fbpx
no-alternative title
Home លុយ

លុយ

នេះគឺជាបណ្តុំអត្ថបទអំពី ចំណេះដឹងហិរញ្ញវត្ថុទូទៅ, ការប្រើប្រាស់លុយ, គោលដៅហិរញ្ញវត្ថុ និងប្រធានបទជាច្រើនទៀតទាក់ទងនឹងលុយ។

របៀបដែលគេរកប្រាក់ចំណេញពីការវិនិយោគ នៅពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង

តើអ្នកធ្លាប់បានទាញយកផលប្រយោជន៍អ្វីខ្លះពីវិបត្តិសេដ្ឋកិច្ច ហើយចុះវិបត្តិ covid-19 នេះវិញ? ខ្ញុំមិនមែនសំដៅលើជនឆ្លៀតឱកាសដែលអនុវត្តន៍របៀបរកស៉ីមិនត្រឹមត្រូវស្របពេលមនុស្សជាច្រើនកំពុងជួបវិបត្តិនោះទេ អត្ថបទនេះខ្ញុំសំដៅលើការវិនិយោគក្នុងពេលប្រទេស ឬពិភពលោកមានវិបត្តិសេដ្ឋកិច្ច។  ការវិនិយោគរបៀបនេះអាចអនុវត្តន៍បានចំពោះតែមនុស្សដែលបានត្រៀមខ្លួនទុកជាមុនប៉ុណ្ណោះ ព្រោះវាត្រូវការប្រើប្រាស់សាច់ប្រាក់ចំនួនច្រើន ដូចជាការទិញដីក្នុងតំបន់សក្តានុពលទុកក្នុងតម្លៃទាបជាដើម។ មានមនុស្សជាច្រើនដែលជំពាក់ប្រាក់ធនាគារ ហើយមិនអាចរកប្រាក់បង់ធនាគារបានដោយសារតែវិបត្តិ covid-19 ហើយពួកគេបានបង្ខំចិត្តលក់ដីផ្ទះក្នុងតម្លៃទាបជាងតម្លៃមុនពេលសេដ្ឋកិច្ចមានបញ្ហា។ ស្របពេលនោះ មនុស្សជាច្រើនទៀតក៏ជួបបញ្ហាបាត់បង់ប្រាក់ចំណូលដូចគ្នា ពួកគេមិនមានប្រាក់សម្រាប់ទិញដីទុកនោះទេទោះបីជាពួកគេចង់ក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលបានត្រៀមខ្លួនទុក ហើយមានសាច់ប្រាក់បង្វិលច្រើន ពួកគេនឹងទាញយកប្រាក់ចំណេញពីការទិញទាំងនោះ។ អាចទិញដី ភាគហ៊ុន និងអាជីវកម្ម ប៉ុន្តែសម្រាប់ខ្ញុំភាគច្រើនជ្រើសរើសការទិញភាគហ៊ុន ដោយសារការទិញដីត្រូវការប្រើសាច់ប្រាក់ច្រើន ហើយកន្លែងខ្លះមានអត្រាចំណេញទាបជាងភាគហ៊ុន។...

តើខ្ញុំគួរបែងចែកប្រាក់ចំណូលរបស់ខ្ញុំ សម្រាប់យកទៅវិនិយោគដោយរបៀបណា?

តើខ្ញុំគួរយកប្រាក់ចំណូលរបស់ខ្ញុំប៉ុន្មាន សម្រាប់យកទៅវិនិយោគឡើងវិញ និងនៅក្នុងប្រភេទទ្រព្យណាខ្លះក្នុងចំណោមភាគហ៊ុន, បណ្ណបំណុល, អចលនទ្រព្យ, បើកអាជីវកម្ម...? ចម្លើយគឺអាស្រ័យលើជម្រើស, ស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពវិភាគហានិភ័យលើការវិនិយោគរបស់អ្នក។ អ្នកវិនិយោគតែងមានស្ទីលវិនិយោគខុសៗគ្នា ប៉ុន្តែបើនិយាយពីការយកប្រាក់ចំណូលទៅវិនិយោគ ខ្ញុំសូមពន្យល់ដោយវិធីសាមញ្ញដូចខាងក្រោម។ ឧទាហរណ៍ ពេលនេះអ្នកបានសន្សំលុយពីចំណូលផ្សេងៗរបស់អ្នកសរុបបាន ៣៥ម៉ឺនដុល្លារ ឬក៏ឥឡូវនេះអ្នកសល់ប្រាក់ចំណូលត្រឹម ១ពាន់ដុល្លារក្នុងមួយខែ ក៏អ្នកអាចយកវាគណនាតាមតួលេខក្នុងឧទាហរណ៍នេះបានដែរ។ ការបែងចែកប្រាក់ចំណូលរបស់អ្នកទៅវិនិយោគ អាច(ឧទាហរណ៍បែងចែកជាបីចំណែក) ៖ យកមួយភាគបី (១/៣) នៃប្រាក់ដែលអ្នកមាន ទៅវិនិយោគលើភាគហ៊ុន ដើម្បីបានភាគលាភ។...

តារាងតុល្យការគឺជាអ្វី? តើខ្ញុំអាចរៀបតារាងតុល្យការដោយរបៀបណា?

នៅពេលអ្នកបើកអាជីវកម្មថ្មី ឬខ្វះលុយពង្រីកអាជីវកម្ម ហើយចង់ប្រើកម្ចីបើក ឬពង្រីកអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ពួកគេនឹងសួរនាំអ្នកអំពីរបាយការណ៍ហិរញ្ញវត្ថុជាក់លាក់មួយចំនួន រួមមានរបាយការណ៍ចំណេញ-ខាត, របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍តុល្យការ។ ខ្ញុំដឹង ការរៀនគណនេយ្យមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសការរៀនដោយខ្លួនឯង ប៉ុន្តែនៅ apamat.com ពួកយើងព្យាយាមសរសេរពន្យល់ដោយវិធីងាយយល់សម្រាប់អ្នកអាន ក៏ដូចជាម្ចាស់អាជីវកម្មក្នុងស្រុកទាំងអស់។ តារាងតុល្យការ គឺជាទិន្នន័យសំខាន់មួយដែលអាចផ្តល់ព័ត៌មានសំខាន់ៗដល់ម្ចាស់កម្ចី មុនពេលពួកគេព្រមឲ្យប្រាក់អ្នកខ្ចីយកទៅពង្រីកអាជីវកម្ម។ សម្រាប់អាជីវកម្មទើបបង្កើតថ្មីដែលមិនទាន់មានកំណត់ត្រាគណនេយ្យ តារាងតុល្យការបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុក្នុងគ្រាចាប់ផ្តើមដំបូង រួមជាមួយព្រឹត្តិការដែលបានកើតឡើងជាក់ស្តែងនៃអាជីវកម្មនោះ និងអ្វីដែលនឹងកើតឡើងមុនពេលថ្ងៃបើកដំណើរការជាផ្លូវការ ដូចមានក្នុងតារាងឧទាហរណ៍ខាងក្រោមស្រាប់។ តើតារាងតុល្យការគឺជាអ្វី? តារាងតុល្យការ គឺជារបាយការណ៍អាជីវកម្មមួយដែលបង្ហាញថាតើអាជីវកម្មនោះមានអ្វីខ្លះ, ជំពាក់បំណុលអ្វីខ្លះ...

ចំណុចសំខាន់ៗអំពីទ្រព្យក្នុងអាជីវកម្ម

ទ្រព្យនៃអាជីវកម្ម គឺជាតម្លៃដែលតំណាងឲ្យអាជីវកម្មនោះ។ ទ្រព្យក្នុងអាជីវកម្ម ត្រូវបានគេកំណាត់ចំណាត់ថ្នាក់ខុសៗគ្នាផ្អែកទៅលើរបៀបដែលអ្នកឲ្យតម្លៃវា។ ទ្រព្យត្រូវបានគេចែកជាពីរធំៗមានដូចជា ទ្រព្យរូបី និងទ្រព្យអរូបី។  ទ្រព្យរូបី គឺជាទ្រព្យពិតដែលអ្នកអាចមើលឃើញ និងប៉ះបាន ដូចជាទំនិញ, ដី, អាគារ, រថយន្តក្រោមកម្មសិទ្ធរបស់អាជីវកម្ម ឬសម្ភារៈផ្សេងៗ។ នៅក្នុងទ្រព្យនោះត្រូវបានគេចែកជាពីរទៀត គឺទ្រព្យរយៈពេលខ្លី និងទ្រព្យរយៈពេលវែង។ ទ្រព្យរយៈពេលខ្លីគឺជាទ្រព្យទាំងឡាយណាដែលអាចបង្វិលចេញជាសាច់ប្រាក់បានរយៈពេលលឿនជាង១ឆ្នាំ ដូចជាបំណុលដែលគេជំពាក់យើងដោយគ្មានការប្រាក់ (AR), ទំនិញ, សម្ភារៈ…។ ទ្រព្យរយៈពេលវែងសំដៅលើទ្រព្យដែលយើងពិបាកលក់ចេញប្តូរយកសាច់លុយវិញបាន ដូចជាដី,...

៤ ប្រភេទនៃឥណទានដែលអ្នកមិនគួរមើលរំលងក្នុងការពង្រីកហិរញវត្ថុ

កម្ពុជានៅប៉ុន្មានឆ្នាំងចុងក្រោយនេះ មានសន្ទុះនៃការវិនិយោគលើវិស័យអចលនទ្រព្យមានការកើនឡើងយ៉ាងខ្លាំង ដោយមានបណ្តាខេត្តមួយចំនួនគេសង្កេតឃើញមានអាគារខ្ពស់ៗ សំណង់ដែលមានទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ គ្របដណ្តប់ស្ទើរពេញខេត្តក្រុងនៃផ្ទៃប្រទេស។ ទន្ទឹមគ្នានោះដែរ កម្ចីនៃបណ្តាធនាគារ ក្រុមហ៊ុនភិតសន្យា ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនក៏មានការកើនឡើងច្រើនផងដែរ។ កម្ចីខ្លះខ្ចីក្នុងគោលបំណងប្រើប្រាស់ផ្ទាល់ខ្លួន ខ្លះខ្ចីក្នុងគោលបំណងវិនិយោគលើដីធ្លី និងផ្ទះ នៅតំបន់អភិវឌ្ឍន៍។ រូបភាពនៃការខ្ចីឥណទានទាំងនោះត្រូវបានបែងចែកចេញជា ៤ ប្រភេទក្នុងស្តង់ដារនៃការផ្តល់កម្ចីរបស់ស្ថាប័នផ្តល់កម្ចី។ ដែលក្នុងនោះមាន ឥណទានក្រុមហ៊ុន ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន និង ឥណទានរថយន្ត។ ១. ឥណទានក្រុមហ៊ុន ឥណទានក្រុមហ៊ុន...

សញ្ញា 7 ដែលបង្ហាញថាអ្នកជាមនុស្សពូកែខាងរក និងប្រើប្រាស់លុយ

មានចំណេះដឹងជាច្រើនអំពីលុយ និងមានរបៀបជាច្រើនដែលអាចក្លាយជាមនុស្សមានសេរីភាពហិរញ្ញវត្ថុ។ ដោយឡែកថ្ងៃនេះ apamat.com សូមលើកយកសញ្ញាសំខាន់ៗចំនួន ៧ ដែលបង្ហាញថាអ្នកខ្លាំងខាងរក និងប្រើប្រាស់ប្រាក់ ដូចខាងក្រោម។ ១. មានប្រភពចំណូលទៀងទាត់ ប្រសិនបើអ្នកមិនទាន់មានចំណូលទៀងទាត់សូម្បីតែមួយប្រភពនៅឡើយទេ ប្រហែលជាពេលនេះអ្នកមិនត្រូវការគិតរឿងក្លាយជាមនុស្សខ្លាំងខាងហិរញ្ញវត្ថុឡើយ ព្រោះថាឥឡូវនេះអ្នកកំពុងតែគិតរឿងធ្វើយ៉ាងណារកលុយឲ្យបានប៉ុណ្ណោះ។ ផ្ទុយទៅវិញបើពេលនេះអ្នកមានចំណូលទៀងទាត់ មានន័យថាអ្នកកំពុងឈានដល់ដំណាក់កាលមួយទៀតនៃការប្រើប្រាស់លុយដើម្បីបង្កើនប្រភពចំណូល។ មានចំណូលមិនទៀតទាត់មានន័យថា ប្រាក់ចំណូលរបស់អ្នកម្តងច្រើនម្តងតិច ហើយមិនអាច ឬពិបាកទប់នឹងការចំណាយប្រចាំខែបាន។ ២. ដឹងថាខ្លួនចំណាយអស់ប្រាក់ប៉ុន្មានជាប្រចាំ ដើម្បីរក្សាប្រាក់ចំណូលរបស់អ្នកឲ្យមានប្រសិទ្ធភាព អ្នកត្រូវការតាមដានខ្ទង់ចំណាយរបស់អ្នក ប៉ុន្តែបើអ្នកមិនដឹងថាខ្លួនចាយអស់ប៉ុន្មាន និងមិនកំណត់ដែនចំណាយរបស់ខ្លួនទេ ប្រាក់ចំណូលរបស់អ្នកនឹងមិនសេសសល់សម្រាប់ប្រើប្រាស់ ឬវិនិយោគឡើងវិញឡើយ។...

៣ ជំនាញនៃការបង្កើតទ្រព្យ

មានរឿងជាច្រើនដែលខ្ញុំចង់រៀបរាប់អំពីរបៀបដែលមនុស្សគ្រប់វណ្ណៈបង្កើតទ្រព្យរបស់ពួកគេ ប៉ុន្តែនៅទីនេះ និងនៅពេលនេះខ្ញុំអាចត្រឹមតែសរសេរអត្ថបទមួយ រៀបរាប់តែចំណុចដែលខ្ញុំយល់ថាវាសំខាន់ប៉ុណ្ណោះសម្រាប់អ្នកទាំងអស់គ្នា។ ខ្ញុំពេលនេះអាយុក្រោម ២៥ឆ្នាំ កម្រិតសមត្ថភាពបច្ចុប្បន្នអាចរកប្រាក់បានជាមធ្យមពី ៥០០ ទៅ ១០០០ដុល្លារក្នុងមួយថ្ងៃ។ ខ្ញុំចេញប្រឡូកក្នុងការរកស៉ីតាំងពីខ្ញុំរៀនថ្នាក់ទី១០ ហើយឆ្លងកាត់ការខាតបង់ និងដំណាក់កាលជូរចត់ជាច្រើន រហូតមកដល់ពេលនេះកិច្ចការពិបាកៗជាច្រើនបានក្លាយជាការងារធម្មតាសម្រាប់ខ្ញុំ។ ប្រៀបធៀបជាមួយមិត្តអ្នកអាន និងអ្នកឯទៀតនៅ apamat.com ខ្ញុំនៅមានកម្រិតនៅឡើយ តែខ្ញុំនឹងខិតខំបង្កើនសមត្ថភាពបន្ថែមទៀត ហើយខាងក្រោមនេះគឺជាប្រធានបទដែលខ្ញុំចង់ចែករំលែកដល់ ហ្វេនៗរបស់គេហទំព័រមួយនេះ។ ១. ជំនាញរកលុយ នៅពេលខ្ញុំចាប់ផ្តើមដំបូង អ្វីដែលខ្ញុំគិត និងផ្តោតលើ...

ច្បាប់ទម្លាប់សំខាន់ៗនៃការគ្រប់គ្រង និងប្រើប្រាស់លុយ

មនុស្សជាច្រើនអាចក្លាយជាម្ចាស់នៃលុយរាប់លានដុល្លារតែមួយពព្រិចភ្នែក ប៉ុន្តែមួយចំនួនក៏អាចធ្លាក់ខ្លួនក្លាយជាអ្នកក្រវិញក្នុងពេលដ៏ខ្លី។ នៅពេលមានលុយច្រើន មនុស្សស្ទើតែទាំងអស់តែងគិតមិនសុញយូរ ប៉ុន្តែនៅពេលមានលុយតិចតួច ក៏គិតវែងឆ្ងាយទម្រាំចំណាយលុយមួយកាក់មួយសេន។ ក្រដាសប្រាក់ត្រូវបានគេបោះពុម្ពចេញមកដោយម៉ាស៉ីន ប៉ុន្តែមនុស្សជាច្រើនខិតខំធ្វើការយ៉ាងលំបាក ខ្លះស្ទើរតែស្លាប់ខ្លួនត្រឹមអាចប្តូរបាយហូបមួយរស់ប៉ុណ្ណោះ។ លុយគឺពិបាករក ដូច្នេះអ្នកគួរមានច្បាប់ទម្លាប់គ្រប់គ្រង និងប្រើប្រាស់លុយឲ្យបានត្រឹមត្រូវ។ បច្ចុប្បន្នមានជនរួមជាតិរបស់យើងជាច្រើនកំពុងប្រើប្រាស់លុយរបស់ពួកគេខុស ដោយសប្បាយអរនឹងការចាយវាយខ្ជះខ្ជាយពេលមានលុយ ក្រោយមកក៏ពិបាកចិត្តព្រោះគ្មានលុយបានដើរសប្បាយទៀត។ ខាងក្រោមនេះគឺជា ច្បាប់ទម្លាប់នៃលុយ ដែល apamat.com ចែករំលែកសំរាប់មិត្តអ្នកអាន ហើយក៏សួស្តីអ្នកទាំងអស់គ្នាជាមួយអត្ថបទដំបូងពីខ្ញុំបាទ លីន បៃ ផងដែរ។ ១. កុំប្រឹងចាយលើសចំណូល ចំណុចនេះមនុស្សគ្រប់គ្នាសុទ្ធតែដឹង...

វិធីសាស្ត្រហិរញ្ញវត្ថុ ៤ ដែលអ្នកអាចធ្វើឲ្យការវិនិយោគរបស់អ្នករីកចម្រើន

បើអ្នកមិនមែនកើតមកក្នុងគ្រួសារស្តុកស្តម្ភទេ ច្បាស់ណាស់ថាអ្នកត្រូវតស៊ូរកលុយដោយខ្លួនឯង ប៉ុន្តែបើអ្នកដឹងពីរបៀបដែលមនុស្សរកលុយ វានឹងធ្វើឲ្យអ្នកកាន់តែងាយស្រួល ហើយ apamat.com ត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនកម្ពុជាឲ្យកាន់តែរស់នៅក្នុងជីវិតដ៏ប្រសើរ តាមរយៈការចែករំលែកចំណេះដឹងល្អៗ និងមានប្រយោជន៍បំផុតសម្រាប់អ្នកអាន។ ខាងក្រោមនេះគឺជាវិធីសាមញ្ញៗចំនួន ៤ ហើយវាអាចជួយអ្នកឲ្យកំណត់ជោគវាសនាខ្លួនឯងបាន។ ១. យកពេលវេលាទៅប្តូរយកលុយ នេះគឺជាប្រភពចំណូលមួយដែលមនុស្សថ្នាក់កណ្តាល និងថ្នាក់ទាបចូលចិត្តជាងគេ។ វាគឺជាការរកលុយដោយយកពេលវេលាទៅប្តូរធ្វើជាកម្មករ ឬបុគ្គលិករបស់អ្នកដទៃ។ នៅកម្ពុជាអ្នកអាចទទួលបានប្រាក់កម្រៃគិតជាខែ ហើយថ្មីៗនេះរដ្ឋាភិបាលមានគោលការណ៍ឲ្យថៅកែបើកប្រាក់ខែឲ្យបុគ្គលិកពីរដងក្នុងមួយខែ ឬពីរសប្តាហ៍ម្តង ខណៈនៅប្រទេសជឿនលឿនគេបើកប្រាក់ឈ្នួលគិតជាម៉ោង។ អ្នកប្រាកដជាធ្លាប់លឺច្រើនហើយពីឪពុកម្តាយរបស់អ្នក និងអ្នកនៅជុំវិញខ្លួនថា “ខំប្រឹងរៀនឲ្យបានចំណាត់ថ្នាក់ល្អ ដើម្បីរៀនចប់បានការងារល្អធ្វើ...

ហេតុអ្វីការសន្សំលុយនឹងមិនអាចអោយអ្នកក្លាយជាអ្នកមានបាន?

តាំងតែពីក្មេងមក អ្នកតែងតែលឺចាស់ៗនិយាយថាក្មេងត្រូវចេះចាយលុយសន្សំសំចៃ ចេះទុកដាក់ ព្រោះលុយមិនមែនដុះលើដើមឈើទេ។ ហើយអ្នកអាចនឹងគិតថាពួកគាត់ប្រាប់យើងអោយចេះសន្សំលុយ គឺដើម្បីទុកអោយបានច្រើន ថ្ងៃក្រោយទៅនឹងក្លាយទៅជាអ្នកធូរធារ មិនខ្វះមុខខ្វះក្រោយ ប៉ុន្ដែអ្នកដឹងទេថាការសន្សំលុយតែមួយមុខ មិនអាចធ្វើអោយអ្នកមានបានទេ លុះត្រាតែអ្នកសន្សំលុយរាប់ម៉ឺន រាប់សែនដុល្លាទើបអាច។ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលបង្ហាញថាការសន្សំលុយមួយមុខ គឺមិនគ្រប់គ្រាន់ទេ។ ១.ការធ្លាក់ចុះតម្លៃរបស់លុយ៖ ឧបមាថាអ្នកសន្សំលុយក្នុងធនាគារមួយដែលអោយការប្រាក់ ៥ភាគរយក្នុងមួយឆ្នាំ ដូចនេះបើអ្នកសន្សំ ១០០០០ដុល្លារ នោះនៅដំណាច់ឆ្នាំអ្នកទទួលបាន ៥០០ដុល្លារមកវិញ។ ប៉ុន្ដែអ្នកមានបានគិតទេថា បើបូករួមនឹងអតិថិផរណាផងនោះលុយរបស់អ្នកនឹងបាត់បង់តម្លៃដើមរបស់វាប្រហែល ២ភាគរយ(ក្នុងប្រទេសកម្ពុជាយើង)...

ពន្ធកាត់ទុកគឺជាអ្វី? ហេតុអ្វីបានជាត្រូវបង់?

ពន្ធកាត់ទុក គឺជាពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់ប្រាក់ចំណាយមួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬ ជាវត្ថុឲ្យអ្នកជាប់ពន្ធនិវាសនជន(ជនជាតិខ្មែរ) និងអនិវាសនជន(ជនជាតិបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជា)។ អ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្មទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក។ ពន្ធកាត់ទុកដែលប្រមូលបានត្រូវបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ។ អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោមលើការទូទាត់មុនការកាត់ទុកប្រាក់ពន្ធ៖ អត្រា ១៥ ភាគរយចំពោះ ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល សួយសារចំពោះទ្រព្យអរូបី(royalties for intangible) និងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែល...

ប្រវត្តិរបស់លុយ

៩០០០ឆ្នាំមុនគ.ស.៖ នាពេលនោះប្រសិនបើមនុស្សចង់បានអ្វីមួយដែលខ្លួនមិនមាន គេត្រូវតែយករបស់ដែលខ្លួនមានទៅដូរយករបស់ដែលគេចង់បាន។ មានន័យថាអ្វីទាំងអស់ដែលសង្គមត្រូវការគឺសុទ្ធតែជារូបិយប័ណ្ណដូចជា សត្វ សាច់ អាហារ សំលៀកបំពាក់...។ ការដោះដូរបែបនេះរវាងមនុស្ស និងមនុស្សត្រូវបានកត់ត្រាដំបូងនៅក្នុងប្រទេសអេហ្ស៊ីប។ ១១០០ឆ្នាំមុនគ.ស.៖ នៅប្រទេសចិនមនុស្សចាប់ផ្ដើមប្រើសំរិទ្ធមកធ្វើជារូបិយប័ណ្ណក្នុងការដោះដូរគ្នា។ ក្រោយមកដើម្បីមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទុកដាក់ រូបិយប័ណ្ណប្រភេទនេះក៏ត្រូវបានគេធ្វើអោយមានរូបរាងមូលដូចកាក់ តែមានចន្លោះនៅចំកណ្ដាលដូចដែលយើងតែងតែឃើញមាននៅក្នុងរឿងចិនបុរាណ។ ៦០០ឆ្នាំមុនគ.ស.៖ រូបិយប័ណ្ណផ្លូវការដំបូងត្រូវបានដាក់អោយប្រើប្រាស់ដោយស្ដេចឈ្មោះថា Alyattes ដែលគ្រប់គ្រងតំបន់មួយនៅចន្លោះទ្វីបអឺរ៉ុប និងអាស៊ី ហើយសព្វថ្ងៃគឺជាប្រទេសទួរគី។ ការដាក់អោយប្រើប្រាស់រូបិយប័ណ្ណផ្លូវការនេះបានធ្វើអោយមានការរីកចម្រើនឡើងនូវការធ្វើជំនួញក្នុងតំបន់មេឌីទែរ៉ាណេ។ ឆ្នាំ១២៥០៖ កាក់មាសដំបូងត្រូវបានគេផលិតឡើងនៅក្នុងតំបន់​ florence ប្រទេសអ៊ីតាលី...

គំនិតអវិជ្ជមានអំពីលុយដែលរារាំងអ្នកមិនអោយជោគជ័យ

មនុស្សមួយចំនួនយល់ខុសពីលុយ ដោយពួកគាត់មានទស្សនៈអវិជ្ជមានផ្សេងៗគ្នាទៅលើទ្រព្យសម្បត្តិ។ ការយល់ឃើញនេះមិនអាចជួយអ្នកបានក្នុងការស្វែងរកជោគជ័យក្នុងជីវិតឡើយ ទោះបីជាពេលខ្លះអ្នកថាជោគជ័យក្នុងជីវិតរបស់ខ្ញុំគ្មានទាក់ទងអ្វីនឹងលុយឡើយ តែតាមពិតសឹងតែអ្វីៗទាំងអស់ក្នុងលោកនេះត្រូវការលុយ។ មហាត្មៈគន្ធីក៏ធ្លាប់និយាយដែរថា បើអ្នកយល់ឃើញបែបណា ជីវិតអ្នកនឹងក្លាយទៅជាបែបនោះ។ ១.លុយគឺជាឬសគល់នៃអំពើអាក្រក់៖ មនុស្សជាច្រើនយល់ថាលុយគឺជាហេតុដែលនាំអោយមនុស្សធ្វើអំពើអាក្រក់ក្នុងលោកនេះ ប៉ុន្ដែតាមពិតការស្រលាញ់លុយងប់ងុលទៅវិញទេដែលជាដើមចមនៃអំពើអាក្រក់។ ឧទាហរណ៍ថាអ្នករកឃើញកំណប់ដែលមានតម្លៃមហាសាល ឬ ផលិតបានថ្នាំព្យាបាលជម្ងឺកាចសាហាវមួយដែលវាជួយជីវិតមនុស្សផងហើយថែមទាំងធ្វើអោយអ្នកក្លាយទៅជាអ្នកមានផង សួរថាការធ្វើអំពើទាំងនេះអាក្រក់ដែលឬទេ? លុយមិនល្អហើយក៏មិនអាក្រក់ មនុស្សទេដែលល្អ ឬអាក្រក់។ ប្រសិនបើពេលនេះអ្នកជាមនុស្សល្អពេលជោគជ័យអ្នកនឹងក្លាយទៅជាសេដ្ឋីដែលមានចិត្តសប្បុរសម្នាក់ បើពេលនេះអ្នកជាមនុស្សមិនល្អនោះពេលជោគជ័យអ្នកនឹងប្រើលុយធ្វើអំពើអាក្រក់កាន់តែច្រើន។ នៅពេលដែលអ្នកគិតថាលុយគឺជាឬសគល់នៃអំពើអាក្រក់ ទស្សនៈនឹងបង្អាក់ដំណើរអ្នកក្នុងការស្វែងរកភាពជោគជ័យជានិច្ច។ ២.អ្នកមានជាមនុស្សកំណាញ់៖ អ្នកគិតថាភាពមានបាននឹងធ្វើអោយមនុស្សកំណាញ់ ធ្វើអ្វីមួយគិតតែពីលុយជាធំ នោះអ្នកនឹងមិនអាចមានបានឡើយព្រោះអ្នកខ្លាចក្លាយទៅជាមនុស្សដូចពួកគេដែរ។...

ស្ទីលនៃការវិនិយោគទាំង ៨ សម្រាប់អ្នកចង់ ឬទើបចាប់ផ្តើមការវិនិយោគ

ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមចូលប្រឡូកក្នុងពិភពវិនិយោគសកល អ្នកគួរចងចាំថា “មិនមានតិចនិកណាមួយ ដែលអាចយកទៅប្រើលើរាល់ការវិនិយោគទេ” ពោលគឺត្រូវការតិចនិកខុសៗគ្នា និងផ្អែកលើប្រភេទនៃការវិនិយោគផ្សេងៗគ្នា និងតាមស្ថានភាពជាក់ស្តែង។ មុននឹងហក់ចូលក្នុងពិភពនេះ អ្នកគួរឆ្លើយនូវសំនួរទាំងនេះ ដើម្បីធ្វើឲ្យប្រាកដថាវាអាចដំណើរការបានរលូន និងត្រូវតាមគោលដៅវិនិយោគដែលអ្នកចង់បាន។ តើអ្នកចូលចិត្តការវិនិយោគបែបមានកម្រិតហានិភ័យខ្ពស់ ឬកម្រិតទាប? (ច្បាប់ទូទៅនៃការវិនិយោគគឺ ហានិភ័យខ្ពស់ចំណេញច្រើន ហើយហានិភ័យទាបចំណេញតិច ប៉ុន្តែអត្រានៃការខាតបង់ក៏អាចមានខ្ពស់ ឬទាបតាមកម្រិតហានិភ័យរបស់វាដែរ។) តើអ្នកមានគោលដៅចង់បានផលចំណេញក្នុងរយៈពេលវែង ឬខ្លី? តើអ្នកចង់ចាប់ផ្តើមប្រឡូកផ្ទាល់ដោយខ្លួនឯង ឬត្រូវការមានអ្នកប្រឹក្សាលើការវិនិយោគទាំងនោះ? ១. ការវិនិយោគបែបសកម្ម នៅក្នុងការវិនិយោគ អ្នកអាចរើសយកការធ្វើវាជាប្រចាំ...

ដំបូន្មានហិរញ្ញវត្ថុរបស់លោក Robert Kiyosaki

អ្នកអានភាគច្រើនប្រហែលជាធ្លាប់ស្គាល់ឈ្មោះលោក Robert Kiyosaki ឬធ្លាប់ទាំងបានអានសៀវភៅ Rich Dad Poor Dad របស់គាត់ទៀតផង។ គាត់គឺជាអ្នកជំនួញ និងអ្នកនិពន្ធជនជាតិអាមេរិកដ៏ល្បីម្នាក់ ហើយសព្វថ្ងៃគាត់មានទ្រព្យសម្បត្តិរហូតដល់ជាង ៨០ លានដុល្លារឯណោះ។ ត្បឹតតែបើធៀបទៅនឹងមហាសេដ្ឋីផ្សេងទៀត ប្រាក់ដែលគាត់មានតិចជាងមែន ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់គាត់គឺពិតជាល្បីល្បាញខ្លាំងណាស់នៅលើពិភពលោក តាមរយៈសៀវភៅរបស់គាត់។ ខាងក្រោមនេះ គឺជាដំបូន្មានហិរញ្ញវត្ថុដែលគាត់គិតថា វាអាចនឹងជួយអោយអ្នកសម្រេចគោលដៅក្នុងការក្លាយទៅជាអ្នកមាន។ ១.ចំណេះដឹងហិរញ្ញវត្ថុគឺជាស្ពានទៅរកភាពមានបាន៖ គាត់ចូលចិត្តបង្រៀនមនុស្ស ដូច្នេះហើយទើបគាត់បង្កើតហ្គេមទាក់ទងនឹងហិរញ្ញវត្ថុដែលអ្នកលេងអាចទទួលនូវចំណេះដឹងក៏ដូចជាបទពិសោធន៍ជាច្រើន ហើយបន្ថែមពីនោះគាត់បានបង្កើតក្រុមហ៊ុន...

តើធ្វើយ៉ាងណា ទើបអាចគ្រប់គ្រងហិរញ្ញវត្ថុក្នុងអាជីវកម្មឱ្យបានល្អ?

បើនិយាយដល់ការរកស៉ី គឺគេចមិនរួចពីរឿងលុយកាក់ឡើយ។ ការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាផ្នែកមួយដ៏សំខាន់ដើម្បីស្ទាបស្ទង់ ថាតើអាជីវកម្មរបស់អ្នកអាចដំណើរការទៅមុខបានយូរប៉ុណ្ណា និងរីកចម្រើនកម្រិតណា។ ខាងក្រោមនេះជាវិធីសាស្ត្រ ៥ យ៉ាង ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុ និងធ្វើឱ្យអាជីវកម្មរីកលូតលាស់បានល្អ។ ១. សរសេរគម្រោងថវិកា រឿងសំខាន់បំផុតមួយ ដែលអ្នកត្រូវធ្វើដើម្បីឱ្យផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នកមានភាពរឹងមាំ គឺបង្កើតគម្រោងថវិកា ត្រួតពិនិត្យ និងកែប្រែថ្មីជាប្រចាំ។ ក្នុងគម្រោងថវិកានេះ អ្នកត្រូវរៀបរាប់ឱ្យបានលម្អិតអំពីការចំណាយដែលអ្នកគិតថានឹងចាយ និងប្រៀបធៀបវាទៅជាមួយថវិកាដែលបានមកពីការលក់ (គម្រោងប្រាក់ចំណូល)។ ម្យ៉ាងវិញទៀត អ្នកក៏អាចប្រើប្រាស់វា ក្នុងការគណនាពីចំនួនប្រាក់ចំណូលដែលអ្នកចង់បាន ឬហៅថាការកំណត់គោលដៅលក់។...

បំណុលល្អ និងបំណុលអាក្រក់

បំណុលល្អ៖ គឺជា​បំណុលដែលផ្ដល់ផលល្អអោយយើងនៅពេលបច្ចុប្បន្ន ឬវានឹងហុចផ្លែផ្កាអោយយើងវិញនាពេលអនាគត។ បំណុលល្អអាចបង្កើតលុយអោយយើង ឬបង្កើនចំណូលអោយយើងកាន់តែច្រើនថែមទៀត ហើយបន្ថែមពីនេះបំណុលល្អជាទូទៅមានការប្រាក់ទាបជាងគេ។ ឧទាហរណ៍នៃបំណុលល្អមានដូចជាផ្ទះឬអចលនទ្រព្យ ព្រោះវាមិនត្រឹមតែផ្ដល់ភាពងាយស្រួលដល់ការរស់នៅរបស់យើងនោះទេ វាថែមទាំងកើនតម្លៃពីមួយឆ្នាំទៅមួយឆ្នាំទៀតផង។ ការវិនិយោគលើការសិក្សាក៏ជាបំណុលល្អផងដែរព្រោះវាជាការវិនិយោគទៅលើអនាគតរបស់អ្នក ហើយបុគ្គលជោគជ័យគ្រប់ៗរូបតែងតែលើកទឹកចិត្តអោយមនុស្សវិនិយោគលើការបង្កើនចំណេះដឹងព្រោះផលតបស្នងរបស់វាវិញ គឺច្រើនលើសលប់ប្រសិនបើយើងប្រើវាបានត្រឹមត្រូវ។ រីឯការខ្ចីបំណុលដើម្បីប្រើប្រាស់ក្នុងអាជីវកម្មក៏ជាបំណុលល្អដែរ ព្រោះសឹងតែគ្រប់អាជីវកម្មទាំងអស់ទាមទារអោយមានដើមទុនដើម្បីចាប់ផ្ដើមរកស៊ី និងរកផលចំនេញ។ នៅពេលដែលអ្នកអាចរកផលចំនេញបានហើយអ្នកអាចបង់រំលោះបំណុល ហើយថែមទាំងមានអាជីវកម្មសម្រាប់រកចំណូលអោយមួយទៀត។ បំណុលអាក្រក់៖ បំណុលអាក្រក់គឺផ្ទុយពីបំណុលល្អត្រង់ថាវានឹងធ្វើអោយបំណុលរបស់យើងកើនឡើង ហើយបន្ថែមពីនោះការប្រាក់របស់វាក៏ខ្ពស់ផងដែរ។ ការចំណាយទៅលើអ្វីដែលឆាប់បាត់បង់តម្លៃហើយថែមទាំងទាមទារអោយអ្នកចំណាយទៅលើវាជាប្រចាំថែមទៀតផង ដោយឧទាហរណ៍មានដូចជាការទិញឡាន (ប្រសិនបើអ្នកទិញឡានដើម្បីយកមកប្រើប្រាស់ក្នុងការរកស៊ីនោះវាអាចជាបំណុលល្អ) ព្រោះពេលខ្លះអ្នកអាចខ្ចីលុយគេដើម្បីមកទិញជាមួយការប្រាក់ខ្ពស់ ហើយអ្នកក៏ត្រូវចំណាយលើវាជាប្រចាំផងដែរដូចជាទៅលើការចាក់សាំងម៉ាស៊ូត...

វិធីទាក់ទាញអ្នកវិនិយោគ ឲ្យមកដាក់ទុនក្នុងអាជីវកម្មថ្មីថ្មោងរបស់អ្នក

អ្នកវិនិយោគនឹងវិនិយោគប្រាក់របស់ពួកគេ នៅពេលដែលអ្នកធ្វើអ្វីម្យ៉ាងឲ្យពួកគេទុកចិត្ត និងមានសុទិដ្ឋិនិយមចំពោះគម្រោងរកស៉ីរបស់អ្នក។ ដូច្នេះដើម្បីទាក់ទាញពួកគេ នៅក្នុងគំនិតរកស៊ីរបស់អ្នកត្រូវតែមានចំណុចពិសេសដែលអាចទាក់ចិត្តរបស់ពួកគេបាន ហើយនៅពេលដែលអ្នកពន្យល់ពីគំនិតទាំងនោះ អ្នកត្រូវតែប្រាកដក្នុងចិត្តថា រាល់អ្វីដែលអ្នកនិយាយគឺសុទ្ធតែអាចធ្វើបាន ហើយអ្នកនឹងធ្វើវាដោយពិតប្រាកដមែន។ ចំណុចខាងក្រោមនេះ គឺជាគន្លឹះសម្រាប់សហគ្រិនថ្មីថ្មោង អាចយកទៅអនុវត្តន៍៖ ប្រសិនបើអ្នកចង់បង្កើនចំណេះដឹងផ្នែករកស៉ី ខ្ញុំណែនាំអ្នកនូវសៀវភៅល្អមួយគឺ “ផ្លូវចេញរកស៉ី” ដែលត្រូវបានវាយតម្លៃដោយវេបសាយរបស់យើងថាជា សៀវភៅចេញរកស៉ីល្អជាងគេនៅកម្ពុជា។ ១. ធ្វើកិច្ចការដែលអ្នកធ្លាប់បាននិយាយថានឹងធ្វើ អ្នកវិនិយោគរបស់អ្នកអាចនឹងដកថយបើអ្នកព្យាយាមប្រើលេស ដូច្នេះអ្នកត្រូវពុះពារធ្វើយ៉ាងណាឲ្យពួកគេបានឃើញថាអ្នកអាចធ្វើកិច្ចការបានសម្រេច មិនថាមានឧបសគ្គប៉ុណ្ណាក៏ដោយ។ ពួកគេជឿជាក់មនុស្សណាដែលហ៊ាននិយាយ ហើយហ៊ានធ្វើពិតប្រាកដមែន។ ២. សុំការណែនាំ តែកុំទាន់សួររឿងលុយ ជំនួសដោយការហៅពួកគេឲ្យវិនិយោគក្នុងក្រុមហ៊ុនរបស់អ្នកដោយត្រង់ៗ និងរហ័សពេក អ្នកគួរសុំយោបល់ពីអ្នកវិនិយោគណាដែលអ្នកគិតថាពួកគេអាចវិនិយោគជាមួយអ្នក។ ការធ្វើបែបនេះ...

តើអ្វីជារបាយការណ៍ហិរញ្ញវត្ថុ?

របាយការណ៍ហិរញ្ញវត្ថុ គឺជាទិន្នន័យដែលត្រូវបានគេកត់ត្រារាល់សកម្មភាពដោះដូរ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ នៅក្នុងកាលបរិច្ឆេទជាក់លាក់។ ជាទូទៅ របាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើសវនកម្ម(សើរើដើម្បីពិនិត្យមើលបញ្ជីគណនេយ្យ) ដោយភ្នាក់ងាររដ្ឋាភិបាល សវនករ និងក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីបញ្ជាក់ភាពស្មោះត្រង់ចំពោះការបង់ពន្ធជូនរដ្ឋ ដៃគូជំនួញ ឬម្ចាស់ភាគហ៊ុន។ នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ មានគណនីធំៗចំនួន ៤ រួមមាន៖ ក. របាយការណ៍ប្រាក់ចំណេញ គឺជាការពណ៌នា និងទូទាត់រវាងប្រាក់ចំណូល និងចំណាយរបស់អាជីវកម្មមួយ ដើម្បីរកលទ្ធផលចំណេញ ឬខាត នៅក្នុងរយៈពេលជាក់...

ស្វែងយល់ពីការបង់ពន្ធ សម្រាប់ សហគ្រាសឯកបុគ្គល និង សហកម្មសិទ្ធ

អ្នកត្រូវព្រីនឯកសារ និងបំពេញលើលិខិតប្រកាសពន្ធទាំងអស់ដែលអ្នកត្រូវបង់ពន្ធ។ ដោយសារតែវាមិនទាន់មាននៅលើប្រពន្ធ័អ៉ីនធើណែតនៅឡើយ ដូចនេះអ្នកត្រូវយកលិខិតប្រកាស ទាំងអស់យកទៅសាខាពន្ធដារនៅតំបន់របស់អ្នក។ ដើម្បីទាញយកទំរង់លិខិតប្រកាសពន្ធផ្សេងៗអ្នកត្រូវចូលទៅកាន់ វេបសាយនេះ៖  http៖//www.tax.gov.kh/en/download.php អ្នកអាចទាញយកប្រតិទិនពន្ធដារសម្រាប់ងាយស្រួលក្នុងការបង់ប្រាក់ពន្ធតាមរយ:កម្មវិធី (Tax Calender)នៅក្នុងទូរស័ព្ទដៃបានដោយឥតគិតថ្លៃ៖ https://apps.apple.com/kh/app/cambodia-tax-calendar-2019/id926656830 ខាងក្រោមនេះ គឺជាប្រភេទពន្ធដែលក្រុមហ៊ុនទូទៅ ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ។ ក្រុមហ៊ុនអាចនឹងត្រូវជាប់ពន្ធផ្សេងបន្ថែមទៀត អាស្រ័យលើសកម្មភាពអាជីវកម្មរបស់ពួកគេ។  ១) ពន្ធលើប្រាក់ចំណេញ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ជារៀងរាល់ខែ អ្នកត្រូវបង់ ១% នៃផលរបរសរុបក្នុងខែមុន ដោយមិនរួមបញ្ចូលពន្ធអាករ លើតម្លៃបន្ថែម (VAT)។ កាលបរិច្ឋេទផុតកំណត់ ៖ ពីថ្ងៃទី ១...