fbpx
no-alternative title

ពន្ធកាត់ទុកគឺជាអ្វី? ហេតុអ្វីបានជាត្រូវបង់?

ពន្ធកាត់ទុក គឺជាពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់ប្រាក់ចំណាយមួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬ ជាវត្ថុឲ្យអ្នកជាប់ពន្ធនិវាសនជន(ជនជាតិខ្មែរ) និងអនិវាសនជន(ជនជាតិបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជា)។ អ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្មទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក។ ពន្ធកាត់ទុកដែលប្រមូលបានត្រូវបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ។ អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោមលើការទូទាត់មុនការកាត់ទុកប្រាក់ពន្ធ៖ អត្រា ១៥ ភាគរយចំពោះ ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល សួយសារចំពោះទ្រព្យអរូបី(royalties for intangible) និងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែល...

កត្តាអ្វីខ្លះដែលអ្នកត្រូវយកមកពិចារណាថាតើអ្នកគួរដាក់ពាក្យស្នើសុំចុះបញ្ជីអាករលើតម្លៃឬទេ?

ក្នុងការពិចារណាថាតើអ្នកគួរចុះបញ្ជីអាករលើតម្លៃបន្ថែមឬយ៉ាងណានោះ អ្នកត្រូវ សួរខ្លួនឯងថាៈ ក. តើឥណទានអាករលើធាតុចូលរបស់អ្នក តែងតែលើសពីអាករដែលអ្នកកំណត់លើការលក់ដូររបស់ អ្នកឬទេ? ឧទាហរណ៏ ប្រសិនបើអ្នកជាអ្នកប្រកបអាជីវកម្មទាក់ទិនដក់ការនាំចេញសេវាដែលជាប់អាករតាម អត្រាសូន្យភាគរយ អ្នកអាចពិចារណាបានថាអ្នកនឹងមានបំណងចុះបញ្ជី ដោយស្ម័គ្រ ចិត្តដើម្បីស្នើសុំបង្វិលសងវិញនូវប្រាក់អាករដែលបានបង់លើការទិញ និងចំណាយនានា។ ខ. តើអ្នកធ្វើការផ្គត់ផ្គង់ជាប់អាករឱ្យបុគ្គលជាប់អាករដែលបានចុះបញ្ជីដទៃទៀតឬទេ? ប្រសិនបើអ្នកមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែមទេ អ្នកមិនអាចចេញវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែមឱ្យអតិថិជនដែលបានចុះបញ្ជីរបស់អ្នកបានទេ។ ពេលនោះអតិថិជនរបស់ អ្នកមិនអាចស្នើសុំឥណទានអាករលើធាតុចូលបានទេ ម្ល៉ោះហើយពេលលក់ចេញវិញ អតិថិជន របស់អ្នកត្រូវគិតថ្លៃខ្ពស់ជាងសព្វដង។ ក្នុងករណីនេះគាត់អាចនឹងជ្រើសរើសការធ្វើអាជីវកម្មជា មួយអ្នកផ្គត់ផ្គង់ដែលបានចុះបញ្ជីផ្សេងទៀត ហើយអ្នកនឹងបាត់បង់មុខរបររបស់អ្នក។ គ. តើអ្នកធ្វើអាជីវកម្មជាសំខាន់ជាមួយបុគ្គលជាប់អាករដែលមិនបានចុះបញ្ជីឬទេ? ក្នុងករណីនេះ...

ស្វែងយល់ពីអត្រានៃការបង់ពន្ធប្រថាប់ត្រា

ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬ ការការផ្ទេរសិទ្ធិកាន់កាប់ដីដែល គ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។ ត្រូវជាប់ពន្ធប្រថាប់ត្រាតាមអត្រាសមាមាត្រ ៤% ចំពោះការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ដូចខាងក្រោម៖ - រថយន្តដឹក ទំនិញធុនធ្ងន់ រថយន្តដឹកទំនិញធុនស្រាល រថយន្ត ទោចក្រយានយន្ត - កាណូត សាឡង់ កប៉ាល់ លិខិតមានលក្ខណៈគតិយុត្តិដូចខាងក្រោម ត្រូវជាប់ពន្ធប្រថាប់ត្រា៖ - លិខិតស្តីពីការបង្កើតក្រុមហ៊ុន ១,0០០,០០០ រៀល - លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ១,0០០,០០០ រៀល -...

ប្រើវិធីនេះអ្នកប្រាកដជាអាចគណនាតម្លៃពន្ធលើអចលនទ្រព្យដោយខ្លួនឯងបាន

គោលបំណងវិចារណភាវូបនីយកម្មក្នុងការប្រើប្រាស់ដី និងដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវបង្កើតពន្ធលើអចលនទ្រព្យស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធដែល ត្រូវប្រមូលពីអចលនទ្រព្យនេះតម្រូវតែលើអចលនទ្រព្យដែលមានតម្លៃលើសពី ១០០,០០០,០០០(មួយរយលាន) រៀល។  សម្រាប់គោលដៅនៃពន្ធនេះ ពាក្យ ‹អចលនទ្រព្យ› សំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់នឹង ដីនោះ។ ពន្ធនេះត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% (សូន្យក្បៀសមួយភាគរយ) លើតម្លៃអចលនទ្រព្យ។ មូលដ្ឋានគិតពន្ធ គឺជាតម្លៃ...

អត្រាប្រាក់ចំណូលជាប់ពន្ធដែលត្រូវបង់

ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណូលកំណត់តែលើប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។   ប្រាក់ចំណូលជាប់ពន្ធ ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ប្រភេទរួម បញ្ចូលទាំងចំណូលមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណូលមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។ អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានដូចតទៅៈ ១- ២០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយនីតិបុគ្គល ២- ៣០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ...

ស្វែងយល់អំពីពន្ធប្រថាប់ត្រា (Registration Tax)

ពន្ធប្រថាប់ត្រាគឺជាពន្ធដែលជាទូទៅនៅប្រទេសកម្ពុជាយើង រដ្ឋប្រមូលចំពោះការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ឬយានយន្ដគ្រប់ប្រភេទ។ ហើយអ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាអោយបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ខែ។  ពន្ធប្រថាប់ត្រាត្រូវបានអនុវត្តប្រមូលចំពោះ៖ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន និងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្ដគ្រប់ប្រភេទ ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ លិខិតមានលក្ខណៈគតិយុត្ត ជាអាទិ៍ លិខិតស្ដីពីការបង្កើតក្រុមហ៊ុន លិខិតស្ដីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបិទក្រុមហ៊ុន។ ពន្ធប្រថាប់ត្រាត្រូវបានលើកលែងដូចខាងក្រោម៖ ១. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាល សម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច...

ស្វែងយល់ពីការធ្វើចំណែកថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

នៅមុនឆ្នាំ ២០១៦ ការប្រមូលពន្ធនៅក្នុងប្រទេសកម្ពុជាប្រព្រឹត្តទៅដោយវិធីពីយ៉ាង ទីមួយ គឺ ការប្រមូលពន្ធតាមរបបម៉ៅការ ដែលភ្នាក់ងារពន្ធដារចុះទៅប្រមូលពន្ធដោយប្រើការប៉ានស្មាន និងប្រៀបធៀបនូវអត្រាពន្ធដែលអ្នកជាប់ពន្ធត្រូវបង់។ វិធីទីពីរ ការប្រមូលពន្ធតាមរបបស្វ័យប្រកាស ឬរបបពិត ដែលតម្រូវឲ្យអ្នកជាប់ពន្ធធ្វើការប្រកាសពន្ធ រៀបចំបញ្ជីគណនេយ្យ ដោយខ្លួនឯង។ ប៉ុន្តែដោយសារតែការប្រមូលពន្ធតាមរបបមៅការ វាហាក់បីដូចជាមិនមានប្រសិទ្ធភាពខ្ពស់ ហេតុនេះហើយនៅក្នុងឆ្នាំ ២០១៦ រដ្ឋាភិបាលបានលុបបំបាត់នូវការប្រមូលពន្ធតាមរបបមៅការ និងចាប់ផ្តើមធ្វើការប្រមូលពន្ធតាមរបបពិត ឬរបបស្វ័យប្រកាសវិញ។ ដោយនៅក្នុងរបបពិត ឬរបបស្វ័យប្រកាស អ្នកជាប់ពន្ធត្រូវបែងចែកជា...

និយមន័យនៃពន្ធប៉ាតង់ និង ប្រាក់ពន្ធដែលត្រូវបង់

ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំ ដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្ម ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបរ។ បែបបទនៃការបង់ពន្ធប៉ាតង់ត្រូវបានកំណត់ដូចខាងក្រោម ៖ ១_ អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មច្រើន ត្រូវបង់ពន្ធប៉ាតង់ផ្សេងគ្នាទៅតាមសកម្មភាពអាជីវកម្មនីមួយៗ។ ២_ សកម្មភាពជាឧបសម្ពន័្ធនានានៃសកម្មភាពអាជីវកម្មត្រូវបានចាត់ទុកថាជាសកម្មភាពអាជីវកម្មតែមួយ។ ៣_ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់ សកម្មភាពអាជីវកម្មតែមួយនៅក្នុងរាជធានី ខេត្តតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ។ ៤_ អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានី ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមរាជធានី ខេត្តដែលអាជីវកម្មនោះស្ថិតនៅ។   កម្រិតប្រាក់ពន្ធប៉ាតង់ត្រូវបង់ ប្រាក់ពន្ធប៉ាតង់ត្រូវបានកំណត់ដូចខាងក្រោម៖ ១_ អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០,០០០រៀល។ ២_...