LATEST ARTICLES

ក្រុមហ៊ុនផលិតរថយន្ត ហ៉ីយ៉ាន់ដាយ សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅសឹងបុរី

សឹង្ហបុរី(រ៉យទ័រ)៖ ក្រុមហ៊ុនផលិតរថយន្ត ហ៊ីយ៉ាន់ដាយ របស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារម្សិលមិញ ដែលជាផ្នែកមួយឈានទៅរកការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី ខ្នាតតូច។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ នាយករដ្ឋមន្ត្រី សឹង្ហបុរី លោក លី សៀនឡុង បានមានប្រសាសន៍ថា រោងចក្រនេះអាចផលិតយានយន្តអគ្គិសនីបានរហូតដល់ ៣ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥ និងមានទុនវិនិយោគចំនួន ២៩៥លានដុល្លារអាមេរិក។ សិង្ហបុរី គឺជាប្រទេសមួយដែលលក់រថយន្តតម្លៃថ្លៃជាងគេបំផុតមួយនៅលើពិភពលោក ដោយសារពន្ធនាំចូលថ្លៃ ហើយបច្ចុប្បន្នប្រទេសនេះមិនទាន់មានរោងចក្រដែលមានសមត្ថភាពផលិតរថយន្តនៅឡើយទេ។ ប៉ុន្តែរដ្ឋដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយនេះ បានដាក់ចេញនូវផែនការប្រកបដោយមហិច្ឆតា ក្នុងការបញ្ឈប់ការប្រើប្រាស់យានយន្តប្រើសាំងនៅឆ្នាំ ២០៤០ ។ អ្នកនាំពាក្យក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ...

ក្រុមហ៊ុនដឹកទំនិញអនឡាញរបស់ថៃ Flash Express ទទួលបានទុនថ្មី $២០០លាន

ថៃ៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញអនឡាញដែលទើបដំណើរការបានពីរឆ្នាំ មានមូលដ្ឋាននៅប្រទេសថៃ Flash Express ទទួលបានទុនវិនិយោគថ្មី ជុំ D ចំនួន ២០០លានដុល្លារអាមេរិក។  ទុនវិនិយោគថ្មីនេះ គឺវិនិយោគដោយក្រុមហ៊ុនរបស់ថៃដូចជា PTT Oil, ក្រុមហ៊ុនលក់ទំនិញ OR និង Durbell និងក្រុមហ៊ុនវិនិយោគ Krungsri Finnovate ។ ក្រៅពីក្រុមហ៊ុនរបស់ថៃ ទុនវិនិយោគជុំ D នេះក៏មានចំណែករបស់ក្រុមហ៊ុនចិនដូចជា eWTP(បុត្រសម្ព័ន្ធរបស់ Alibaba) ក្រុមហ៊ុនវិនិយោគ Gaorong Capital និងក្រុមហ៊ុន Angel Fund ផងដែរ។...

ក្រុមហ៊ុនលក់ទំនិញ Miniso នឹងបោះលក់ភាគហ៊ុនរបស់ខ្លួននៅផ្សារហ៊ុនអាមេរិក

រ៉យទ័រ(ចិន)៖ ក្រុមហ៊ុនលក់ទំនិញតម្លៃទាបរបស់ចិន Miniso Group Holding Ltd កំពុងត្រៀមខ្លួនបោះលក់ភាគហ៊ុននៅផ្សារហ៊ុនទីក្រុងញូវយ៉ក(NYSE) ដើម្បីបង្កើនដើមទុនចំនួនជាង ៥៦០លានដុល្លារ។ ក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន BofA Securities គឺជាអ្នកធានា ក្នុងការបោះលក់ភាគហ៊ុននេះ។ ក្រុមហ៊ុន Miniso គ្រោងនឹងលក់ភាគហ៊ុនប្រភេទតម្កល់ប្រាក់ ADS(American Depositary Share) ចំនួន ៣០,៤លានហ៊ុន ដែលមានតម្លៃចន្លោះពី ១៦,៥ ទៅ ១៨,៥ដុល្លារក្នុងមួយហ៊ុន។ ក្នុងមួយភាគហ៊ុន ADS នោះ អាចនឹងស្មើជាមួយភាគហ៊ុនទូទៅ (Class A...

ចិននិយាយថា ការហាមឃាត់កម្មវិធី TikTok និង WeChat នៅអាមេរិក គឺរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោក

ចិន(រ៉យទ័រ)៖ មន្ត្រីពាណិជ្ជកម្មមួយរូបបាននិយាយថា ប្រទេសចិនបាននិយាយនៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិកលើកម្មវិធីទូរស័ព្ទ TikTok និង WeChat របស់ចិន គឺរំលោភលើច្បាប់របស់ស្ថាប័ននេះ។ រដ្ឋបាលរបស់លោក Trump បានបញ្ជាឱ្យបិទការទាញយកកម្មវិធីទូរស័ព្ទទាំងពីរនេះ ហើយបានបញ្ជាឱ្យក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok លក់ប្រតិបត្តិការរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនអាមេរិកណាមួយ ដោយលើកឡើងពីមូលហេតុ កង្វល់ចំពោះសន្តិសុខជាតិ។ ទោះយ៉ាងណា ចៅក្រមសហរដ្ឋអាមេរិកបានដេញដោលអំពីករណីរបស់រដ្ឋាភិបាលនេះ។ អ្នកតំណាងឱ្យប្រទេសចិនបាននិយាយនៅក្នុងកិច្ចប្រជុំបិទទ្វារ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា វិធានការណ៍នោះ គឺមិនត្រូវគ្នានឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក លើការរឹតត្បិតលើសេវាកម្មពាណិជ្ជកម្មឆ្លងដែន និងរំលោភលើគោលការណ៍ និងគោលបំណងជាមូលដ្ឋាន នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ នេះបើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយ។ មន្ត្រីដដែលនោះបាននិយាយថា ប្រតិភូរូបនោះបានពិពណ៌នាអំពីការខកខានរបស់ភាគីសហរដ្ឋអាមេរិក ក្នុងការផ្តល់ភស្តុតាង និងហេតុផលជាក់ស្តែងសម្រាប់វិធានការរបស់ខ្លួននោះ គឺជាការរំលោភបំពានច្បាប់យ៉ាងច្បាស់។ មន្ត្រីពាណិជ្ជកម្មរូបនោះបាននិយាយទៀតថា នៅក្នុងកិច្ចប្រជុំដដែល...

Agoda ផ្តល់ក្តីរំពឹងរកប្រាក់ចំណូលពីអ្នកទេសចរណ៍ក្នុងស្រុក នៅក្នុងប្រទេសតំបន់អាស៉ី

អាស៉ី(រ៉យទ័រ)៖ ភ្នាក់ផ្តល់សេវាកម្មដំណើរកំសាន្ត Agoda កំពុងដាក់ចេញយុទ្ធសាស្ត្រថ្មី ផ្តោតលើអតិថិជនជាអ្នកទេសចរណ៍ក្នុងស្រុក ដើម្បីទប់ទល់វិបត្តិ Covid-19 ដែលបានញាំញីអាជីវកម្មក្នុងវិស័យទេសចរណ៍យ៉ាងខ្លាំង។  ប្រធានក្រុមហ៊ុន Agoda លោក John Brown បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសថៃ វៀតណាម និងកោះតៃវ៉ាន់ គឺស្ថិតក្នុងចំណោមទីផ្សារគោលដៅសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងប្រទេសទាំងនោះ។  ដោយសារការធ្វើដំណើរឆ្លងដែនត្រូវបានរិតត្បឹត និងការភ័យខ្លាចរបស់ភ្ញៀវទេសចរណ៍ ទើបក្រុមហ៊ុន Agoda ត្រូវពឹងផ្អែកលើភ្ញៀវទេសចរណ៍ក្នុងស្រុក ដូចជាអ្នកទេសចរណ៍នៅក្នុងទេសថៃជាដើម។ មុនពេលផ្ទុះឡើងនៃមេរោគ Covid-19 ចំនួនអតិថិជនដែលបានទិញសេវាកម្មទេសចរណ៍នៅលើ App និងវេបសាយ Agoda សម្រាប់ដំណើរកំសាន្តក្នុងស្រុក មានចំនួនពាក់កណ្តាលនៃចំនួនអតិថិជនសរុប។  ក្នុងវិបត្តិដ៏អាក្រក់នេះ Agoda បានបង្ខំចិត្តកាត់បន្ថយបុគ្គលិកចំនួន ១៥០០នាក់...

មកស្គាល់ប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk

លោក Elon Musk ត្រូវបានគេចាត់ទុកថា ជាបុគ្គលឆ្នើមក្នុងពិភពជំនួញនាសម័យទំនើបនេះ។ គាត់គឺជាសហគ្រិនដ៏អស្ចារ្យមួយរូបខាងបច្ចេកវិទ្យា ហើយលោកបានកើតនៅថ្ងៃទី ២៨ មិថុនា ឆ្នាំ ១៩៧១ ក្នុងទីក្រុង Pretoria រដ្ឋធានីរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ គាត់បានរៀនសរសេរកូដបង្កើតកម្មវិធីកុំទ្យូទ័រដោយខ្លួនឯង ហើយនៅពេលគាត់អាយុ ១២ឆ្នាំ គាត់អាចបង្កើតវីឌីអូហ្គេមមួយដោយដាក់ឈ្មោះថា Blastar ហើយលក់វាទៅឲ្យក្រុមហ៊ុនទស្សនាវដ្តីមួយបានតម្លៃ ៥០០ដុល្លារ។ កាលពីវ័យកុមារ លោក Elon Musk បានសម្រេចចិត្តថា គាត់នឹងបង្កើតជំនួញបីដែលអាចផ្តល់ផលប្រយោជន៍បំផុតជូនមនុស្សជាតិនាពេលអនាគត។ មុខជំនួញទាំងបីនោះគឺ ការធ្វើដំណើរតាមផ្លូវអាកាស បណ្ដាញទំនាក់ទំនងជុំវិញពិភពលោក និងប្រភពស្អាតនៃថាមពល ហើយរហូតមកដល់ពេលនេះលោក Elon Musk បានធ្វើឱ្យក្តីស្រមៃរបស់គាត់ក្លាយជាការពិតរួចហើយ ដោយបង្កើតមុខជំនួញទាំងបីបានសម្រេច និងធ្វើឱ្យគាត់រកលុយបានរាប់ពាន់លានដុល្លារ។  ជីវិតគ្រួសារ លោក...

ការបើកអាជីវកម្មដឹកជញ្ជូនទំនិញអនឡាញនៅភ្នំពេញ ដោយប្រើដើមទុនជាសាច់ប្រាក់ $500

ស្របពេលដែលទីផ្សារលក់អនឡាញនៅកម្ពុជាកំពុងមានសម្ទុះកាន់ខ្លាំង ធ្វើឲ្យទីផ្សារពាក់ព័ន្ធសំខាន់ពីរ គឺទីផ្សារដឹកជញ្ជូន និងទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ កើនឡើងដូចគ្នា។ ថ្ងៃនេះ apamat.com សូមនាំយកអត្ថបទចេញរកស៉ីថ្មីមួយទៀត មកជូនមិត្តអ្នកអាន អំពីទីផ្សារដឹកជញ្ជូនដូចតទៅ។ បច្ចុប្បន្ន ទីផ្សារដឹកជញ្ជូនទំនិញធុនស្រាលនៅក្នុងក្រុងភ្នំពេញ កំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីចិន។ គិតត្រឹមពេលអត្ថបទនេះចេញផ្សាយ ការប្រកួតប្រជែងនោះបានធ្វើឲ្យតម្លៃសេវាដឹកជញ្ជូន បានធ្លាក់នៅសល់ត្រឹម ២៥០០រៀលក្នុងមួយកញ្ចប់ ដោយផ្តល់ឲ្យដោយក្រុមហ៊ុនចិន Best Express ខណៈក្រុមហ៊ុនចិនមួយទៀតគឺ Cambodian Express (CE) កំពុងបង្ហាញទម្រង់ប្រកួតប្រជែងបានយ៉ាងល្អ ដោយផ្តល់ជូនតម្លៃមួយកញ្ចប់ 0.80ដុល្លារគ្រប់ដណ្តប់ទាំង ១៤ខ័ណ្ឌ និងពុំគិតថ្លៃទៅយកទំនិញដល់កន្លែងទោះបីមានមួយកញ្ចប់ និងពុំគិតថ្លៃទទួលប្រាក់ជំនួស(COD) មិនគិត Zone។ ក្រៅពីនេះនៅមានក្រុមហ៊ុនចិន J&T...

ផ្សារបន្លែធំបំផុតនៅប្រទេសចិនត្រូវបានបិទ ក្រោយពីរកឃើញករណីឆ្លង ៤៥នាក់ថ្មីនៃ COVID-19

ចិន - ទីក្រុងប៉េកាំងបានបិទផ្សារលក់អាហារមួយចំនួន រួមបញ្ចូលទាំងផ្សារបន្លែផ្លែឈើធំបំផុតប្រចាំទីក្រុង ស្របពេលមានការភ័យខ្លាចនៃការឆ្លងវីរុសកូរូណាកើតឡើងសារជាថ្មី។ Xinfadi ផ្សារលក់បន្លែផ្លែឈើបោះដុំដ៏ធំបំផុតប្រចាំទីក្រុងប៉េកាំង ត្រូវបានបិទនៅភ្លាមៗវេលាម៉ោង ៣ព្រឹកថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺ COVID-19 បន្ទាប់ពីវីរុបង្កជំងឺនេះត្រូវបានគេរកឃើញក្នុងចំណោមអ្នកលក់ដូរនៅផ្សារ និងនៅលើសម្ភារៈប្រើប្រាស់របស់ពួកគេ។ ឧបករណ៍ពិនិត្យតាមបំពង់ករបស់មនុស្សទាំង ៤៥នាក់នោះបានបង្ហាញលទ្ធផលវិជ្ជមាន ប៉ុន្តែអ្នកឆ្លងទាំងនោះមិនទាន់បញ្ចេញរោគសញ្ញាអ្វីឡើយ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយរដ្ឋាភិបាលនៅថ្ងៃសៅរ៍នេះ។ វីរុសកូរូណាក៏ត្រូវបានរកឃើញនៅលើជ្រុញរបស់អ្នកលក់ត្រីសាលម៉ុងនៅផ្សារ Xinfadi ផងដែរ នេះបើតាមរបាយការណ៍របស់កាសែត Global Times ហើយផ្សារលក់អាហារសមុទ្រមួយនៅតំបន់ Jinshen ខេត្ត Zhejiang ក៏ត្រូវបានបិទ នេះបើតាមប្រភពពីសារពត៌មានចិន CGTN។ អាជ្ញាធរប្រចាំតំបន់បានសម្រេចបិទជាបណ្ដោះអាសន្ននូវលំនៅដ្ឋានចំនួន ១១ក្នុងសង្កាត់ក្បែរផ្សារដែលជាកន្លែងរកឃើញករណីឆ្លងថ្មី និងបានដាក់មនុស្ស ១៣៩នាក់ផ្សេងទៀតដែលជាប់ពាក់ក្នុងរឿងនេះឱ្យនៅដាច់ដោយឡែក។ ចំណែកឯមនុស្សម្នាក់ទៀតដែលមកពីផ្សារផ្សេងនៅក្នុងទីក្រុងប៉េកាំងត្រូវបានគេពិនិត្យឃើញភាពវិជ្ជមាននៃការឆ្លងវីរុសកូរូណានេះដែរ បន្ទាប់ពីរូបគាត់បានធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅកន្លែងកើតហេតុ។ នៅថ្ងៃសៅរ៍នេះ ខេត្ត...

ក្រុមហ៊ុន Honda ដំណើរការចង្វាក់ផលិតកម្មតាមបណ្ដារោងចក្រឡើងវិញ ក្រោយរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត

រ៉យទ័រ - កាលពីថ្ងៃសុក្រកន្លងទៅ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនផលិតយានយន្តជប៉ុន Honda Motor បាននិយាយថា Honda ចាប់ផ្តើមសកម្មភាពផលិតម៉ូតូ និងរថយន្តនៅតាមបណ្ដារោងចក្រទាំងឡាយរបស់ខ្លួនឡើងវិញ ទាំងនៅសហរដ្ឋងាមេរិក និងប្រទេសដទៃទៀត ក្រោយពីក្រុមហ៊ុននេះសង្ស័យថាត្រូវបានលុកលុយតាមប្រព័ន្ធអ៊ីនធើណេតក្នុងសប្ដាហ៍នេះ។ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតនេះកើតឡើងមិនដល់មួយខែផង បន្ទាប់ពីក្រុមហ៊ុន Honda បានចាប់ផ្តើមចង្វាក់ផលិតកម្មក្នុងរោងចក្រផលិតយានយន្តរបស់ខ្លួនសារជាថ្មីនៅទឹកដីអាមេរិកខាងជើង និងក្រោយពីការបិទរោងចក្រកាលពីចុងខែមីនា ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាឱ្យស្នាក់នៅផ្ទះដោយសារបញ្ហាកូរូណាក្នុងសហរដ្ឋអាមេរិក និងក្នុងប្រទេសកាណាដា។ អ្នកនាំពាក្យបាននិយាយថា Honda បានចាប់ផ្តើមផលិតយានយន្តកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅឯទីតាំងសំខាន់របស់ខ្លួនក្នុងរដ្ឋអូហៃយូ សហរដ្ឋអាមេរិក ដែលផលិតបានរថយ​ន្តម៉ាក CR- SUV និង Accord Sedan។ អ្នកនាំពាក្យបានក៏និយាយតាមទូរស័ព្ទផងដែរថា (ការវាយប្រហារតាមអ៊ីនធើណេតនេះ) "គ្មានអ្វីធ្វើឱ្យប៉ះពាល់ដល់ទិន្នន័យអតិថិរបស់ Honda នោះទេ" ប៉ុន្តែបានបដិសេធមិនបញ្ចេញមតិលើផលប៉ះពាល់ចំពោះការផលិត។ រោងចក្ររបស់ Honda...

ឡាវនាំចេញច្រើន តែប្រទេសនៅបន្តប្រឈមនឹងឱនភាពពាណិជ្ជកម្ម

ទីក្រុងវៀងច័ន្ទ - តម្លៃនៃការនាំចេញទំនិញរបស់ប្រទេសឡាវនៅខែឧសភា បានកើនឡើងខ្ពស់ជាងខែមេសា ប៉ុន្តែប្រទេសនេះនៅតែបន្តជួបវិបត្តិពាណិជ្ជកម្ម ដែលការនាំចូលច្រើនជាងការនាំចេញ។ នៅអំឡុងខែមេសា ការនាំចេញផលិតផលរបស់ឡាវមានតម្លៃ ២០៩លានដុល្លារអាមេរិក ដោយសារតែឥទ្ធិពលនៃបញ្ហាជំងឺឆ្លងសកល COVID-19 ហើយរហូតដល់ខែឧសភា ការនាំចេញរបស់ប្រទេសនេះបានកើនតម្លៃដល់ជិត ២៦៤លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយការសែត Vientiane Times កាលពីថ្ងៃសុក្រ។ ទំនិញនាំចេញសំខាន់ៗមាន រ៉ែទង់ដែង ឈើគ្រញូង ក្រដាសសំណល់ គ្រឿងស្ពាន់ គ្រឿងកំប៉ុងនិងភេសជ្ជៈថាមពល សម្លៀកបំពាក់ គ្រឿងបន្លាស់និងឧបករណ៍អគ្គិសនី ផលិតផលកសិកម្មមាន​ ផ្លែចេក ឪឡឹក អំពិល ស្វាយ រួមជាមួយមាសដុំ និងគ្រឿងកាំមេរ៉ា។ រីឯការនាំចូលរបស់ឡាវនៅខែឧសភាវិញមានតម្លៃ ៤៤៧លានដុល្លារអាមេរិក ដែលនាំឱ្យប្រទេសនេះត្រូវប្រឈមនឹងឱនភាពនៃការចំណាយនាំចូលចំនួន ១៨៣លានដុល្លារអាមេរិក...

តើទីផ្សារសេវាកម្មដឹកជញ្ជូនទំនិញលក់លើអនឡាញនៅកម្ពុជា កំពុងឆ្ពោះទៅរកសង្គ្រាមប្រជែងតម្លៃ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារលក់ទំនិញលើអនឡាញនៅកម្ពុជាបាននិងកំពុងតែរីកលូតលាស់ខ្លាំង ប៉ុន្តែមួយភាគធំគឺកំពុងតែត្រូវបានទិញ-លក់តាមរយៈបណ្តាញសង្គម Facebook នៅឡើយ។ ស្របពេលគ្នានេះ ទីផ្សារដឹកជញ្ជូនទំនិញក៏កំពុងតែមានល្បឿនប្រកួតប្រជែងខ្លាំង ខណៈអាជីវកម្មដឹកជញ្ជូនតូចៗកាន់តែច្រើនត្រូវបានបង្កើត និងក្រុមហ៊ុនធំៗរបស់ចិនក៏កំពុងហូរចូលមកទីផ្សារកម្ពុជាដូចគ្នា។ ថ្ងៃនេះ apamat.com នឹងនាំលោកអ្នកស្វែងយល់អំពីបច្ចុប្បន្នភាពទីផ្សារដឹកជញ្ជូនទំនិញអនឡាញនៅកម្ពុជា ដូចខាងក្រោម។ ទីផ្សាររាជធានីភ្នំពេញ នៅតាមផ្លូវតូចធំក្នុងទីក្រុងដែលមានប្រជាជនកំពុងរស់នៅជាង២លាននាក់នេះ គឺមានទៅដោយម៉ូតូក្រុមហ៊ុនដឹកជញ្ជូនអាហារ និងទំនិញអនឡាញ ធ្វើដំណើរទៅមកមិនដាច់។ អាជីវកម្មទទួលដឹកអីវ៉ាន់អនឡាញជាច្រើន ដែលត្រូវបានបង្កើតឡើងយុវជនខ្មែរ កំពុងគិតថ្លៃសេវាដឹកពីអតិថិជនចាប់ពី $១/កញ្ចប់ និងគិតទៅតាមតំបន់(Zone) ខណៈក្រុមហ៊ុនចិនដូចជា Cambodia Express (CE) គិតថ្លៃសេវាពីអ្នកលក់អនឡាញតែ $0,8/កញ្ចប់ ទូទាំងក្រុងភ្នំពេញ(មិនគិត Zone) ចំណែកក្រុមហ៊ុន ZTO Express របស់ចិនដែរនោះ គិត...

ក្រុមហ៊ុនលក់អាហារ Fastfood, Taco Bell ប្ដឹងក្រុមហ៊ុនដឹកអាហារ Grubhub ដែលបំពានលើកិច្ចព្រមព្រៀង

រ៉យទ័រ - ក្រុមហ៊ុនលក់អាហារ​ Taco Bell ដែលជាមេសម្ព័ន្ធរបស់ក្រុមហ៊ុនលក់អាហារ Fastfood យីហោ Yum! Brand បានចោទប្រកាន់ក្រុមហ៊ុនដឹកអាហារ Grubhub នៅថ្ងៃព្រហស្បតិ៍នេះ ពីបទរំលោភលើកិច្ចសន្យាចែកចាយ ហើយការចោទប្រកាន់នេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនដឹកអាហារ Just Eat Takeaway បានព្រមព្រៀងទិញយក Grubhub ក្នុងតម្លៃ $៧.៣ពាន់លាន។ Yum! Brand ដែលនៅក្រោមការគ្រប់គ្រងរបស់ Taco Bell បានបណ្ដាក់ទុនប្រមាណ ២០០លានដុល្លារទៅក្នុង App ដឹកអាហារ Grubhub កាលពីឆ្នាំ២០១៨ ដោយ Grubhub...

ក្រុមហ៊ុនរុករក និងផលិតប្រេងរបស់ថៃ PTTEP បោះលក់បណ្ណបំណុលតម្លៃ ៥០០លានដុល្លារ

ថៃ៖ ក្រុមហ៊ុនរុករក និងផលិតប្រេង PTT Exploration and Production (PTTEP) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិស័យថាមពលគ្រប់គ្រងដោយរដ្ឋាភិបាលថៃ PTT Plc បានបោះលក់មូលបត្របំណុលដុល្លារ ( U.S dollar-denominated Bond) តម្លៃ ៥០០លានដុល្លារអាមេរិក ឲ្យអ្នកវិនិយោគបរទេស។ បណ្ណបំណុលនេះនឹងត្រូវចុះបញ្ចីលក់នៅក្រុមហ៊ុនមូលបត្រសិង្ហបុរី Singapore Exchange Securities Trading Limited (SGX-ST) ដោយមានកាលកំណត់ ៧ឆ្នាំ ជាមួយអត្រាការប្រាក់ថេរជិត ២,៦ភាគរយ/ឆ្នាំ។ កាលពីខែមករាដើមឆ្នាំ ២០២០ កន្លងទៅ ក្រុមហ៊ុន PTTEP បានលក់លិខិតបំណុលមានអាទិភាពខ្ពស់...

App ដឹកអាហារ Just Eat Takeaway នឹងទិញយកក្រុមហ៊ុនគូប្រជែង Grubhub ក្នុងតម្លៃ $៧,៣ពាន់លាន

ប៊ីប៊ីស៊ី - App កម្មង់ និងចែកចាយអាហារតាមអនឡាញ Just Eat Takeaway របស់អាឡឺម៉ង់ បានយល់ព្រមទិញយកគូប្រជែងរបស់ខ្លួន ក្រុមហ៊ុនអាមេរិក Grubhub ក្នុងតម្លៃ ៥,៧៥ពាន់លានផោន ស្មើនឹង ៧,៣ពាន់លានដុល្លារអាមេរិក។ នៅពេលក្រុមហ៊ុនទាំងពីររួមគ្នាតែមួយ វានឹងមានអតិថិជនសកម្មជាង ៧០លាននាក់ ដែលតែងតែធ្វើការបញ្ជាទិញជិត ៦០០លានដងក្នុងមួយឆ្នាំ ហើយប្រសិនបើការទិញយកនេះត្រូវបានបញ្ចប់ជាស្ថាពរដោយជោគជ័យ វានឹងក្លាយជាក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំបំផុតនៅលើលោកបន្ទាប់ពីប្រទេសចិន។ ការប្រកាសទិញយកនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចារវាង Grubhub និង Uber បានបរាជ័យ ដោយសារការច្របាច់បញ្ចូលនៃក្រុមហ៊ុនទាំងពីរនេះ ប្រឈមនឹងការត្រួតពិនិត្យតឹងរឹងលើច្បាប់ស្តីពីការប្រកួតប្រជែងមិនស្មោះត្រង់។ លោក Jitse Groen នាយកប្រតិបត្តិរបស់ Just Eat Takeaway...

Amazon ផ្អាកផ្តល់បច្ចេកវិទ្យាស្កេនមុខដល់ប៉ូលីសអាមេរិកជាបណ្ដោះអាសន្ន

អេភី - ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon.com សម្រេចឈប់ផ្ដល់ Software ស្កេនមុខ Rokognition ដល់មន្ត្រីប៉ូលីសអាមេរិករយៈពេលមួយឆ្នាំ ធ្វើឱ្យ Amazon ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតធំចុងក្រោយបន្ទាប់ពី IBM ​និង Microsoft ដែលបានបដិសេធមិនគាំទ្រដល់ការពង្រឹងច្បាប់តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងរងការរិះគន់ពីរបៀបនៃការកំណត់អត្តសញ្ញាណមិនបានត្រឹមត្រូវលើជនជាតិស្បែកខ្មៅ។ រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនដែលមានទីស្នាក់ការនៅក្រុងស៊ីថល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកមួយនេះ មិនបានប្រាប់ពីមូលហេតុពីការបញ្ឈប់នេះឡើយ ហើយការប្រឆាំងតវ៉ាដែលកំពុងកើតឡើងជាបន្តបន្ទាប់ក្រោយពីការស្លាប់របស់បុរសជនជាតិអាមេរិកស្បែកខ្មៅ George Floyd នៅតែទាមទាររកយុត្តិធម៌ចំពោះការរើសអើងជាតិសាសន៍ក្នុងសហរដ្ឋអាមេរិក និងការប្រើប្រាស់បច្ចេកវិទ្យារបស់ប៉ូលីសក្នុងការតាមដានពលរដ្ឋ។ ភ្នាក់ងារពង្រឹងច្បាប់បានប្រើកម្មវិធីសម្គាល់មុខ (Facial Recognition) ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា វាអាចបង្កការភាន់ច្រឡំ។ កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យា IBM បាននិយាយថាខ្លួននឹងមិនបន្តធ្វើអាជីវកម្មលើកម្មវិធីស្កេនមុខទៀតឡើយ ដោយបារម្ភអំពីការប្រើប្រាស់បច្ចេកវិទ្យានេះ...

App ទទួលបញ្ចាំ និងផ្តល់កម្ចី F88 របស់វៀតណាម ទទួលបានទុនថ្មីចំនួន ៦លានដុល្លារ

វៀតណាម៖ ក្រុមហ៊ុនផ្តល់កម្ចី F88 របស់វៀតណាមទទួលបានទុនថ្មីចំនួន ៦លានដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគ Mekong Capital និង Granite Oak ។ ក្រុមហ៊ុនវិនិយោគទាំងពីរនេះក៏ធ្លាប់បានវិនិយោគក្នុង F88 ម្តងរួចមកហើយកាលពីឆ្នាំ ២០១៧ ក្នុងលក្ខខណ្ឌមិនបញ្ចេញតួលេខ។ F88 ត្រូវបានបើកដំណើរការដំបូងជាហាងបញ្ចាំនៅឆ្នាំ ២០១៣ ។ បច្ចុប្បន្នក្រុមហ៊ុននេះមានសាខាហាងបញ្ចាំជាង ១៨០សាខានៅទូទាំងប្រទេសវៀតណាម និងកំពុងផ្តល់ប្រាក់កម្ចីទិញឡាន ម៉ូតូ ទូរស័ព្ទដៃ កុំព្យូទ័រ និងគ្រឿងអលង្ការ ដែលអាចធ្វើប្រតិបត្តិការបានទាំងនៅសាខាហាងផ្ទាល់ និងតាមរយៈ App និងវេបសាយរបស់ពួកគេ។ ទុនថ្មីដែល F88 ទើបទទួលបាននេះ...

Starbucks ព្យាករណ៍ថាប្រាក់ចំណូលប្រចាំត្រីមាសថ្មីរបស់ខ្លួននឹងថយចុះមិនក្រោម $២ពាន់លាន ដោយសារ Covid-19

អាមេរិក(រ៉យទ័រ)៖ ក្រុមហ៊ុន Starbucks Corp នៅថ្ងៃពុធនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយដោយដាក់ក្តីរំពឹងថា ប្រាក់ចំណូលប្រតិបត្តិការរបស់ខ្លួននៅត្រីមាសថ្មីនេះ នឹងធ្លាក់ចុះមិនក្រោម ២ពាន់លានដុល្លារ ហើយប្រាក់ចំណូលនឹងធ្លាក់ចុះពេញមួយឆ្នាំ ទោះបីជាហាងកាហ្វេទាំងអស់របស់ពួកគេដែលបានបិទដោយសាររីរុសកូរ៉ូណា ត្រូវបានបើកដំណើរការវិញក៏ដោយ។ ក្រុមហ៊ុននេះក៏បាននិយាយថា ខ្លួនអាចនឹងបិទហាងកាហ្វេប្រហែល ៤០០ហាងនៅអាមេរិក ក្នុងរយៈពេល ១៨ខែបន្ទាប់ ព្រមទាំងកាត់បន្ថយគម្រោងបើកសាខាថ្មីពាក់កណ្តាលឲ្យនៅត្រឹម ៣០០ហាងវិញ ហើយមូលហេតុធំបំផុតនៃបញ្ហានេះ គឺដោយសារជម្ងឺឆ្លងកូរ៉ូណា។ តម្លៃភាគហ៊ុនរបស់ Starbucks បានធ្លាក់ចុះជិត ៤% ខណៈមួយភាគហ៊ុននឹងត្រូវខាតចាប់ពី ៥៥សេន ទៅ ៧០សេន/ហ៊ុន សម្រាប់ត្រីមាសទី៣ដែលនឹងបញ្ចប់នៅក្នុងខែមិថុនានេះ៕

យល់ដឹងអំពីការប្រើប្រាស់ទីផ្សារបណ្តាញ ជាគំរូអាជីវកម្ម

ទីផ្សារបណ្តាញ ឬ Network Marketing គឺជាគំរូអាជីវកម្មមួយដែលពឹងផ្អែកលើយុទ្ធសាស្ត្រអូសទាញអ្នកចែកចាយបន្ត ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេលូតលាស់ទៅមុខ។ គេប្រើទីផ្សារបណ្តាញដើម្បីរកប្រាក់ តាមការរៀបប្រព័ន្ធដំណើរការមួយដែលជាទូទៅពាក់ព័ន្ធនឹងជំហានបីគឺ ទីមួយណែនាំផលិតផលរបស់ពួកគេឲ្យអតិថិជនស្គាល់ ទីពីរអូសទាញអតិថិជន ឬដៃគូរកស៉ីឲ្យចូលធ្វើជាបណ្តាញចែកចាយ និងជំហានទីបីគឺប្រើវិធីបង្វឹក និងចាក់មនោគមន៍ដល់អ្នកនៅក្នុងបណ្តាញរបស់ពួកគេដើម្បីពង្រីកបណ្តាញ និងបង្កើនការលក់។ ក៏មានយុទ្ធសាស្ត្រក្រៅផ្លូវការដែលអ្នកជំនាញមិនប្រើ ប៉ុន្តែអ្នកឃើញមនុស្សមួយចំនួនប្រើនៅកម្ពុជា គឺការប្រើវិធីសាងកេរ្តិ៍ឈ្មោះដោយធ្វើសកម្មភាពសប្បុរសធម៌ ការបង្អួតទ្រព្យសម្បត្តិ ការសំដែងធ្វើជាឈ្មោះគ្នា-ល- ហើយបង្ហោះលើបណ្តាញសង្គមឲ្យឆាប់ល្បីមានគេស្គាល់ច្រើន ងាយស្រួលលក់ផលិតផល។ មានទម្រង់ជាច្រើននៃទីផ្សារបណ្តាញ ប៉ុន្តែអត្ថបទនេះ apamat.com លើកយកតែពីរប្រភេទប៉ុណ្ណោះមកជូនមិត្តអ្នកអានដូចខាងក្រោម។ ១. ទីផ្សារបណ្តាញដែលមានបណ្តាញតែមួយជាន់ ឬមួយថ្នាក់ ប្រភេទទីផ្សារបណ្តាញនេះ គឺដូចដែលអ្នកបានឃើញអ្នកលក់គ្រឿងសម្អាងបង្កើតប្រេនថ្មីខ្លួនឯងមួយចំនួននៅកម្ពុជា កំពុងប្រើប្រាស់យុទ្ធសាស្ត្រនេះដើម្បីអូសទាញដំណាងចែកចាយនៅលើបណ្តាញសង្គម។ ឧទាហរណ៍ថា រូបអ្នកជាម្ចាស់ប្រេនថ្មីមួយ ហើយអ្នកកំពុងត្រូវការមនុស្សចូលធ្វើជាបណ្តាញចែកចាយរបស់អ្នក។ អ្នកកំណត់តម្លៃលក់បន្តតែមួយជាគោលសម្រាប់លក់ឲ្យតំណាងចែកចាយ មានន័យថាតំណាងចែកចាយមិនចាំបាច់រើសតំណាងចែកចាយថ្មីធ្វើជាកូនក្រុមរបស់ពួកគេនោះទេ ដូច្នេះហើយបានជាខ្ញុំប្រើពាក្យមួយថ្នាក់...

សហស្ថាបនិករបស់បណ្ដាញសង្គម Reddit លោក Alexis Ohanian ប្រកាសលាលែងពីតំណាងជាសមាជិកប្រធានក្រុមហ៊ុន

ស៊ីអេនអេន - Alexis Ohanian និយាយថា លោកកំពុងព្យាយាមបង្ហាញភាពជាគំរូដល់អ្នកដឹកនាំដទៃ ដោយការចុះចេញពីតំណែង។ បណ្ដាញទំនាក់ទំនងសង្គម និងចែករំលែកព័ត៌មាន Reddit ដែលលោក Alexis Ohanian ធ្វើជាសហស្ថាបនិកអស់រយៈពេល ១៥ឆ្នាំមកហើយនោះ បានផ្តល់ឱកាសចំៗ និងប្រយោលឱ្យមានការរើសអើង ភាពស្អប់ខ្ពើម និងការចំអកឱ្យគ្នាទៅវិញទៅមករបស់អ្នកប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធើណេត។ ពីរឆ្នាំរហូតមកទល់ពេលនេះ បន្ទាប់ពីបញ្ចប់ភារកិច្ចបំពេញការងារប្រចាំថ្ងៃនៅ Reddit លោក Ohanian ដែលជាបុរសជនជាតិអាមេរិកស្បែកស កំពុងដាក់ពាក្យលាឈប់ពីតំណែងជាសមាជិកប្រធានក្រុមហ៊ុន និងស្នើសុំឱ្យដាក់អ្នកផ្សេងដែលមិនមែនជាជនជាតិស្បែកសជួសលោកវិញ។ ការសម្រេចចិត្តរបស់បុរសអាមេរិកស្បែកស Alexis Ohanian ដែលមានភរិយាជាកីឡាការនីវាយកូនបាល់-សញ្ជាតិអាមេរិកស្បែកខ្មៅ Serena William គឺដើម្បីឆ្លើយតបទៅនឹងសំណួររបស់កូនស្រីលោកដែលបានសួរថា "តើអ្វីដែលប៉ាបានធ្វើ?" ទាក់ទិននឹងការរើសអើងពូជសាសន៍ពណ៌សម្បុរនៅសហរដ្ឋអាមេរិក...

Mark Zuckerberg បង្ហោះសារគាំទ្រជនជាតិស្បែកខ្មៅ និងសន្យាពិនិត្យមើលគោលការណ៍របស់ហ្វេសប៊ុកឡើងវិញ

ស៊ីអេនអេន - លោក Mark Zuckerberg និយាយថា Facebook នឹងសើររើរគោលនយោបាយរបស់ខ្លួនឡើងវិញពាក់ព័ន្ធការប្រើប្រាស់កម្លាំងរដ្ឋ ការហាមឃាត់អ្នកបោះឆ្នោត និងការកែប្រែមាតិកាមួយចំនួន ក្រោយពីរងការមិនពេញចិត្តពីបុគ្គលិកជាច្រើនទៅលើរឿងគ្មានវិធានការចំពោះការបង្ហោះសាររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ នៅក្នុងសំណេរមួយដែលបានចែកចាយនៅលើហ្វេសប៊ុកផេកកាលពីថ្ងៃអង្គារ លោក Zuckerberg បានទទួលស្គាល់ថា ការសម្រេចចិត្តមិនបញ្ចេញប្រតិកម្មចំពោះសាររបស់លោក Trump បានបង្កឱ្យបុគ្គលិករបស់ហ្វេសប៊ុកភាគច្រើនខឹងសម្បារ ខកចិត្ត និងឈឺចាប់។ សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្វេសប៊ុកក៏បានបញ្ជាក់ផងដែរថា ការតវ៉ាដែលធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក គឺបន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅអាមេរិក George Floyd។ ក្នុងខ្លឹមសារនៃសំណេររបស់លោក Zuckerberg បានសំដៅដល់សហគមន៍ជនជាតិស្បែកខ្មៅដោយមានន័យថា លោកឈរនៅខាងពួកគេ ហើយជីវិត និងការរស់រានរបស់ជនជាតិស្បែកខ្មៅគឺសំខាន់។ សាររបស់មហាសេដ្ឋីពិភពលោកវ័យក្មេងរូបនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានបើកការប្រជុំមួយជាមួយបុគ្គលិករបស់លោកតាមហ្វេសប៊ុក និងដែលក្រោយមកពួកគេ(បុគ្គលិកហ្វេសប៊ុក)...