fbpx
no-alternative title

ចង់ធ្វើជាអ្នករកស៊ីជោគជ័យមួយរូប គួរដឹងពីចំណុចខ្លឹមៗទាំង ១០ នេះសិន

ដើម្បីក្លាយជាអ្នករកស៊ីម្នាក់ ទាមទារឱ្យអ្នកមានភាពច្នៃប្រឌិត រហ័សរហួន និងមានសេចក្តីក្លាហានក្នុងការប្រកួតប្រជែង។ អ្នកក៏ត្រូវចេះកំណត់ ដើរតាមរូបមន្ត និងព្យាករណ៍មើលពីឱកាសដើម្បីក្លាយជាសហគ្រិនជោគជ័យមួយរូបផងដែរ។ សំណួរសួរថា តើក្នុងលោកនេះពិតជាមានរូបមន្តដើម្បីសម្រេចជោគជ័យពិតមែនឫ? តើគេបានរូបមន្តទាំងនោះមកពីណា? ហើយដើម្បីជោគជ័យគឺត្រូវតែធ្វើតាមរូបមន្ត? បើសម្គាល់មើលទៅឃើញមានបុគ្គលជោគជ័យអស្ចារ្យ ទាំងក្នុងមុខជំនួញ និងជីវិតជាច្រើន បានចែករំលែកបទពិសោធន៍ក៏ដូចជារូបមន្តក្នុងការយកជ័យជម្នះខុសៗគ្នា។ ចុះបើរូបមន្តជោគជ័យច្រើននិងខុសៗគ្នាអញ្ចឹង តើគួរជ្រើសរើសយកមួយណាទើបត្រឹមត្រូវ? ទាំងនេះទាក់ទងទៅនិងសមត្ថភាពក្នុងការត្រឹរិះពិចារណារបស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណា ពាក្យថាជោគជ័យចំពោះសហគ្រិនគឺមិនមែនមានត្រឹមតែចំណុចដូចដែលបានរៀបរាប់ខាងលើប៉ុណ្ណឹងទេ។ វានៅមានកត្តាពាក់ព័ន្ធសំខាន់ៗជាច្រើនទៀតដែលអ្នកគួរយល់ដឹង ហើយខាងក្រោមនេះគឺជាលក្ខណៈពិសេស ១០ ដែលអ្នកជំនួញជោគជ័យជាច្រើនមាន៖ ១​. ក្តីសុបិន្ត...

សិល្បៈចរចារកិច្ចសន្យាជាមួយអ្នកវិនិយោគ សម្រាប់អ្នកចេញរកស៊ីដំបូង

នៅពេលអ្នកមានអ្នកចង់វិនិយោគចូលក្នុងក្រុមហ៊ុនរបស់អ្នក វាគឺជាពេលសំខាន់ដែលអ្នកត្រូវយល់ពីការធ្វើកិច្ចសន្យា។ វាអាចនិងមានចំណុចប្លែកៗ និងលក្ខខណ្ឌដែលជាប់ពាក់ព័ន្ធនឹងការវិនិយោគផ្សេងទៀត។ ដូច្នេះ មុនពេលដែលអ្នកបំពេញកិច្ចសន្យានោះ អ្នកគួរចេះនូវចំណុចខាងក្រោមនេះ៖ ១. ស្គាល់ខ្លួនឯង ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ផ្សេងទៀតក្នុងការចរចារនោះគឺ ដឹងពីលក្ខណសម្បត្តិរបស់ខ្លួន។ កាលណាមានអ្នកវិនិយោគច្រើន មានចំណាប់អារម្មណ៍ចង់វិនិយោគនៅក្នុងក្រុមហ៊ុនរបស់អ្នក អ្នកមានឥទ្ធិពលកាន់តែច្រើនទៅលើពួកគេ ដូច្នេះអ្នកត្រូវដឹងពីអានុភាពរបស់ខ្លួន ហើយចេះប្រើវាឲ្យបានត្រឹមត្រូវ។  ២. ការរៀបចំគណៈកម្មាធិការនាយក ការរៀបចំគណៈគ្រប់គ្រង ក៏ជារឿងសំខាន់ខ្លាំងដែរ ហើយការរៀបចំ សម្រាប់ផ្នែកហិរញ្ញវត្ថុ មានក្រុមប្រឹក្សាភិបាលចំនួន ៣នាក់ ដែលម្នាក់ជាអ្នកតំណាងឲ្យក្រុមវិនិយោគិន និង២នាក់ទៀតគឺជាអ្នកតំណាងឲ្យសន្និធិរួម។ ការធ្វើបែបនេះគឺ ដើម្បីធានានូវភាពសុក្រិតយុត្តិធម៌ដល់អ្នកវិនិយោគ...

រវាងភាពស្អាត និងភាពឆ្លាត តើកញ្ញាឯកទីក្រុងញូវយ៉កមួយរូបនេះរើសយកមួយណា?

នាពេលបច្ចុប្បន្ននេះ មិនត្រឹមតែបុរសប៉ុណ្ណោះទេដែលមានសមត្ថភាពក្នុងការធ្វើជំនួញ ស្ត្រីក៏មានសន្ទុះលឿន ថែមទាំងជោគជ័យផងដែរ។ មិនត្រឹមតែជាជំនួញ តែក៏ជាចំណែកមួយដែលជួយ លើកទឹកចិត្ត និងជំរុញអោយស្រ្តីមានការយល់ដឹងបន្ថែមទៀត ចំពោះភាពជាសហគ្រិនដែលជោគជ័យ។ ម្ចាស់ជ័យលាភី កញ្ញាឯកញ៉ូយ៉ក ប្រចាំឆ្នាំ ២០១៥  កញ្ញា អាយមែន អូប៉ូ (Iman Oubou) បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកវិស្វកម្មជីវវេជ្ជសាស្រ្ត និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកជីវគីមីសាស្ត្រ និងជីវម៉ូលេគុលវិទ្យា។ នាងធ្លាប់ធ្វើការជាអ្នកស្រាវជ្រាវជំងឺមហារីក...

ប្រជាជនខ្មែរហាក់នៅតែចូលចិត្តប្រើ Credit Card ដើម្បីទិញទំនិញលើអនឡាញ ជាងប្រើ e-wallet

បច្ចុប្បន្នប្រជាជនកម្ពុជាកាន់តែច្រើន ជាពិសេសក្រុមយុវវ័យ កាន់តែនិយមទិញទំនិញនៅលើគេហទំព័រផ្សេងទាំងនៅក្នុងស្រុក និងក្រៅស្រុក។ មួយរយៈចុងក្រោយនេះ មានក្រុមហ៊ុនទូទាត់សាច់ប្រាក់កាន់តែច្រើនបានបង្ហាញខ្លួននៅទីផ្សារកម្ពុជា ចំណែកធនាគារ និងក្រុមហ៊ុនវេរលុយក៏កំពុងតែអភិវឌ្ឍកម្មវិធីទូរស័ព្ទរបស់ពួកគេដើម្បីបត់តាមចំណូលចិត្តរបស់អតិថិជន និងធ្វើឲ្យសេវាកម្មរបស់ពួកគេកាន់តែទំនើបផងដែរ។ ក្រុមហ៊ុនទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃក្នុងស្រុក PiPay បានបង្ហាញខ្លួនយ៉ាងកក្រើកនៅកម្ពុជា ដោយសារតែការផ្តល់ការបញ្ចុះតម្លៃរាល់ពេលអតិថិជនរបស់ខ្លួនទិញទំនិញនៅតាមហាងលក់ទំនិញ ហាងអាហារ ទិញសំបុត្រកុន និងទស្សនាកម្មវិធីធំ និងល្បីៗមួយចំនួន ហើយពេលខ្លះអតិថិជនរបស់ PiPay ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០% ទៀតផង។ ក្រុមហ៊ុនផ្ទេរប្រាក់តាមទូរស័ព្ទដៃដ៏ធំ និងចំណាស់ជាងគេនៅកម្ពុជាដែលប្រជាជនខ្មែរស្គាល់ច្បាស់ជាងគេគឺ Wing ក៏បានអភិវឌ្ឍកម្មវិធីស្មាតហ្វូនវីងរបស់ខ្លួន...

ក្រុមហ៊ុន Snapchatទឹកភ្នែកក្រោយពេលដែលនាយកប្រតិបត្តិផ្នែកទិន្នន័យដើរចេញស្របពេលដែលបន្សល់ទុកអនុស្សាវរីយអស់ជិត ៥ឆ្នាំ

អាមេរិច (Business Insider) ៖ លោក Nick Bell នាយកផ្នែកទិន្នន័យនៅក្រុមហ៊ុន Snapchat បានសម្រេចចាកចេញពីក្រុមហ៊ុនបន្ទាប់ពីជួយពង្រឹងនូវប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនង និង ការបង្កើតមាតិកាសម្រាប់កម្មវិធី Snapchat អស់រយ:ពេលជិត ៥ ឆ្នាំ។ ជាមួយនឹងការចាកចេញរបស់លោក បានធ្វើឲ្យក្រុមហ៊ុនសម្រេចប្រគល់ដំណែងជាថ្នាក់ដឹកនាំបន្តឲ្យលោក Jared Grusd ។ លោក Jared Grusd...

ក្រុមហ៊ុន Vietnam Airlines បោះលក់ភាគហ៊ុននៅផ្សារហ៊ុនទីក្រុងហូជីម៉ិញចំនួន ១.៤ពាន់លានហ៊ុន

វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines កាលពីថ្ងៃអង្គារកន្លងទៅ បានចាប់ផ្តើមបោះលក់ភាគហ៊ុនរបស់ខ្លួនជាង ១.៤ ពាន់លានហ៊ុន នៅក្នុងផ្សារហ៊ុននៃទីក្រុងហូជីម៉ិញ ជាមួយតម្លៃមូលធនទីផ្សារប្រមាណ ២.៤៧ ពាន់លានដុល្លារអាមេរិច។ ភាគហ៊ុនរបស់ Vietnam Airlines ត្រូវបានជួញដូរចាប់ពីតម្លៃ ៤០,៦០០ ដុង($១.៧៦) ក្នុងមួយហ៊ុន ហើយបានកើនឡើង ០.៧% បន្ទាប់ពីព្រឹកថ្ងៃជួញដូរដំបូងកាលពីថ្ងៃអង្គារនោះ។ ការចូលផ្សារហ៊ុនរបស់ក្រុមហ៊ុននេះ គឺជាជំហានមួយទៀតរបស់រដ្ឋាភិបាលវៀតណាម ដើម្បីកាត់បន្ថយសិទ្ធកាន់កាប់លើក្រុមហ៊ុន...

បុគ្គលឆ្លាតវៃក្នុងរឿងសន្សំលុយពិតប្រាកដមិនដែលខ្ជះខ្ជាយរឿងទាំងអស់នេះឡើយ

ការសន្សំលុយមិនមែនជារឿងអព្ភូតហេតុដែលនឹកឃើញថ្ងៃនេះហើយស្អែកឡើងនឹងក្លាយជាការពិតនោះទេ។ វាទាមទារអោយអ្នកបង្កើតនូវទម្លាប់ដដែលៗមួយ។ ការមានទម្លាប់សន្សំលុយជាទម្លាប់ដ៏ល្អមួយដែលមនុស្សជោគជ័យនិងមនុស្សបរាជ័យមានមិនដូចគ្នា។ នៅពេលដែលយើងមានសមត្ថភាពឈ្លាសវៃក្នុងការចេះសន្សំលុយហើយ​ នាថ្ងៃអនាគតយើងនឹងមានសេរីភាពផ្នែកហិរញ្ញវត្ថុយ៉ាងពិតប្រាកដមួយដែលអាចអោយយើងយកទៅវិនិយោគបន្តបន្ទាប់ទៀត។ និយាយជារួមគឺលុយបង្កើតលុយ។ ប៉ុន្តែអ្នកដែលប៉ិនប្រសប់ផ្នែកសន្សំលុយកាក់តែងតែមានអត្តចរិតមួយចំនួនដែលយើងគួរសិក្សា។ ពួកគេមិនដែលខ្ជះខ្ជាយលើការចំណាយធំហើយមកចាយត្បិតត្បៀតលើការចំណាយកំប៉ិកកំប៉ុកនោះទេ។ យើងភាគច្រើនយល់ថា ដើម្បីសន្សំលុយអោយបានច្រើន​​ គឺចាប់ផ្តើមពីការសន្សំបន្តិចបន្តួចសិន ប៉ុន្តែយើងបែរជាមើលរំលងការចំណាយធំៗទៅវិញ។ ឧទាហរណ៍៖ យើងសន្សំលើរឿងហូបចុក ធ្វើដំណើរ និងការប្រើប្រាស់តូចៗមួយចំនួន ប៉ុន្តែបែរជាមើលរំលងការបង់រំលោះផ្ទះដែលមានការប្រាក់លើសធនាគារច្រើនទៅវិញ។ មិនមែនមានន័យថា ទាល់តែវត្ថុដែលចំណាយលុយច្រើនទើបយើងសន្សំសំចៃទេ ប៉ុន្តែយើងត្រូវរកប្រភពនៃការចំណាយច្រើនដែលរាំងស្ទះមិនអោយយើងសន្សំលុយបានច្រើនសិន។ ជំនួសអោយការទិញដោយបង់រំលោះ យើងអាចខ្ចីលុយពីធនាគារដែលមានការប្រាក់ទាបជាងដើម្បីយកលុយទៅទិញផ្ទះហើយយើងក៏អាចសន្សំការប្រាក់ដើម្បីសន្សំលុយបានច្រើនជាងមុនទៀតផង។ ប្រសិនបើយើងខំប្រឹងសន្សំសំចៃលើរឿងតូចតាច តែបែរជាខ្ជះខ្ជាយលើរឿងធំ នេះមិនហៅថាបុគ្គលសន្សំលុយដែលឆ្លាតវៃនោះទេ។ មួយវិញទៀត...

ក្រុមហ៊ុនចិន គ្រោងចំណាយទុន ១,៥លានដុ​ល្លា​​រអាម៉េរិក ដើម្បីថតភាពយន្តរឿង «ទេវតាការពារ» នៅកម្ពុជា

AKP (ភ្នំពេញ) ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ -ក្រោមគោលនយោបាយកិច្ចសហប្រតិបត្តិការ ផ្លូវមួយ ខ្សែក្រវាត់មួយរបស់ប្រធានា   ធិបតីចិន ក្រុមហ៊ុនចិនបានគ្រោងចំណាយទុនប្រមាណ១,៥លានដុ​ល្លា​​រអាម៉េរិកដើម្បីផលិតខ្សែភាពយន្តរឿង «ទេវតាការពារ» នៅកម្ពុជា ដោយបានជ្រើសរើសយកទីតាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាកន្លែងថត។ នេះជាវណ្ណកម្មរឿងដំបូងតំណាងឱ្យ«ឆ្នាំវប្បធម៌ទេសចរណ៍រវាងកម្ពុជា និងចិន» ហើយដំណើរការខ្សែ​ភា​ពយន្តរឿង«ទេវតាការពារ»នេះ ត្រូវបានសម្ពោធបើ​ក​ការថតជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍ទី៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម សោម...

សារៈសំខាន់នៃការស្រាវជ្រាវទីផ្សារ សម្រាប់អាជីវកម្មរបស់អ្នក

គ្រាន់តែធ្វើការស្រាវជ្រាវទីផ្សារ (Market research) សម្រាប់អាជីវកម្មរបស់អ្នក អ្នកប្រហែលជាយល់ថាវាហាក់ដូចជាស្មុកស្មាញពេកហើយ ប៉ុន្តែអ្នកត្រូវតែធ្វើវា ព្រោះវាជាគន្លឹះជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យ។ ការស្រាវជ្រាវទីផ្សារ គឺធ្វើឡើងនៅពេលដែលអ្នកសម្រួចគោលដៅជាក់លាក់មួយ ហើយអ្នកនឹងត្រូវស្វែងរកវិធីសម្រេចគោលដៅនោះ។ យើងអាចនិយាយពាក្យម៉្យាងទៀតថាជាការស្រាវជ្រាវដើម្បីកំណត់អតិថិជនគោលដៅ។ Marketing research តម្រូវឱ្យមានការទាក់ទងជាមួយអតិថិជនជាច្រើន។ វាក៏រួមបញ្ចូលការស្រាវជ្រាវទីផ្សារដែរ ប៉ុន្តែវាធ្វើឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ វិធីល្អបំផុត ក្នុងការបែងចែកភាពខុសគ្នារវាងកិច្ចការទាំងពីរនេះគឺ “marketing reseach” មានសារៈសំខាន់ក្នុងការស្រាវជ្រាវអំពីដំណើរការទីផ្សាររបស់ក្រុមហ៊ុនមួយ មិនមែនគ្រាន់តែកំណត់គោលដៅថាអតិថិជនជានរណានោះទេ។ ខាងក្រោមនេះគឺជា របៀបអនុវត្ត marketing research...
0FansLike
65,208FollowersFollow
32,600SubscribersSubscribe
- Advertisement -

Featured

Most Popular

ឧបសម្ព័ន្ធនៃច្បាប់បរធនបាលកិច្ច

សន្ទានុក្រម បច្ចេកសព្ទសំខាន់ៗជាសារវន្តដែលត្រូវបានប្រើក្នុងច្បាប់ស្តីពីបរធនបាលកិច្ចមាននិយមន័យដូចតទៅ៖ ១-​ ក្រមរដ្ឋប្បវេណី សំដៅដល់ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៧/០៣០​ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧។ ២- ក្រមព្រហ្មទណ្ឌ សំដៅដល់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២​ ចុះថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០០៩។ ៣- ក្រមនីតិវិធីព្រហ្មទណ្ឌ សំដៅដល់ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។ ៤- ទ្រព្យសម្បត្តិ សំដៅដល់ចលនវត្ថុនិងអចលនវត្ថុដែលបានកំណត់ក្នុងមាត្រា១២០នៃក្រមរដ្ឋប្បវេណី។ ៥- ទ្រព្យសម្បត្តិបរធនបាលកិច្ច...

Latest reviews

ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ធំបំផុតរបស់ឥណ្ឌា​ OYO បង្កើតឡើងដោយយុវជនវ័យក្មេងម្នាក់កាលពី៨ឆ្នាំមុន

ក្រុមហ៊ុន OYO ផ្ដល់សេវាកម្មខាងផ្នែកបដិសណ្ឋារកិច្ចជាច្រើន ជាពិសេសគឺសណ្ឋារគារ ដែលពេលនេះវាក្លាយទៅជាក្រុមហ៊ុនដ៏ធំជាងគេនៅឥណ្ឌា និងមានសាខានៅប្រទេសជាច្រើនក្នុងទី្វបអាស៊ីដូចជា ម៉ាឡេស៉ី ចិន ឥណ្ឌូនេស៊ី នេប៉ាល់ អង់គ្លេស់ និងអារ៉ាប់ជាដើម។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ ក្រុមហ៊ុននេះចាប់ផ្ដើមបង្កើតឡើងដោយយុវជនវ័យ១៨ឆ្នាំម្នាក់ ដែលបានបោះបង់ចោលការសិក្សាដើម្បីប្រឡូកខ្លួនចូលក្នុងការរកស៊ី។ ដំណើរនៃការបង្កើតក្រុមហ៊ុននេះមានដូចខាងក្រោម៖ ២០១១៖ លោក Ritesh Agarwal ដែលពេលនោះមានអាយុទើបតែ១៨ឆ្នាំ មានក្ដីស្រមៃចង់ចេញរកស៊ីដោយខ្លួនឯង ហើយគាត់ក៏បានឈប់រៀនដើម្បីមកបង្កើតក្រុមហ៊ុនមួយឈ្មោះថា Oravel សម្រាប់អោយអ្នកប្រើប្រាស់កក់បន្ទប់ស្នាក់នៅ...

តម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ 2 ភាគរយ

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ 2 ភាគរយនៅក្នុងការជួញដូរនៅលើទីផ្សារហ៊ុនអាមេរិកកាលពីថ្ងៃសុក្របន្ទាប់ពីបែកធ្លាយនូវរបាយការណ៍មួយដែលបញ្ជាក់ថាក្រុមហ៊ុន Apple បានកាត់បន្ថយនូវការផ្គត់ផ្គង់តិចជាង 20 ភាគរយសម្រាប់ទូរស័ព្ទ iPhone នៅឆមាសទីពីរនៃឆ្នាំ 2018 ។ នេះបើយោងតាមសារព័ត៌មាន Nikkei បានដកស្រង់ប្រភពព័ត៌មានមកពីប្រភពមិនបញ្ចេញឈ្មោះបានរាយការណ៍ថា ក្រុមហ៊ុន Apple មានការបញ្ជាទិញតិចជាងមុន ខណៈដែលក្រុមហ៊ុនកំពុងផ្តោតទៅលើការផលិត iphone ជំនាន់ថ្មី។ យោងតាមរបាយការណ៍ របស់ក្រុមហ៊ុន Apple...

ទំហំទុនវិនិយោគថៃ នៅកម្ពុជា កើនដល់ជាង ៦៦លានដុល្លារអាមេរិក

ភ្នំពេញ(AKP)៖ ប្រភពពីអគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃនៅកម្ពុជា បានប្រាប់ឱ្យដឹងថា ទំហំទុនវិនិយោគរបស់ថៃនៅកម្ពុជាបានកើនឡើងដល់ទៅជាង ៦៦លានដុល្លារអាមេរិក ដោយគម្រោងវិនិយោគទាំងនោះផ្តោតលើភោជនីយដ្ឋាន បរិក្ខារម៉ាស៊ីនត្រជាក់ គ្រឿងអេឡិចត្រូនិក សំណង់  និងរោងចក្រកែច្នៃផ្លែឈើជាដើម។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំនេះ លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រុមពាណិជ្ជករថៃ កំពុងសម្លឹងឱកាសបង្កើនគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាបន្ថែមទៀត។ លោកមានប្រសាសន៍ថា «ក្រុមហ៊ុន និងពាណិជ្ជករថៃជាច្រើន ត្រៀមបោះទុនវិនិយោគដោយផ្ទាល់លើវិស័យជាច្រើននៅកម្ពុជា ដោយសារតែកម្ពុជា...

More News