fbpx
no-alternative title

បច្ចេកវិទ្យាសំខាន់ៗដែលបានបង្កើតឡើងកំឡុងពេលដប់ឆ្នាំចុងក្រោយនេះ

នៅសល់តែពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះទសវត្ស២០១០នឹងឈានចូលដល់ទីបញ្ចប់ ប៉ុន្ដែអ្នកដឹងទេថាក្នុងពេលដប់ឆ្នាំចុងក្រោយនេះ តើមានបច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលអាចផ្លាស់ប្ដូរការរស់នៅរបស់មនុស្សអោយកាន់តែងាយស្រួលជាងមុន? ខាងក្រោមនេះគឺបច្ចេកវិទ្យាដែលគេគិតថាមានសារៈសំខាន់ខ្លាំងសម្រាប់មនុស្សបើផ្អែកតាមគេហទំព័រ inc.com។ ១.Google Assistant៖ ខុសប្លែកពីបច្ចេកវិទ្យា Artificial Intelligence ដទៃទៀតដែលអាចត្រឹមតែនិយាយ ចំណាំមុខមនុស្ស ឬលេងអុកជាមួយអ្នកបាន រីឯ Google Assistant នេះមានសមត្ថភាពលើសនឹងទៅទៀត។ បច្ចេកវិទ្យាGoogle Assistant ដែលមានភ្ជាប់នៅលើ Google Home speaker ទូរស័ព្ទ Android...

ការបើកអាជីវកម្មអនឡាញ Online Business (លក់ទំនិញ)

មនស្សជាច្រើនគិតថា ការវិនិយោគលើអចលនទ្រព្យ គឺជាការវិនិយោគល្អបំផុត ប៉ុន្តែអ្នកខ្លះទៀតគិតថា ការវិនិយោគលើវិស័យបច្ចេកវិទ្យា គឺជាការវិនិយោគលើអនាគត។ បើតាមគំនិតរបស់ខ្ញុំយល់ថា ការវិនិយោគលើអាជីវកម្មបច្ចេកវិទ្យាល្អជាងលើអចលទ្រព្យ ដោយសារតែវាអាចចាប់ផ្តើមដើមទុនតិច ហើយរយៈពេលនៃការរកប្រាក់ចំណូលមកវិញ ក៏លឿនជាងវិស័យអចលនទ្រព្យ។  ការលក់ទំនិញនៅលើ Facebook គ្រាន់តែជាការលក់ដោយឯកជនប៉ុណ្ណោះ ប៉ុន្តែខាងក្រោមនេះខ្ញុំសំដៅលើអាជីវកម្មលក់ទំនិញផ្សេងៗនៅលើវេបសាយផ្ទាល់ខ្លួន។ នៅកម្ពុជាកំពុងតែមានកម្រើកគួរសម្យដែរ ដូចជាគេហទំព័រលក់សម្លៀកបំពាក់ គេហទំព័រកក់សំបុត្រឡានក្រុង កម្មវិធីហៅតាក់ស៊ីតាមទូរស័ព្ទដៃ គេហទំព័រស្វែងរកការងារ គេហទំព័រលក់ទំនិញ គេហទំព័រកម្មង់ និងដឹកជញ្ជូនអាហារជាដើម។ ប្រសិនបើអ្នកមានបំណងចង់រកស៊ីក្នុងវិស័យនេះ ដោយមានគំនិតអាជីវកម្មថ្មីៗ ជំហានខាងក្រោមនេះអាចនឹងជួយអ្នកបាន៖ ១....

Apple ទិញបច្ចេកវិទ្យារបស់ Intel ក្នុងតម្លៃ១ពាន់លានដុល្លាដើម្បីត្រៀមខ្លួនប្រកួតក្នុងសង្គ្រាម 5G

កាលពីថ្ងៃព្រហស្បតិ៍នេះក្រុមហ៊ុន Apple បានប្រាប់ទៅកាន់សារពត៌មានថាខ្លួននឹងទិញបច្ចេកវិទ្យា modem សម្រាប់បំពាក់លើទូរស័ព្ទពីក្រុមហ៊ុន Intel ក្នុងតម្លៃ១ពាន់លានដុល្លាដោយក្នុងនោះបូករួមទាំងកម្មសិទ្ធបញ្ញាជាច្រើននិងបុគ្គលិកប្រហែល២០០០នាក់ផងដែរ។ Apple បានបង្ហាញពីការចាប់អារម្មណ៍ទៅលើការផលិត modem ផ្ទាល់ខ្លួនជាយូរមកហើយ ចំណែកឯការទិញបច្ចេកវិទ្យានេះពី Intel បង្ហាញពីមហិច្ចតាក្នុងការត្រៀមខ្លួនផលិត modem 5G ដោយខ្លួនឯងនៅពេលដែលកិច្ចសន្យាទិញ modem ពីក្រុមហ៊ុន Qualcomm បញ្ចប់នាពេល៦ឆ្នាំខាងមុខ។ បច្ចុប្បន្ន Apple គ្មានជម្រើសក្រៅពីទិញបច្ចេកវិទ្យា...

 អាជីវកម្មបង្កើតថ្មីដែលកំពុងធ្វើបដិវត្តន៍ទីផ្សារក្នុងតំបន់អាស៊ាន

ស្របពេលដែលពិភពលោកកំពុងពេញចិត្តនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ អាជីវកម្មនានាក៏កំពុងផ្លាស់ប្តូរខ្លួនរបស់ពួកគេផងដែរ តាមរយៈការបំពាក់បច្ចេកវិទ្យាសម្រួលភាព ងាយស្រួល និងចំណេញពេលវេលាដល់អតិថិជន និងកាត់បន្ថយថ្លៃដើមផលិតរបស់ពួកគេ និងដើម្បីទប់ទល់ជាមួយការបង្ហាញខ្លួននៃអាជីវកម្មបង្កើតថ្មី ជាមួយការរកឃើញ របកគំហើញថ្មីៗ។ ខ្ញុំសង្កេតឃើញថា ទីផ្សារនៃតំបន់អាសុីអាគ្នេយ៍ កំពុងត្រូវបានធ្វើបដិវត្តន៍ដោយអាជីវកម្មបង្កើតថ្មី ក្នុងវិស័យដូចខាងក្រោម៖ ក. វិស័យដឹកជញ្ជូន  អាជីវកម្មបង្កើតថ្មីដែលប្រើគំរូអាជីវកម្មផ្អែកលើតម្រូវការ ក្នុងវិស័យដឹកជញ្ជូនរួមមាន App(កម្មវិធីទូរស័ព្ទដៃ) ដឹកអ្នកដំណើរ ដឹកទំនិញ និងដឹកអាហារ។ អាជីវកម្មទាំងនេះ កំពុងត្រូវបានអភិវឌ្ឍជាមួយវិស័យគាំទ្រ រួមមានឧបករណ៍ដឹកជញ្ជូន និងជម្រើសនៃការទូទាត់ប្រាក់តាមទូរស័ព្ទដៃ ហើយវាក៏ត្រូវបានអភិវឌ្ឍសម្រាប់គាំទ្រវិស័យលក់រាយលើអនឡាញផងដែរ។...

ហេតុអ្វី HTC បរាជ័យ?

HTC​ គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីមួយរបស់តៃវ៉ាន់ ដោយក្រុមហ៊ុននេះបាននាំមកបច្ចេកវិទ្យាប្លែកៗជាច្រើនមកបំពាក់លើទូរស័ព្ទមុនគេដូចជា កាមេរ៉ាភ្លោះដែលមានតាំងតែពីឆ្នាំ២០១៤ ការបំពាក់ Speaker ភ្លោះនៅផ្នែកខាងមុខ និង បច្ចេកវិទ្យាពិសេសៗជាច្រើនទៀត។ ប៉ុន្ដែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ HTC ហាក់ដូចជាបាត់មុខពីវិស័យទូរស័ព្ទទំនើប ហើយអ្នកគាំទ្រជាច្រើនក៏មានការងឿងឆ្ងល់ថាហេតុអ្វីបានជាក្រុមហ៊ុនទូរស័ព្ទដ៏ធំនេះបាត់ឈ្មោះចេញពីទីផ្សារទូរស័ព្ទ? ១.ការធ្វើទីផ្សារខ្សោយ៖ ក្រុមហ៊ុននេះផលិតទូរស័ព្ទដែលមានគុណភាពខ្ពស់ប៉ុន្ដែចំនុចខ្សោយរបស់ខ្លួននោះគឺខ្សោយជាងក្រុមហ៊ុនដទៃខាងការធ្វើទីផ្សារទូរស័ព្ទ។ ឧទាហរណ៍នោះគឺកាលពីឆ្នាំ២០១៣ HTC បានចំណាយលុយប្រហែល១ពាន់លានដុល្លាដើម្បីធ្វើទីផ្សារដោយក្នុងនោះបានទាំងជួលតារាហូលីវូដដ៏ល្បីគឺលោក Robert Downey Jr. ដើម្បីថតក្នុងការផ្សាយពាណិជ្ជកម្មនោះ។ ប៉ុន្ដែទោះជាចំណាយច្រើនយ៉ាងណាក៏ដោយក៏វីដេអូពាណិជ្ជកម្មនោះមិនសូវមានការគាំទ្រពីសារធារណៈជនឡើយព្រោះវាមិនសូវមានអ្វីទាក់ទងនឹងទូរស័ព្ទរបស់ខ្លួនឡើយ។ ២.ផលិតផលច្រើនពេក៖ កាលពីឆ្នាំ២០០៩ HTC​...

តើ PS5 របស់​ Sony នឹងចេញលក់នៅពេលណា?

បច្ចុប្បន្ននេះអ្នកគាំទ្រម៉ាស៊ីនហ្គេម PlayStation កំពុងតែទន្ទឹងរងចាំការចេញជាផ្លូវការរបស់ម៉ាស៊ីនហ្គេមជំនាន់ទី៥របស់ Sony ។ អ្វីដែលគេគ្រប់គ្នាចង់ដឹងបំផុតនោះគឺថាតើថ្ងៃណាទើបក្រុមហ៊ុន Sony បញ្ចេញម៉ាស៊ីនហ្គេមនេះទៅកាន់ពិភពលោកអោយបានដឹង? បើតាមចម្លើយពីខាងក្រុមហ៊ុននោះគឺមិនទាន់ប្រាកដនោះទេ ប៉ុន្ដែបើផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានអោយដឹងថាម៉ាស៊ីននេះអាចនឹងចេញលក់នៅឆ្នាំ២០២០ហើយក៏មិនចេញមុនខែមេសាដែរ។ បើតាមការវិភាគ ក្រុមហ៊ុន Sony អាចនឹងរងចាំរហូតដល់ជិតចុងឆ្នាំដើម្បីចេញលក់ ព្រោះពេលនោះគឺជាពេលវិស្សមកាលដែលអាចនឹងបង្កើនការលក់បានច្រើនជាងពេលផ្សេងៗទៀត។ បើតាមអ្នកសារពត៌មានរបស់ Wall Street Journal លោក Takashi Mochizuki បានអោយដឹងថាក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Sony សម្រាប់ឆ្នាំ២០១៩...

ក្រុមហ៊ុន Airbus ថាខ្លួនមានសមត្ថភាពផលិតយន្ដហោះដែលអាចហោះដោយខ្លួន​ឯងបាន

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Airbus​ បានបង្ហើបអោយដឹងថាខ្លួនបានអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់យន្ដហោះដើម្បីហោះហើរដោយមិនចាំបាច់មានពីឡុតឡើយ ហើយបច្ចេកវិទ្យានេះអាចយកមកប្រើក្នុងពេលឥឡូវក៏បានដែរ។ ប៉ុន្ដែខាងក្រុមហ៊ុនក៏ដឹងថាយន្ដហោះដឹកអ្នកដំណើរដែលអាចហោះហើរដោយខ្លួនឯងបានគឺត្រូវការពេលដ៏យូរទៀតក្នុងការហោះហើរជាលើកដំបូងបាន ដោយសារតែឧបសគ្គមិនមែនទាក់ទងនឹងបច្ចេកវិទ្យាទេតែទាក់ទងនឹងថាតើមានមនុស្សហ៊ានជិះដែរឬទេ។ លោក Christian Scherer ដែលជា CCO របស់ក្រុមហ៊ុនបានប្រាប់ទៅកាន់អ្នកសារពត៌មានក្នុងកម្មវិធី Paris Air Show ថា ការហោះហើរដោយខ្លួនឯងនេះមិនទាន់អាចធ្វើបាននៅពេលនេះមិនមែនដោយសារបច្ចេកវិទ្យាទេ តែដោយសារមនុស្សមិនទាន់ជឿជាក់លើវានៅឡើយ។ បើតាមការស្រង់ស្ថិតិពីមនុស្សចំនួន២២០០០នាក់នៅសហរដ្ឋអាមេរិកដែលទើបតែបញ្ចេញទិន្នន័យកាលពីថ្ងៃច័ន្ទបានអោយដឹងថាមនុស្សរហូតដល់ទៅ៧០ភាគរយមិនរារែគនឹងការជិះយន្ដហោះដែលគ្មានអ្នកបើកបរឡើយ។ បច្ចុប្បន្ននេះគ្មានក្រុមហ៊ុនអាកាសចរណ៍ណាដាក់អោយប្រើប្រាស់យន្ដហោះដឹកអ្នកដំណើរដែលអាចហោះហើរដោយខ្លួនឯងឡើយ ចំណែកឯស្ថាប័នដែលពាក់ព័ន្ធនឹងចរាចរណ៍ផ្លូវអាកាសក៏មិនទាន់បង្កើតច្បាប់និងបទវិន័យសម្រាប់យន្ដហោះប្រភេទនេះដែរ។ លោក ​Bob Mann ម្ចាស់ក្រុមហ៊ុន...

តើ 5G គឺជាអ្វី?

ប្រព័ន្ធ 5G គឺជាជំនាន់បន្ទាប់នៃការទំនាក់ទំនងតាមអ៊ីនធើណែតដោយវាផ្ដល់ល្បឿនលឿនជាង និងមានស្ថេរភាពជាង សម្រាប់ស្មាតហ្វូនក៏ដូចជាឧបករណ៍អេឡិចត្រូនិចដទៃទៀតផងដែរ។ នៅពេលដាក់អាចប្រើប្រាស់ 5G ហើយយើងនឹងអាចទទួលបានល្បឿនក្នុងការដោនឡូតរហូតដល់ទៅ ១ ជីហ្គាបៃឯណោះ។ ប្រព័ន្ធ 5G នឹងជួយធ្វើអោយមានការប្រើប្រាស់ឧបករណ៍ដែលបំពាក់អ៉ីនធើណែតកាន់តែច្រើនឡើង ដែលភាសាអង់គ្លេសហៅថា Internet of Things ។ Internet of Things គឺជាការភ្ជាប់អ៉ីនធើណែតជាមួយនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ បរិស្ថាន កសិកម្ម...

ស្វែងយល់អំពីលុយអេឡិចត្រូនិច GlobalCoin របស់ Facebook

ក្រុមហ៊ុនបណ្តាញសង្គមធំជាងគេលើពិភពលោក Facebook អាចនឹងក្លាយជាក្រុមហ៊ុនទូទាត់ប្រាក់តាមអនឡាញ និងលុយអេឡិចត្រូនិចដ៏មានឥទ្ធិពល ប្រសិនបើក្រុមហ៊ុន Facebook ហក់ចូលទីផ្សារទាំងពីរនេះនៅឆ្នាំក្រោយ។ Facebook មានអ្នកប្រើប្រាស់ជាប្រចាំខែ ប្រហែល 2.375 ពាន់លាននាក់ ហើយបន្ទាប់ពីក្រុមហ៊ុននេះចូលទីផ្សារហិរញ្ញវត្ថុ វានឹងក្លាយជាគូប្រជែងធំជាមួយក្រុមហ៊ុន Visa, Mastercard និង PayPal ។  បច្ចុប្បន្ន Facebook គឺជាម្ចាស់ និងគ្រប់គ្រងលើកម្មវិធី Instagram និង...

ក្រុមហ៊ុន ByteDance ក្លាយជាក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា ក្រោយពេលកម្មវិធី TikTok ល្បីជាសកល

សម្រាប់អ្នកដែលសកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រហែលជាធ្លាប់បានដឹង លឺ និងស្គាល់រួចមកហើយនូវកម្មវិធីផលិតវីឌីអូខ្លីៗរបស់ចិន TikTok ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងថា តើកម្មវិធីនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនណានោះទេ។ សព្វថ្ងៃក្រុមហ៊ុនយក្សចិនមួយនេះ កំពុងតែមានឥទ្ធិពលយ៉ាងខ្លាំងខ្លាខាងផ្នែកបច្ចេកវិទ្យានៅលើពីភពលោក ដោយមានការវាយតម្លៃថាក្រុមហ៊ុនយក្សមួយនេះមានតម្លៃរហូតដល់ទៅ ៧៥ ពាន់លានដុល្លារ ហើយក៏ជាម្ចាស់នៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមល្បីៗជាច្រើនទៀតនៅលើបណ្តាញផ្សព្វផ្សាយសង្គមផងដែរ។ លើសពីនេះទៅទៀតក្រុមហ៊ុនយក្សមួយនេះក៏កំពុងតែសម្លឹងមើលឱកាសក្នុងការពង្រីកមុខជំនួញរបស់ខ្លួនក្នុងវិស័យស្មាតហ្វូន ដែលកំពុងតែមានសក្តានុពលផងដែរ។ តើក្រុមហ៊ុន ByteDance គឺជាក្រុមហ៊ុនអ្វី? ក្រុមហ៊ុន ByteDance ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២​ ដោយសហគ្រិនម្នាក់ឈ្មោះ Yiming Zhang ភ្លាមៗនេះលោកក៏បានបង្កើតកម្មវិធីបែបកំប្លែងមួយដែលមានឈ្មោះថាកម្មវិធី...

Oppo បង្ហាញពីកាមេរ៉ាដែលបង្កប់ក្នុងអេក្រង់ទូរស័ព្ទដំបូងគេ

កាលពីព្រឹកថ្ងៃទី ៣ ខែមិថុនានេះ ក្រុមហ៊ុន Oppo បានបង្ហោះលើអាខោន Twitter របស់ខ្លួនអំពីទូរស័ព្ទ Oppo ជំនាន់ថ្មីដែលមានកាមេរ៉ាបង្កប់ក្នុងអេក្រង់ទូរស័ព្ទ ប៉ុន្ដែការបង្ហោះនោះមានតែវីដេអូប៉ុណ្ណោះ មិនមានព័ត៌មានអ្វីបន្ថែមឡើយ។ អេក្រង់ប្រភេទថ្មីរបស់ Oppo នេះ មានរូបរាងស្អាតប្លែកពីគេ ព្រោះវាមិនមានកាត់ប្រឡោះសម្រាប់ដាក់កាមេរ៉ាដូចទូរស័ព្ទដទៃឡើយដែលពេលប្រើធ្វើអោយយើងទើសភ្នែក។ កាលពីខែឧសភាកន្លងទៅ អ្នកសារព័ត៌មានខាងបច្ចេកវិទ្យា លោក Ben Geskin បាននិយាយថា ក្រុមហ៊ុន Oppo...

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលត្រូវបានហាមមិនអោយប្រើក្នុងប្រទេសចិន

កាលពីប៉ុន្មានថ្ងៃមុននេះសហរដ្ឋអាមេរិកបានហាមឃាត់មិនក្រុមហ៊ុន Huawei លក់ផលិតផលខ្លួនក្នុងសហរដ្ឋអាមេរិកហើយពិភពលោកក៏បានទាយថាការធ្វើបែបនេះ អាចនឹងធ្វើអោយមានឡើងកម្ដៅទាំងខាងសេដ្ឋកិច្ច និងនយោបាយរវាងសហរដ្ឋអាមេរិកនិងចិន។ ប៉ុន្ដែប្រទេសចិនវិញបានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមិនអោយដំណើរការក្នុងប្រទេសរបស់ខ្លួនជាយូរឆ្នាំមកហើយ។ ខាងក្រោមនេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកដែលប្រទេសចិនហាមមិនអោយដំណើររកស៊ីក្នុងប្រទេសខ្លួន។ ១.Facebook៖ រដ្ឋាភិបាលចិនបានដាក់បម្រាមមិនអោយប្រើប្រាស់បណ្ដាញសង្គមនេះកាលពីខែកក្កដាឆ្នាំ២០០៩ ដោយសារកាលនោះមានកូដកម្មដ៏ធំមួយហើយអ្នកចូលរួមទាំងនោះប្រើ Facebook ដើម្បីទំនាក់ទំនងគ្នា។ ចំណែកឯ Instagram របស់ Facebook វិញក៏ត្រូវបានហាមមិនអោយប្រើប្រាស់ក្នុងឆ្នាំ២០១៤ ខណៈពេលដែលមានបាតុកម្មក្នុងទីក្រុងហុងកុង។ ២.Google៖ អ្វីៗទាំងអស់ដែលជារបស់ Google ត្រូវបានរដ្ឋាភិបាលចិនហាមឃាត់មិនអោយប្រើប្រាស់ទាំងអស់ដូចជា YouTube, Gmail, Google Play,...

ក្រុមហ៊ុន Tesla បញ្ចេញការអាប់ដេត Software សម្រាប់ឡានរបស់ខ្លួនក្រោយការឆេះកាលពីពេលថ្មីៗនេះ

ពេលនេះក្រុមហ៊ុន Tesla កំពុងតែបញ្ចេញ Software ថ្មីសម្រាប់រថយន្ដ Tesla ម៉ូដែល S និង X ក្រោយមានការឆេះអាគុយរថយន្ដចំនួនពីរក្នុងទ្វីបអាស៊ីកាលពីពេលថ្មីៗកន្លងមកនេះ។ ការអាប់ដេតនោះនឹងផ្លាស់ប្ដូរ Setting មួយចំនួនដែលទាក់ទងទៅនឹងការសាកអាគុយ និង ការត្រួតពិនិត្យកម្ដៅ។ ហេតុផលដែលធ្វើអោយក្រុមហ៊ុន Tesla សម្រេចចិត្តបញ្ចេញការអាប់ដេតថ្មីនេះគឺដោយសារកាលពីខែមេសា មានរថយន្ត Tesla Model S មួយនៅក្នុងទីក្រុងសៀវហៃបានឆាបឆេះនៅពេលចតចោល។ មិនបានប៉ុន្មានផងស្រាប់តែមានការឆេះ...

បច្ចេកវិទ្យាសំខាន់ៗដែលបង្កើតឡើងក្នុងកំឡុងទសវត្ស ១៩៩០

អំឡុងឆ្នាំ ១៩៩០ គឺជាឆ្នាំមួយដែលអាចនិយាយបានថា "ការបើកទំព័រថ្មីនៃទំនាក់ទំនងរបស់មនុស្សនៅជុំវិញពិភពលោក" ព្រោះតែការកកើតអ៉ីនធើណិត។ រហូតមកដល់បច្ចុប្បន្ននេះ អ៉ីនធើណិតបានបង្កើតអ្វីៗជាច្រើនសម្រាប់បម្រើការរស់នៅរបស់មនុស្ស ដូចជាបណ្តាញសង្គម គ្រប់គ្រង និងផ្ទេរទិន្នន័យអាជីវកម្ម និងបច្ចេកវិទ្យាជាច្រើនទៀតដែលពឹងផ្អែកលើអ៉ីនធើណិត។ ក្រៅតែពីអ៉ីនធើណិត នៅក្នុងអំឡុងឆ្នាំ១៩៩០ ក៏មានការបង្កើតបច្ចេកវិទ្យាធំៗដូចខាងក្រោមផងដេរ។ ១.អ៉ីនធើណេត៖ កាលពីឆ្នាំ១៩៩០ អ៉ីនធើណេតត្រូវបានចាប់ផ្តើមដាក់អោយប្រើប្រាស់ទៅដល់មនុស្សទូទៅ ហើយចាប់តាំងពីពេលនោះមកវាបានធ្វើអោយការរស់នៅរបស់មនុស្សកាន់តែងាយស្រួល។ អ្នកអាចស្វែងរកព័ត៌មានបានចំនួនរាប់ពាន់លាននៅលើអ៉ីនធើណេត ការទំនាក់ទំនងគ្នាកាន់តែងាយស្រួល និងចំណាយតិចជាងមុន ការទិញទំនិញអនឡាញក៏កាន់តែពេញនិយម ដែលអាចនិយាយជារួមថា អ៉ីនធើណេតបានកែប្រែការរស់នៅ និងជួយសម្រួលដល់ជីវភាពរបស់មនុស្សជាច្រើននៅជុំវិញពិភពលោក។ ២.Photoshop៖...

ក្រុមហ៊ុន Amazon​ អាចនឹងប្រឡូកចូលក្នុងទីផ្សារផលិតទូរស័ព្ទដៃ

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Amazon បានដាក់លក់ទូរស័ព្ទ Amazon Fire ប៉ុន្ដែវាគឺជាការបរាជ័យដ៏ធំមួយរបស់ក្រុមហ៊ុននេះ។ ទោះបីជាក្រុមហ៊ុនលក់រាយលើអនឡាញធំបំផុតលើលោក និងរបស់អាមេរិចនេះ ធ្លាប់បរាជ័យក្នុងការលក់ទូរស័ព្ទម្ដងរួចមកហើយក៏ដោយ តែវាអាចនឹងប្រឡូកចូលទីផ្សារនេះម្ដងទៀត។ លោក Dave Limp ដែលជាអនុប្រធានក្រុមហ៊ុន Amazon បានប្រាប់ទៅកាន់សារព័ត៌មាន The Telegraph ថា Amazon អាចផលិតទូរស័ព្ទដែលខុសប្លែកពីទូរស័ព្ទរបស់ក្រុមហ៊ុនធំៗដទៃទៀតនៅពេលដែលក្រុមហ៊ុនរបស់លោកចូលទីផ្សារទូរស័ព្ទជាលើកទីពីរ។ អនុប្រធានរូបនេះបានបន្ដទៀតថា ទូរស័ព្ទទំនើបនាពេលបច្ចុប្បន្ន មានទីផ្សារដ៏ធំហើយខាងក្រុមហ៊ុនរបស់លោកនឹងបន្ដស្រាវជ្រាវក្នុងការផលិតទូរស័ព្ទមួយដែលខុសប្លែកពីគេដាច់តែម្ដង។...

Samsung អាចនឹងលុបចោលការកម្ម៉ង់ Galaxy Fold របស់អតិថិជន

ផ្អែកតាមសារពត៌មាន Reuters ​បានអោយដឹងថាក្រុមហ៊ុន Samsung នឹងលុបចោលការទទួលកម្ម៉ង់ទូរស័ព្ទដែលអាចបត់បានថ្មីរបស់ខ្លួនគឺ Samsung Galaxy Fold ប្រសិនបើបើមិនអាចដឹកជញ្ជូនទៅអោយអតិថិជនបានមុនថ្ងៃទី៣១ខែឧសភានេះទេ។ Samsung បានពន្យារពេលចេញលក់ទូរស័ព្ទតាំងតែពីថ្ងៃទី២៦ខែមេសាមកម្ល៉េះក្រោយពេលដែលអ្នកសារពត៌មានបច្ចេកវិទ្យាធ្វើអោយខូចទូរស័ព្ទទោះប្រើក្នុងស្ថានភាពធម្មតាក៏ដោយ។ សម្រាប់ថ្ងៃចេញលក់ពិតប្រាកដខាងក្រុមហ៊ុនមិនបានបញ្ជាក់ថានឹងចេញលក់ថ្ងៃណាអោយប្រាកដនោះទេ។ ខាងក្រុមហ៊ុនបានសរសេរអ៊ីម៉ែលទៅកាន់អតិថិជនដែលបានកម្ម៉ង់មុនថា “ប្រសិនបើក្រុមហ៊ុនយើងមិនទទួលបានដំណឹងតបតមកវិញពីអ្នកទេ ហើយបើយើងមិនអាចដឹកជញ្ជូនទូរស័ព្ទទៅអោយអ្នកបានមុនថ្ងៃទី៣១ខែឧសភាទេនោះការកម្ម៉ង់របស់អ្នកនឹងត្រូវលុបចោលដោយស្វ័យប្រវត្តិ”។ ខាងក្រុមហ៊ុនបានប្រាប់ពីមូលហេតុនៃការពន្យារពេលចេញលក់ទូរស័ព្ទគឺដើម្បីត្រួតពិនិត្យនិងជួសជុលបញ្ហាបច្ចេកទេសរបស់អេក្រង់ទូរស័ព្ទនោះដែលងាយស្រួលនឹងធ្វើអោយខូចបានទោះបីជាប្រើធម្មតាក៏ដោយ។ តាមអ៊ីម៉ែលមួយរបស់ក្រុមហ៊ុនសេវាទូរស័ព្ទដ៏ធំនៅអាមេរិកគឺ AT&T បានអោយដឹងថាទូរស័ព្ទ Galaxy Fold នេះនឹងចេញលក់នៅខែមិថុនា ប៉ុន្ដែខាងក្រុមហ៊ុន Samsung វិញបានអោយដឹងថាខ្លួននៅមិនទាន់ច្បាស់១០០ភាគរយនៅឡើយទេចំពោះការចេញលក់អោយបានក្នុងខែមិថុនា៕

កងទ័ពអាកាសអាមេរិច សាកល្បងប្រព័ន្ធឡាស៊ែរបាញ់ទម្លាក់មីស៉ីលបានជោគជ័យ

អាមេរិច(TheVerge)៖ កងទ័ពអាកាសអាមេរិក ទើបប្រកាសថាខ្លួនបានសាកល្បងប្រើប្រាស់យន្តហោះចម្បាំងដែលបំពាក់ប្រព័ន្ធឡាស៊ែរបាញ់មីស៊ីលជាច្រើនគ្រាប់យ៉ាងជោគជ័យ ខណៈពេលកំពុងហោះហើរ។ ប្រព័ន្ធឡាស៊ែរនេះត្រូវបានបង្កើតឡើង ដើម្បីបំពាក់នៅលើយន្ដហោះ ដើម្បីការពារពីការវាយប្រហារដោយម៉ីស៉ីល។ មេបញ្ជាការមន្ទីរពិសោធន៍កងទ័ពអាកាសអាមេរិកលោក William Cooley បាននិយាយថាប្រព័ន្ធនេះត្រូវបានគេហៅថា Self-Protect Laser Demonstrator (SHiELD) ដែលអាចប្រើប្រាស់ដើម្បីបាញ់ទម្លាក់អ្វីម្យ៉ាង ហើយវាក៏អាចប្រើដើម្បីបំពាក់លើយន្តហោះចម្បាំងផងដែរ។ ប្រព័ន្ធនេះអាចបាញ់ទម្លាក់មីស៊ីលដែលបាញ់ចេញពីលើអាកាស ឬបាញ់ចេញពីលើដី។ វារួមបញ្ចូលសមាសភាគសំខាន់ៗបី គឺប្រព័ន្ធឡាស៊ែរ ប្រព័ន្ធបញ្ជាលើកាំរស្មីឡាស៊ែរ និងឧបករណ៍បញ្ចូលថាមពល ដែលអាចបំពាក់លើយន្តហោះ។ កងកម្លាំងទ័ពអាកាសបាននិងកំពុងធ្វើការលើប្រព័ន្ធមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយ គម្រោងនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ...

ស្វែងយល់ពីការកកើតប្រព័ន្ធ World Wide Web (WWW)

មនុស្សមិនតិចជាងពាន់លានអ្នកទេដែលកំពុងប្រើប្រាស់ប្រព័ន្ធ World Wide Web ឬក៏អាចហៅកាត់ថា (WWW)។ ប៉ុន្តែប្រសិនបើសួរពួកគាត់ថាអ្វីទៅជា World Wide Web (WWW) ពួកគាត់ប្រាកដជានិយាយថាវាជា Internet ។ Internet និង ប្រព័ន្ធ World Wide Web (WWW) គឺមានភាពខុសគ្នាដាច់ស្រឡះ។ World Wide...

ប្រទេសស្រីលង្កា ហាមមិនអោយប្រជាជនប្រើប្រាស់ Facebook ក្រោយកើតមានភេរវកម្ម

ក្រោយកើតមានអំពើរភេរវកម្មទៅលើវិហារសាសនាគ្រឹស្ដមួយក្នុងប្រទេសស្រីលង្កាកាលពីប៉ុន្មានថ្ងៃនេះ ហើយបានធ្វើអោយមនុស្សប្រហែល ២០០ នាក់ស្លាប់ និង ៤៥០ នាក់ទៀតរបួសរួចមក រដ្ឋាភិបាលប្រទេសស្រីលង្កាបានបិទមិនអោយប្រជាជនខ្លួនប្រើប្រាស់បណ្ដាញសង្គម និងវេបសាយមួយចំនួនដូចជា Facebook, Instagram, Whatsapp, Viber​ និង Youtube ជាដើម។ មន្ត្រីថ្នាក់ខ្ពស់ម្នាក់របស់ស្រីលង្កាបានប្រាប់ទៅកាន់សារព័ត៌មានថា ការដែលប្រទេសរបស់លោកសម្រេចចិត្តមិនអោយមានការប្រើប្រាស់នូវបណ្ដាញសង្គមទាំងនេះ គឺដោយសារតែខ្លាចមានការបង្ហោះនូវព័ត៌មានមិនពិត ការផ្សព្វផ្សាយពីការរើសអើង និង ការញុះញង់អោយមានអំពើហិង្សាជាដើម។ កាលពីឆ្នាំមុន មានសកម្មភាពកូដកម្មក្នុងប្រទេសស្រីលង្កាដោយសារតែប្រជាជនមួយចំនួនទទួលបានព័ត៌មានមិនពិតនៅលើ Facebook...

Volkswagen ដាក់សាកល្បងឡានបើកដោយខ្លួនឯងដំបូងនៅក្នុងទីក្រុង Hamburg

ដើម្បីសម្រេចបំណងក្នុងការផលិតឡានដែលអាចបើកបរដោយខ្លួនឯងនៅក្នុងឆ្នាំ ២០២៥ អោយបាន កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតឡានដ៏ធំបំផុតមួយក្នុងពិភពលោក Volkswagen បានដាក់សាកល្បងឡានដែលអាចបើកបរដោយខ្លួនឯងបាននៅក្នុងទីក្រុង Hamburg ប្រទេសអាឡឺម៉ង់។ រថយន្ដដែលត្រូវបានគេយកមកសាកល្បងនោះគឺ Volkswagen e-Golf ដោយវាត្រូវបានដាក់អោយបើកដោយខ្លួនឯងក្នុងចំងាយប្រហែល ៣ គីឡូម៉ែត្រ ក្នុងតំបន់ទីប្រជុំជននៃទីក្រុង Hamburg ដើម្បីអោយដឹងថាតើវានឹងបើកបរដោយរបៀបណាក្នុងស្ថានភាពជាក់ស្ដែងបែបនោះ។ Volkswagen e-Golf នេះគឺជាប្រភេទរថយន្ដអូតូម៉ាទិចកម្រិតទី៤ ដោយមានន័យថា វាអាចបើកបរ និងដំណើរការដោយខ្លួនឯងបានសឹងតែទាំងអស់ ហើយត្រូវការជំនួយពីមនុស្សតិចតួចបំផុត។ រថយន្ដនេះមានបំពាក់កាមេរ៉ាចំនួន១៤...