fbpx
no-alternative title

ហាងបន្លែ “ស្ពៃក្តោបកម្ពុជា” ចង់ឲ្យអ្នកបរិភោគបន្លែសុវត្តិភាព និងជួយគាំទ្រផលិតផលខ្មែរ

ស្របពេលដែលប្រជាជនកម្ពុជា ជាពិសេសពលរដ្ឋនៅទីក្រុងភ្នំពេញកំពុងបារម្ភអំពីបញ្ហាសុខភាពដែលប៉ះពាល់ពីម្ហូបអាហារគីមី ទំនោរបរិភោគបន្លែ ផ្លែឈើ ត្រីសាច់ ដែលគ្មានជាតិគីមីបង្កគ្រោះថ្នាក់ដល់សុខភាព ក៏កំពុងតែចាប់ផ្តើមកើនឡើងដូចគ្នា។  បន្លែ និងត្រីសាច់ដែលផ្តុកដោយសារធាតុគីមីនាំចូលពីប្រទេសជិតខាង កំពុងត្រូវបានដាក់លក់ស្ទើរតែគ្រប់ទីផ្សារក្នុងទីក្រុង ហើយអ្នកក៏ប្រហែលជាកំពុងបារម្ភចំពោះបញ្ហានេះដែរ ប៉ុន្តែមិនដឹងគួរទិញបន្លែ និងសាច់សុវត្តិភាពនៅទីណា។ ហាងបន្លែ និងសាច់សុវត្តិភាព ស្ពៃក្តោបកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់តម្រូវការបន្លែ និងសាច់ ដែលមានសុវត្តិភាពក្នុងការបរិភោគជូនដល់ប្រជាជនក្រុងតាខ្មៅ និងក្រុងភ្នំពេញ ហើយក៏ដើម្បីជួយគាំទ្រដល់កសិករដាំបន្លែធម្មជាតិរបស់កម្ពុជាផងដែរ។  លោកអ្នកអាចទៅទិញនៅហាងផ្ទាល់ដែលមានទីតាំងនៅ ផ្ទះលេខ៨៥៧ ផ្លូវលេខ១១៥ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ...