក់ និងសំគាល់លក្ខណះខុសគ្នានៃសហគ្រាសនីមួយៗ។ ទោះជាច្បាប់ឬបទបញ្ជាទាំងឡាយចែងអំពីកាតព្វកិច្ចក្នុងការចុះបញ្ជីពាណិជ្ជនាមក៏ដោយ ក៏នាមទាំងនោះ ត្រូវបានការពារប្រឆាំងនឹងទង្វើមិនស្របច្បាប់របស់ភាគីទីបី ទោះមុនការចុះបញ្ជីឬគ្មានការចុះបញ្ជីក៏ដោយ។ ការប្រើប្រាស់ពាណិជ្ជនាមជាបន្តបន្ទាប់ដោយភាគីទីបី ទោះបីជាពាណិជ្ជនាមឬម៉ាក ឬជាម៉ាកសមូហភាព ឬការប្រើប្រាស់ណាមួយ ដែលអាចធ្វើឱ្យសារធារណជនភាន់ច្រឡំ ត្រូវចាត់ទុកថាមិនស្របច្បាប់៕

គន្លឹះជួលបុគ្គលិកបានលឿន និងមានប្រសិទ្ធភាពខ្ពស់

ស្របពេលកំណើនធនធានមនុស្សកាន់តែកើនឡើងរួមជាមួយនឹងការរីកដុះដាលរបស់ក្រុមហ៊ុន ឬភ្នាក់ងារជ្រើសរើសធនធានមនុស្ស (Human Resource Agency/Recruitment) ការជួលបុគ្គលិករបស់អង្គភាពអាជីវកម្មផ្សេងទៀត ហាក់មានលក្ខណៈងាយស្រួល និងរហ័សជាងមុន។ ប៉ុន្តែក្រៅពីពឹងផ្អែកព័ត៌មាននៅលើក្រដាសរបស់បេក្ខភាពដែលដាក់ពាក្យសុំការងារ (ទាំងតាមរយៈភ្នាក់ងារជ្រើសរើសបុគ្គលិក និងពីបេក្ខភាពផ្ទាល់) តើអង្គភាពអាជីវកម្មអាចដឹងពីជំនាញពិតប្រាកដដែលបុគ្គលិកមានដោយរបៀបណា? និង តើអង្គភាពអាជីវកម្មខ្លួនឯងផ្ទាល់អាចដឹងពីសមត្ថភាពសំខាន់ ឬសមាសធាតុផ្សំផ្សេងទៀតដែលចាំបាច់សម្រាប់ជួយអភិវឌ្ឍក្រុមហ៊ុនរបស់បុគ្គលិកបានដោយវិធីណា? យ៉ាងណាមិញ ខណៈពេលដែលកំពុងផ្តល់ការសម្ភាសន៍ដល់បុគ្គលិកដែលដាក់ពាក្យសុំការងារដោយយោងតាមសមត្ថភាព និងជំនាញដែលពួកគេសរសេរនៅលើក្រដាស អង្គភាពអាជីវកម្មអាចសាកល្បងវិធី ៣ នេះ ដើម្បីស្ទាបស្ទង់ពីជំនាញដែលមានអាទិភាពខ្ពស់ពីបុគ្គលិក។ ១. ការប្រាស្រ័យទាក់ទងនៅក្នុងក្រុម ទំនាក់ទំនង និងការសាមគ្គីរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុនគឺជាចម្បងមួយកត្តាដែលត្រូវយកចិត្តទុកដាក់ ព្រោះបើបុគ្គលិកមិនអាចធ្វើការជាមួយគ្នាដោយចុះសម្រុងទេ...

ជំនាញទន់ ៥ យ៉ាងដែលអ្នកគួរចេះ

អ្នកតែងតែលឺគេថាជំនាញរឹង(Hard Skill) និង ជំនាញទន់(Soft Skill) ដោយជំនាញរឹងគឺចំណេះដឹងទាក់ទងនឹងអ្វីដែលអ្នកបានរៀនចេះដូចជាការនិយាយភាសា ការប្រើប្រាស់បច្ចេកវិទ្យា ជំនាញខាងសិល្បៈ ឬ ការជួសជុលសម្ភារៈប្រើប្រាស់ជាដើម។ ថ្ងៃនេះយើងសូមលើកឡើងពីជំនាញទន់ដែលវាមានសារៈសំខាន់ខ្លាំងណាស់ដែរសម្រាប់ការជោគជ័យរបស់មនុស្សម្នាក់ៗ។ ១.ទំនាក់ទំនង៖ អ្នកពូកែខាងទំនាក់ទំនង មិនមែនពូកែត្រឹមតែនិយាយទេ គឺពូកែទាំងការស្ដាប់យ៉ាងយកចិត្តទុកដាក់ពីគេទៀតផង។ អ្នកដឹងពីកាលៈទេសៈថាត្រូវនិយាយពីអ្វីនៅពេលណា និងនៅកន្លែងណា មិនមែនចេះតែនិយាយអោយរួចពីមាត់មិនគិតមុខក្រោយឡើយ ហើយក្រៅពីនេះអ្នកអាចបកស្រាយនូវគំនិត គោលដៅ ឬ បញ្ហាផ្សេងៗក្នុងវិធីមួយដែលធ្វើអោយគេឆាប់យល់ដើម្បីងាយស្រួលនឹងអោយគេជួយអ្នក។ ២.ភាពជាអ្នកដឹកនាំ៖ ជំនាញនេះគឺជាជំនាញច្រើនរួមបញ្ចូលគ្នាដូចជាអ្នកជាមនុស្សមានគំនិតវិជ្ជមានក្នុងពេលជួបបញ្ហា ខណៈអ្នកផ្សេងកំពុងជ្រួលច្របល់ ចេះជួយជំរុញទឹកចិត្តដល់ក្រុមការងាររបស់ខ្លួន...

ចំនុចខ្សោយក្នុងការដឹកនាំរបស់ម្ចាស់អាជីវកម្ម

មិនមែនគ្រប់ម្ចាស់អាជីវកម្មទាំងអស់សុទ្ធតែជាអ្នកដឹកនាំដ៏ល្អឡើយ ព្រោះបើគ្រប់គ្នាល្អមែនម្ល៉េះមិនមានអាជីវកម្មបរាជ័យនោះទេ។ ម្ចាស់អាជីវកម្មខ្លះដឹងថាអាជីវកម្មមិនសូវជាដំណើរការល្អឡើយ តែមិនដឹងច្បាស់ថាមកពីអ្វីដោយវាអាចទាក់ទងនឹងផលិតផលឬសេវាកម្ម ដំណើរការអាជីវកម្ម ឬ ការដឹកនាំរបស់ខ្លួនតែម្ដង។ ចំនុចខាងក្រោមនេះគឺនិយាយពីចំនុចខ្សោយក្នុងការដឹកនាំដែលអាចនឹងផ្ដល់ផលវិជ្ជមានដល់អាយុជីវិតអាជីវកម្មរបស់អ្នក ហើយបើអ្នកគិតថាខ្លួនមានចំនុចខ្សោយណាមួយនោះអ្នកគួរតែផ្លាស់ប្ដូរចេញ។ ១.គ្រប់គ្រងតឹងរឹងពេក៖ តើអ្នកតែងតែត្រួតពិនិត្យមើលកូនចៅក្នុងការធ្វើការជាច្រើនដងក្នុងមួយថ្ងៃដើម្បីមើលថាការងាររបស់ពួកគាត់ធ្វើបានត្រឹមត្រូវដែរឬទេ? ប្រសិនបើអ្នកធ្វើបែបនេះ វាមានន័យថាអ្នកមិនសូវទុកចិត្តទៅលើពួកគាត់ឡើយហើយការធ្វើបែបនេះដាក់ពួកគាត់ញឹកញាប់នឹងធ្វើអោយពួកគាត់ធុញទ្រាន់នឹងការងារ យល់ថាអ្នកមិនអោយតម្លៃ និង ចាត់ទុកពួកគាត់ដូចជាកូនក្មេងដែលត្រូវមានអ្នកចាំមើលជានិច្ច។ អ្នកត្រូវចាំថាពេលជួលបុគ្គលិកមកធ្វើការផ្នែកណាមួយ គឺដោយសារអ្នកឃើញពីជំនាញរបស់ពួកគាត់សាកសមនឹងផ្នែកនោះ ម្ល៉េះហើយអ្នកត្រូវផ្ដល់ពេលវេលា និងទំនុកចិត្តក្នុងការធ្វើកិច្ចការដែលជាជំនាញរបស់បុគ្គលិករបស់ខ្លួន។ ២.គ្មានភាពច្បាស់លាស់៖ ក្នុងនាមជាអ្នកដឹកនាំអ្នកត្រូវតែធ្វើជាគំរូទាំងខាងការងារនិងខាងសីលធម៌។ ប្រសិនបើអ្នកតែងតែនិយាយអ្វីមិនច្បាស់លាស់ជាមួយអតិថិជន ឬ បុគ្គលិក ដែលយូរៗទៅវានឹងក្លាយទៅជាទម្លាប់របស់មនុស្សគ្រប់គ្នា...

គន្លឹះជោគជ័យ ៩ ពីលោក Howard Schultz ម្ចាស់យីហោហាងកាហ្វេដ៏ល្បីលើពិភពលោក Starbucks

លោក Howard Schultz ធ្លាប់មានប្រវត្តិក្រលំបាកតាំងពីវ័យកុមាររហូតដល់រៀនចប់មហាវិទ្យាល័យ។ គ្រាដែលកំពុងសិក្សានៅថ្នាក់ឧត្តម លោក Schultz បានព្យាយាមស្វែងរកការងារធ្វើគ្រប់យ៉ាងដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងដើម្បីសម្រេចក្តីប្រាថ្នារបស់ម្តាយលោកដែលចង់ឃើញ Schultz រៀនបានខ្ពង់ខ្ពស់ និងចាកចេញពីភាពក្រីក្រ។ បច្ចុប្បន្ន Howard Schultz គឺជាមហាសេដ្ឋីលំដាប់ទី ៦១៧ លោកមានទ្រព្យសម្បត្តិសរុបចំនួន ៣.៨ ពាន់លានដុល្លារ និងនៅតែរក្សាតំណែងជាមនុស្សមានស្នាដៃដ៏គួរឱ្យស្ងើចសរសើររបស់ក្រុមហ៊ុន Starbucks។ បើទោះបីជាគាត់លាលែងពីតួនាទីជាប្រធានរបស់ក្រុមហ៊ុនកាហ្វេធំជាងគេបំផុតក្នុងលោកតាំងពីឆ្នាំ ២០១៨ ក៏ដោយ...

ចំណុចសំខាន់ ៧ ដែលសហគ្រិនជើងថ្មីគួរបន្តអភិវឌ្ឍ

បរិបទនៃអាជីវកម្មកាន់តែប្រែប្រួលពីសម័យកាលមួយទៅសម័យកាលមួយ ចំណែកសហគ្រិនកាន់តែខ្នះខ្នែងក្នុងការស្វែងរកអ្វីដែលជាដំណោះស្រាយ និងវិធីធ្វើឱ្យការរស់នៅរបស់មនុស្សងាយស្រួលជាងមុន។ ទន្ទឹមនឹងនេះ របររកស៊ីខ្នាតតូច និងបង្កើតថ្មី (Starups) បាននឹងកំពុងរីកដុះដាលបន្តបន្ទាប់គ្នាឥតឈប់ឈរ ដែលញុំាងឱ្យទីផ្សារកាន់តែមានការប្រកួតប្រជែងខ្ពស់ - ហើយនេះក៏ជាហេតុដែលសហគ្រិន និងអ្នកជំនួញថ្មីៗត្រូវសិក្សាស្វែងយល់ និងដើម្បីឱ្យអាជីវកម្មរបស់ខ្លួនអាចឈរជើងបានយូរ។ យ៉ាងណា​មិញ ចង់ធ្វើជាសហគ្រិនជោគជ័យម្នាក់គឺមិនមែនជាការងាយទេ តែវាក៏មិនមែនមានន័យថាមិនអាចទៅរួចដែរ។ បើសិនជាអ្នកកំពុងឈានជើងប្រឡូកក្នុងពិភពសហគ្រិនថ្មី ខាងក្រោមនេះគឺជាចំណុច ៧ ដែលអ្នកត្រូវបន្តអនុវត្ត៖ ១. អានសៀវភៅ ព័ត៌មាន ឬអត្ថបទនានា មនុស្សអាចមានគោលបំណងខុសគ្នាក្នុងអាន។ អ្នកខ្លះអាចព្យាយាមអានដើម្បីអភិវឌ្ឍជំនាញជាក់លាក់ណាមួយ។ មួយចំនួនទៀតអាចអាចដើម្បីជាការកម្សាន្ត ឬដើម្បីទទួលបានចំណេះដឹងថ្មីៗ និងព័ត៌មានទាន់សភាពការណ៍ជាដើម។...

ភាពខុសឆ្គងក្នុងការគ្រប់គ្រងអាជីវកម្ម ដែលអ្នកគួរជៀសវាង

បុគ្គលិកច្រើនគួរសមដែរចាកចេញពីកន្លែងធ្វើការមួយ មិនមែនដោយសារតែមិនស្រលាញ់ការងារទេ តែគឺដោយសារតែបញ្ហារវាងខ្លួន និងអ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មនោះ។ ខាងក្រោមនេះគឺជាកំហុសឆ្គងមួយចំនួនដែលអ្នកគ្រប់គ្រងធ្វើឡើង ហើយអាចប៉ះពាល់ដល់សកម្មភាពការងាររបស់បុគ្គលិករបស់ខ្លួនទៀតផង។ ១.មើលរំលងស្នាដៃរបស់បុគ្គលិក៖ មនុស្សគ្រប់រូបសុទ្ធតែចង់បានការលើកសរសើរ ឬទទួលស្គាល់នូវស្នាដៃរបស់ខ្លួននៃពេលដែលពួកគាត់ធ្វើកិច្ចការណាមួយបានល្អ។ ប្រសិនបើពេលបុគ្គលិកធ្វើបានល្អតាមគោលដៅ ឬលើសពីគោលដៅដែលបានកំណត់ហើយ អ្នកគួរតែការលើកទឹកចិត្តមិនថាតិចតួចឬច្រើនក្ដី សំខាន់គឺធ្វើអោយពួកគាត់ដឹងថាអ្នកទទួលស្គាល់ផលវិជ្ជមានក្នុងការងារ។ អ្នកគ្រប់គ្រងខ្លះ ពេលបុគ្គលិកធ្វើបានល្អធ្វើជាមិនដឹងមិនលឺ តែបើធ្វើខុសបន្ដិចបន្ដួចគឺរករឿងមិនចេះចប់ ហើយការគ្រប់គ្រងបែបនេះមិនយូរមិនឆាប់បុគ្គលិកនឹងរត់ចោលអស់មិនខាន។ ២.គ្រប់គ្រងល្អិតល្អន់ពេក៖ ទោះបីជាពួកគាត់ជាបុគ្គលិកក៏ដោយ ក៏ពួកគាត់មិនគួរត្រូវបានអ្នកគ្រប់គ្រងតាមដានល្អិតពីសកម្មភាពការងាររបស់គាត់ជាប់ដែរ។ ការធ្វើបែបនេះ គឺជាការមិនអោយតម្លៃដល់បុគ្គលិកនិមួយៗក្នុងការបំពេញការងារទៅតាមសមត្ថភាពរបស់ពួកគេ ហើយប្រៀបដូចជាការធ្វើអោយគេយល់ថាយើងជាមនុស្សដែលគិតថាមានតែខ្លួនទេដែលអាចសម្រេចកិច្ចការបាន  ចំណែកឯបុគ្គលិករបស់ខ្លួនគឺទាល់តែចាំប្រាប់ជាប់ជានិច្ចទើបធ្វើកិច្ចការនោះបាន។ ៣.មិនទុកចិត្តបុគ្គលិកខ្លួនឯង៖ ការបែកបាក់ទំនាក់ទំនងរវាងមនុស្សពីរនាក់មិនថាជាស្នេហា...