LATEST ARTICLES

មកស្គាល់ប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk

លោក Elon Musk ត្រូវបានគេចាត់ទុកថា ជាបុគ្គលឆ្នើមក្នុងពិភពជំនួញនាសម័យទំនើបនេះ។ គាត់គឺជាសហគ្រិនដ៏អស្ចារ្យមួយរូបខាងបច្ចេកវិទ្យា ហើយលោកបានកើតនៅថ្ងៃទី ២៨ មិថុនា ឆ្នាំ ១៩៧១ ក្នុងទីក្រុង Pretoria រដ្ឋធានីរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ គាត់បានរៀនសរសេរកូដបង្កើតកម្មវិធីកុំទ្យូទ័រដោយខ្លួនឯង ហើយនៅពេលគាត់អាយុ ១២ឆ្នាំ គាត់អាចបង្កើតវីឌីអូហ្គេមមួយដោយដាក់ឈ្មោះថា Blastar ហើយលក់វាទៅឲ្យក្រុមហ៊ុនទស្សនាវដ្តីមួយបានតម្លៃ ៥០០ដុល្លារ។ កាលពីវ័យកុមារ លោក Elon Musk បានសម្រេចចិត្តថា...

ការបើកអាជីវកម្មដឹកជញ្ជូនទំនិញអនឡាញនៅភ្នំពេញ ដោយប្រើដើមទុនជាសាច់ប្រាក់ $500

ស្របពេលដែលទីផ្សារលក់អនឡាញនៅកម្ពុជាកំពុងមានសម្ទុះកាន់ខ្លាំង ធ្វើឲ្យទីផ្សារពាក់ព័ន្ធសំខាន់ពីរ គឺទីផ្សារដឹកជញ្ជូន និងទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ កើនឡើងដូចគ្នា។ ថ្ងៃនេះ apamat.com សូមនាំយកអត្ថបទចេញរកស៉ីថ្មីមួយទៀត មកជូនមិត្តអ្នកអាន អំពីទីផ្សារដឹកជញ្ជូនដូចតទៅ។ បច្ចុប្បន្ន ទីផ្សារដឹកជញ្ជូនទំនិញធុនស្រាលនៅក្នុងក្រុងភ្នំពេញ កំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីចិន។ គិតត្រឹមពេលអត្ថបទនេះចេញផ្សាយ ការប្រកួតប្រជែងនោះបានធ្វើឲ្យតម្លៃសេវាដឹកជញ្ជូន បានធ្លាក់នៅសល់ត្រឹម ២៥០០រៀលក្នុងមួយកញ្ចប់ ដោយផ្តល់ឲ្យដោយក្រុមហ៊ុនចិន Best Express ខណៈក្រុមហ៊ុនចិនមួយទៀតគឺ Cambodian Express (CE)...

ផ្សារបន្លែធំបំផុតនៅប្រទេសចិនត្រូវបានបិទ ក្រោយពីរកឃើញករណីឆ្លង ៤៥នាក់ថ្មីនៃ COVID-19

ចិន - ទីក្រុងប៉េកាំងបានបិទផ្សារលក់អាហារមួយចំនួន រួមបញ្ចូលទាំងផ្សារបន្លែផ្លែឈើធំបំផុតប្រចាំទីក្រុង ស្របពេលមានការភ័យខ្លាចនៃការឆ្លងវីរុសកូរូណាកើតឡើងសារជាថ្មី។ Xinfadi ផ្សារលក់បន្លែផ្លែឈើបោះដុំដ៏ធំបំផុតប្រចាំទីក្រុងប៉េកាំង ត្រូវបានបិទនៅភ្លាមៗវេលាម៉ោង ៣ព្រឹកថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺ COVID-19 បន្ទាប់ពីវីរុបង្កជំងឺនេះត្រូវបានគេរកឃើញក្នុងចំណោមអ្នកលក់ដូរនៅផ្សារ និងនៅលើសម្ភារៈប្រើប្រាស់របស់ពួកគេ។ ឧបករណ៍ពិនិត្យតាមបំពង់ករបស់មនុស្សទាំង ៤៥នាក់នោះបានបង្ហាញលទ្ធផលវិជ្ជមាន ប៉ុន្តែអ្នកឆ្លងទាំងនោះមិនទាន់បញ្ចេញរោគសញ្ញាអ្វីឡើយ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយរដ្ឋាភិបាលនៅថ្ងៃសៅរ៍នេះ។ វីរុសកូរូណាក៏ត្រូវបានរកឃើញនៅលើជ្រុញរបស់អ្នកលក់ត្រីសាលម៉ុងនៅផ្សារ Xinfadi ផងដែរ នេះបើតាមរបាយការណ៍របស់កាសែត Global Times ហើយផ្សារលក់អាហារសមុទ្រមួយនៅតំបន់ Jinshen ខេត្ត...

ក្រុមហ៊ុន Honda ដំណើរការចង្វាក់ផលិតកម្មតាមបណ្ដារោងចក្រឡើងវិញ ក្រោយរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត

រ៉យទ័រ - កាលពីថ្ងៃសុក្រកន្លងទៅ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនផលិតយានយន្តជប៉ុន Honda Motor បាននិយាយថា Honda ចាប់ផ្តើមសកម្មភាពផលិតម៉ូតូ និងរថយន្តនៅតាមបណ្ដារោងចក្រទាំងឡាយរបស់ខ្លួនឡើងវិញ ទាំងនៅសហរដ្ឋងាមេរិក និងប្រទេសដទៃទៀត ក្រោយពីក្រុមហ៊ុននេះសង្ស័យថាត្រូវបានលុកលុយតាមប្រព័ន្ធអ៊ីនធើណេតក្នុងសប្ដាហ៍នេះ។ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតនេះកើតឡើងមិនដល់មួយខែផង បន្ទាប់ពីក្រុមហ៊ុន Honda បានចាប់ផ្តើមចង្វាក់ផលិតកម្មក្នុងរោងចក្រផលិតយានយន្តរបស់ខ្លួនសារជាថ្មីនៅទឹកដីអាមេរិកខាងជើង និងក្រោយពីការបិទរោងចក្រកាលពីចុងខែមីនា ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាឱ្យស្នាក់នៅផ្ទះដោយសារបញ្ហាកូរូណាក្នុងសហរដ្ឋអាមេរិក និងក្នុងប្រទេសកាណាដា។ អ្នកនាំពាក្យបាននិយាយថា Honda បានចាប់ផ្តើមផលិតយានយន្តកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅឯទីតាំងសំខាន់របស់ខ្លួនក្នុងរដ្ឋអូហៃយូ សហរដ្ឋអាមេរិក ដែលផលិតបានរថយ​ន្តម៉ាក CR-...

ឡាវនាំចេញច្រើន តែប្រទេសនៅបន្តប្រឈមនឹងឱនភាពពាណិជ្ជកម្ម

ទីក្រុងវៀងច័ន្ទ - តម្លៃនៃការនាំចេញទំនិញរបស់ប្រទេសឡាវនៅខែឧសភា បានកើនឡើងខ្ពស់ជាងខែមេសា ប៉ុន្តែប្រទេសនេះនៅតែបន្តជួបវិបត្តិពាណិជ្ជកម្ម ដែលការនាំចូលច្រើនជាងការនាំចេញ។ នៅអំឡុងខែមេសា ការនាំចេញផលិតផលរបស់ឡាវមានតម្លៃ ២០៩លានដុល្លារអាមេរិក ដោយសារតែឥទ្ធិពលនៃបញ្ហាជំងឺឆ្លងសកល COVID-19 ហើយរហូតដល់ខែឧសភា ការនាំចេញរបស់ប្រទេសនេះបានកើនតម្លៃដល់ជិត ២៦៤លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយការសែត Vientiane Times កាលពីថ្ងៃសុក្រ។ ទំនិញនាំចេញសំខាន់ៗមាន រ៉ែទង់ដែង ឈើគ្រញូង ក្រដាសសំណល់ គ្រឿងស្ពាន់ គ្រឿងកំប៉ុងនិងភេសជ្ជៈថាមពល សម្លៀកបំពាក់ គ្រឿងបន្លាស់និងឧបករណ៍អគ្គិសនី...

តើទីផ្សារសេវាកម្មដឹកជញ្ជូនទំនិញលក់លើអនឡាញនៅកម្ពុជា កំពុងឆ្ពោះទៅរកសង្គ្រាមប្រជែងតម្លៃ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារលក់ទំនិញលើអនឡាញនៅកម្ពុជាបាននិងកំពុងតែរីកលូតលាស់ខ្លាំង ប៉ុន្តែមួយភាគធំគឺកំពុងតែត្រូវបានទិញ-លក់តាមរយៈបណ្តាញសង្គម Facebook នៅឡើយ។ ស្របពេលគ្នានេះ ទីផ្សារដឹកជញ្ជូនទំនិញក៏កំពុងតែមានល្បឿនប្រកួតប្រជែងខ្លាំង ខណៈអាជីវកម្មដឹកជញ្ជូនតូចៗកាន់តែច្រើនត្រូវបានបង្កើត និងក្រុមហ៊ុនធំៗរបស់ចិនក៏កំពុងហូរចូលមកទីផ្សារកម្ពុជាដូចគ្នា។ ថ្ងៃនេះ apamat.com នឹងនាំលោកអ្នកស្វែងយល់អំពីបច្ចុប្បន្នភាពទីផ្សារដឹកជញ្ជូនទំនិញអនឡាញនៅកម្ពុជា ដូចខាងក្រោម។ ទីផ្សាររាជធានីភ្នំពេញ នៅតាមផ្លូវតូចធំក្នុងទីក្រុងដែលមានប្រជាជនកំពុងរស់នៅជាង២លាននាក់នេះ គឺមានទៅដោយម៉ូតូក្រុមហ៊ុនដឹកជញ្ជូនអាហារ និងទំនិញអនឡាញ ធ្វើដំណើរទៅមកមិនដាច់។ អាជីវកម្មទទួលដឹកអីវ៉ាន់អនឡាញជាច្រើន ដែលត្រូវបានបង្កើតឡើងយុវជនខ្មែរ កំពុងគិតថ្លៃសេវាដឹកពីអតិថិជនចាប់ពី $១/កញ្ចប់ និងគិតទៅតាមតំបន់(Zone) ខណៈក្រុមហ៊ុនចិនដូចជា Cambodia Express...

ក្រុមហ៊ុនលក់អាហារ Fastfood, Taco Bell ប្ដឹងក្រុមហ៊ុនដឹកអាហារ Grubhub ដែលបំពានលើកិច្ចព្រមព្រៀង

រ៉យទ័រ - ក្រុមហ៊ុនលក់អាហារ​ Taco Bell ដែលជាមេសម្ព័ន្ធរបស់ក្រុមហ៊ុនលក់អាហារ Fastfood យីហោ Yum! Brand បានចោទប្រកាន់ក្រុមហ៊ុនដឹកអាហារ Grubhub នៅថ្ងៃព្រហស្បតិ៍នេះ ពីបទរំលោភលើកិច្ចសន្យាចែកចាយ ហើយការចោទប្រកាន់នេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនដឹកអាហារ Just Eat Takeaway បានព្រមព្រៀងទិញយក Grubhub ក្នុងតម្លៃ $៧.៣ពាន់លាន។ Yum! Brand ដែលនៅក្រោមការគ្រប់គ្រងរបស់...

ក្រុមហ៊ុនរុករក និងផលិតប្រេងរបស់ថៃ PTTEP បោះលក់បណ្ណបំណុលតម្លៃ ៥០០លានដុល្លារ

ថៃ៖ ក្រុមហ៊ុនរុករក និងផលិតប្រេង PTT Exploration and Production (PTTEP) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិស័យថាមពលគ្រប់គ្រងដោយរដ្ឋាភិបាលថៃ PTT Plc បានបោះលក់មូលបត្របំណុលដុល្លារ ( U.S dollar-denominated Bond) តម្លៃ ៥០០លានដុល្លារអាមេរិក ឲ្យអ្នកវិនិយោគបរទេស។ បណ្ណបំណុលនេះនឹងត្រូវចុះបញ្ចីលក់នៅក្រុមហ៊ុនមូលបត្រសិង្ហបុរី Singapore Exchange Securities Trading Limited...

App ដឹកអាហារ Just Eat Takeaway នឹងទិញយកក្រុមហ៊ុនគូប្រជែង Grubhub ក្នុងតម្លៃ $៧,៣ពាន់លាន

ប៊ីប៊ីស៊ី - App កម្មង់ និងចែកចាយអាហារតាមអនឡាញ Just Eat Takeaway របស់អាឡឺម៉ង់ បានយល់ព្រមទិញយកគូប្រជែងរបស់ខ្លួន ក្រុមហ៊ុនអាមេរិក Grubhub ក្នុងតម្លៃ ៥,៧៥ពាន់លានផោន ស្មើនឹង ៧,៣ពាន់លានដុល្លារអាមេរិក។ នៅពេលក្រុមហ៊ុនទាំងពីររួមគ្នាតែមួយ វានឹងមានអតិថិជនសកម្មជាង ៧០លាននាក់ ដែលតែងតែធ្វើការបញ្ជាទិញជិត ៦០០លានដងក្នុងមួយឆ្នាំ ហើយប្រសិនបើការទិញយកនេះត្រូវបានបញ្ចប់ជាស្ថាពរដោយជោគជ័យ វានឹងក្លាយជាក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំបំផុតនៅលើលោកបន្ទាប់ពីប្រទេសចិន។ ការប្រកាសទិញយកនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចារវាង Grubhub និង...

Amazon ផ្អាកផ្តល់បច្ចេកវិទ្យាស្កេនមុខដល់ប៉ូលីសអាមេរិកជាបណ្ដោះអាសន្ន

អេភី - ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon.com សម្រេចឈប់ផ្ដល់ Software ស្កេនមុខ Rokognition ដល់មន្ត្រីប៉ូលីសអាមេរិករយៈពេលមួយឆ្នាំ ធ្វើឱ្យ Amazon ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតធំចុងក្រោយបន្ទាប់ពី IBM ​និង Microsoft ដែលបានបដិសេធមិនគាំទ្រដល់ការពង្រឹងច្បាប់តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងរងការរិះគន់ពីរបៀបនៃការកំណត់អត្តសញ្ញាណមិនបានត្រឹមត្រូវលើជនជាតិស្បែកខ្មៅ។ រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនដែលមានទីស្នាក់ការនៅក្រុងស៊ីថល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកមួយនេះ មិនបានប្រាប់ពីមូលហេតុពីការបញ្ឈប់នេះឡើយ ហើយការប្រឆាំងតវ៉ាដែលកំពុងកើតឡើងជាបន្តបន្ទាប់ក្រោយពីការស្លាប់របស់បុរសជនជាតិអាមេរិកស្បែកខ្មៅ George Floyd នៅតែទាមទាររកយុត្តិធម៌ចំពោះការរើសអើងជាតិសាសន៍ក្នុងសហរដ្ឋអាមេរិក...

App ទទួលបញ្ចាំ និងផ្តល់កម្ចី F88 របស់វៀតណាម ទទួលបានទុនថ្មីចំនួន ៦លានដុល្លារ

វៀតណាម៖ ក្រុមហ៊ុនផ្តល់កម្ចី F88 របស់វៀតណាមទទួលបានទុនថ្មីចំនួន ៦លានដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគ Mekong Capital និង Granite Oak ។ ក្រុមហ៊ុនវិនិយោគទាំងពីរនេះក៏ធ្លាប់បានវិនិយោគក្នុង F88 ម្តងរួចមកហើយកាលពីឆ្នាំ ២០១៧ ក្នុងលក្ខខណ្ឌមិនបញ្ចេញតួលេខ។ F88 ត្រូវបានបើកដំណើរការដំបូងជាហាងបញ្ចាំនៅឆ្នាំ ២០១៣ ។ បច្ចុប្បន្នក្រុមហ៊ុននេះមានសាខាហាងបញ្ចាំជាង ១៨០សាខានៅទូទាំងប្រទេសវៀតណាម និងកំពុងផ្តល់ប្រាក់កម្ចីទិញឡាន ម៉ូតូ...

Starbucks ព្យាករណ៍ថាប្រាក់ចំណូលប្រចាំត្រីមាសថ្មីរបស់ខ្លួននឹងថយចុះមិនក្រោម $២ពាន់លាន ដោយសារ Covid-19

អាមេរិក(រ៉យទ័រ)៖ ក្រុមហ៊ុន Starbucks Corp នៅថ្ងៃពុធនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយដោយដាក់ក្តីរំពឹងថា ប្រាក់ចំណូលប្រតិបត្តិការរបស់ខ្លួននៅត្រីមាសថ្មីនេះ នឹងធ្លាក់ចុះមិនក្រោម ២ពាន់លានដុល្លារ ហើយប្រាក់ចំណូលនឹងធ្លាក់ចុះពេញមួយឆ្នាំ ទោះបីជាហាងកាហ្វេទាំងអស់របស់ពួកគេដែលបានបិទដោយសាររីរុសកូរ៉ូណា ត្រូវបានបើកដំណើរការវិញក៏ដោយ។ ក្រុមហ៊ុននេះក៏បាននិយាយថា ខ្លួនអាចនឹងបិទហាងកាហ្វេប្រហែល ៤០០ហាងនៅអាមេរិក ក្នុងរយៈពេល ១៨ខែបន្ទាប់ ព្រមទាំងកាត់បន្ថយគម្រោងបើកសាខាថ្មីពាក់កណ្តាលឲ្យនៅត្រឹម ៣០០ហាងវិញ ហើយមូលហេតុធំបំផុតនៃបញ្ហានេះ គឺដោយសារជម្ងឺឆ្លងកូរ៉ូណា។ តម្លៃភាគហ៊ុនរបស់ Starbucks បានធ្លាក់ចុះជិត ៤% ខណៈមួយភាគហ៊ុននឹងត្រូវខាតចាប់ពី ៥៥សេន...

យល់ដឹងអំពីការប្រើប្រាស់ទីផ្សារបណ្តាញ ជាគំរូអាជីវកម្ម

ទីផ្សារបណ្តាញ ឬ Network Marketing គឺជាគំរូអាជីវកម្មមួយដែលពឹងផ្អែកលើយុទ្ធសាស្ត្រអូសទាញអ្នកចែកចាយបន្ត ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេលូតលាស់ទៅមុខ។ គេប្រើទីផ្សារបណ្តាញដើម្បីរកប្រាក់ តាមការរៀបប្រព័ន្ធដំណើរការមួយដែលជាទូទៅពាក់ព័ន្ធនឹងជំហានបីគឺ ទីមួយណែនាំផលិតផលរបស់ពួកគេឲ្យអតិថិជនស្គាល់ ទីពីរអូសទាញអតិថិជន ឬដៃគូរកស៉ីឲ្យចូលធ្វើជាបណ្តាញចែកចាយ និងជំហានទីបីគឺប្រើវិធីបង្វឹក និងចាក់មនោគមន៍ដល់អ្នកនៅក្នុងបណ្តាញរបស់ពួកគេដើម្បីពង្រីកបណ្តាញ និងបង្កើនការលក់។ ក៏មានយុទ្ធសាស្ត្រក្រៅផ្លូវការដែលអ្នកជំនាញមិនប្រើ ប៉ុន្តែអ្នកឃើញមនុស្សមួយចំនួនប្រើនៅកម្ពុជា គឺការប្រើវិធីសាងកេរ្តិ៍ឈ្មោះដោយធ្វើសកម្មភាពសប្បុរសធម៌ ការបង្អួតទ្រព្យសម្បត្តិ ការសំដែងធ្វើជាឈ្មោះគ្នា-ល- ហើយបង្ហោះលើបណ្តាញសង្គមឲ្យឆាប់ល្បីមានគេស្គាល់ច្រើន ងាយស្រួលលក់ផលិតផល។ មានទម្រង់ជាច្រើននៃទីផ្សារបណ្តាញ ប៉ុន្តែអត្ថបទនេះ apamat.com...

សហស្ថាបនិករបស់បណ្ដាញសង្គម Reddit លោក Alexis Ohanian ប្រកាសលាលែងពីតំណាងជាសមាជិកប្រធានក្រុមហ៊ុន

ស៊ីអេនអេន - Alexis Ohanian និយាយថា លោកកំពុងព្យាយាមបង្ហាញភាពជាគំរូដល់អ្នកដឹកនាំដទៃ ដោយការចុះចេញពីតំណែង។ បណ្ដាញទំនាក់ទំនងសង្គម និងចែករំលែកព័ត៌មាន Reddit ដែលលោក Alexis Ohanian ធ្វើជាសហស្ថាបនិកអស់រយៈពេល ១៥ឆ្នាំមកហើយនោះ បានផ្តល់ឱកាសចំៗ និងប្រយោលឱ្យមានការរើសអើង ភាពស្អប់ខ្ពើម និងការចំអកឱ្យគ្នាទៅវិញទៅមករបស់អ្នកប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធើណេត។ ពីរឆ្នាំរហូតមកទល់ពេលនេះ បន្ទាប់ពីបញ្ចប់ភារកិច្ចបំពេញការងារប្រចាំថ្ងៃនៅ Reddit លោក Ohanian ដែលជាបុរសជនជាតិអាមេរិកស្បែកស...

Mark Zuckerberg បង្ហោះសារគាំទ្រជនជាតិស្បែកខ្មៅ និងសន្យាពិនិត្យមើលគោលការណ៍របស់ហ្វេសប៊ុកឡើងវិញ

ស៊ីអេនអេន - លោក Mark Zuckerberg និយាយថា Facebook នឹងសើររើរគោលនយោបាយរបស់ខ្លួនឡើងវិញពាក់ព័ន្ធការប្រើប្រាស់កម្លាំងរដ្ឋ ការហាមឃាត់អ្នកបោះឆ្នោត និងការកែប្រែមាតិកាមួយចំនួន ក្រោយពីរងការមិនពេញចិត្តពីបុគ្គលិកជាច្រើនទៅលើរឿងគ្មានវិធានការចំពោះការបង្ហោះសាររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ នៅក្នុងសំណេរមួយដែលបានចែកចាយនៅលើហ្វេសប៊ុកផេកកាលពីថ្ងៃអង្គារ លោក Zuckerberg បានទទួលស្គាល់ថា ការសម្រេចចិត្តមិនបញ្ចេញប្រតិកម្មចំពោះសាររបស់លោក Trump បានបង្កឱ្យបុគ្គលិករបស់ហ្វេសប៊ុកភាគច្រើនខឹងសម្បារ ខកចិត្ត និងឈឺចាប់។ សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្វេសប៊ុកក៏បានបញ្ជាក់ផងដែរថា ការតវ៉ាដែលធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក...

តើមានចំណុចសំខាន់ៗអ្វីខ្លះដែលអ្នកត្រូវដឹង ប្រសិនបើអ្នកចង់បើកសេវាកម្មដឹកអាហារ ឬ Food Delivery App ?

នៅទីក្រុងភ្នំពេញប៉ុន្មានឆ្នាំចុងក្រោយនេះ ការនិយមទទួលទានអាហាងខាងក្រៅបាននិងកំពុងតែកើនឡើងឥតឈប់ឈរ ដែលជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាកម្មដឹកអាហារជាច្រើនត្រូវបានបង្កើតឡើង និងក្រុមហ៊ុនមកពីបរទេស។ ជាពិសេសនៅក្នុងពេលផ្ទុះឡើងជម្ងឺឆ្លង covid-19 បានធ្វើឲ្យប្រជាជនក្នុងទីក្រុងមិនសូវហ៊ានចេញទៅក្រៅ ដែលបានជំរុញឲ្យពួកគេសាកល្បងបទពិសោធន៍ថ្មីកម្មង់អាហារតាម App ហើយវាបានធ្វើឲ្យពួកគាត់មានអារម្មណ៍ថាងាយស្រួលជាងការចេញទៅហូបនៅហាង។  នៅពេលចេញទៅហូបអាហារខាងក្រៅ យើងតែងតែចំណាយពេលច្រើនលើការរៀបចំខ្លួន និងធ្វើដំណើរជាមួយអាកាសធាតុដ៏ក្តៅនៅពេលថ្ងៃ និងផ្លូវស្ទះនៅពេលល្ងាច។ មនុស្សកាន់តែច្រើនកំពុងមមាញឹកបំពេញការងារ និងរកស៉ីអាជីវកម្មផ្ទាល់ខ្លួន ពួកគេមិនមាន ឬមិនចង់ចំណាយពេលច្រើនទៅផ្សារទិញម្ហូបមកចម្អិនខ្លួនឯងនោះទេ។ ទាំងអស់នេះជាមូលហេតុចម្បងៗដែលរួមចំណែកធ្វើឲ្យអាជីវកម្មដឹកអាហារនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស។ App ដឹកអាហារទាំងនោះផ្ទុកបញ្ចីហាងអាហារ និងភេសជ្ជៈរាប់ពាន់មុខ និងមានបញ្ចីមុខម្ហូបយ៉ាងសំបូរបែបសម្រាប់ឲ្យអ្នកប្រើជ្រើសរើស និងដឹកជញ្ជូនដល់កន្លែងយ៉ាងឆាប់រហ័ស។ នៅពេលអ្នកឃើញតម្រូវការសេវាកម្មដឹកអាហារកាន់តែរីកធំ ហើយវាហាក់ដូចជាថ្មីនៅឡើយសម្រាប់ប្រជាជនកម្ពុជា...

ក្រុមហ៊ុន Amazon កំពុងចរចាទិញយកភាគហ៊ុន ៥% របស់ក្រុមហ៊ុនឥណ្ឌា Bharti Airtel ក្នុងតម្លៃមិនក្រោម $២ពាន់លាន

វេបសាយលក់ទំនិញ amazon.com ដែលបានវិនិយោគប្រាក់សរុបច្រើនជាង ៦.៥ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌានោះ ថ្មីៗត្រូវបានគេរាយការណ៍ថាក្រុមហ៊ុននេះកំពុងពិចារណាទិញយកភាគហ៊ុនចំនួន ៥% របស់ក្រុមហ៊ុនទូរគមនាគមន៍ធំលំដាប់ទី៣របស់ឥណ្ឌា Bharti Airtel ក្នុងតម្លៃយ៉ាងតិច ២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍ពីប្រភពមិនបញ្ចេញឈ្មោះ ប្រាប់កាសែត រ៉យទ័រ។ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក កំពុងសម្រុកប្រជែងគ្នានៅក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងប្រទេសឥណ្ឌា តាមរយៈយុទ្ធសាស្ត្រវិនិយោគនៅក្នុងក្រុមហ៊ុនធំៗរបស់មានព្រំដែនជាប់ប្រទេសចិនមួយនេះ។ ចំណាប់អារម្មណ៍របស់ Amazon ទៅលើ Bharti Airtel កើតឡើងស្របពេលក្រុមហ៊ុន Google ប្រកាសថាខ្លួនកំពុងចរចាទិញភាគហ៊ុនមួយចំនួននៅនៅក្នុងក្រុមហ៊ុន...

ក្រុមហ៊ុនផលិតរថយន្តទំនើប Bentley ត្រៀមកាត់បន្ថយបុគ្គលិកជាងមួយភាគបួននៃបុគ្គលិកសរុប

រ៉យទ័រ - ក្រុមហ៊ុនផលិតរថយន្តសេរីទំនើបរបស់ចក្រភពអង់គ្លេស Bentley Motor បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនគ្រោងនឹងកាត់បន្ថយកន្លែងការងារចំនួន ១,០០០កន្លែង ពោលគឺជិត ១/៤ នៃកន្លែងការងារសរុប ដែលបណ្ដាលមកពីផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺ COVID-19។ ការកាត់បន្ថយនេះធ្វើឡើងបន្ទាប់ពី Volkswagen ដែលជាក្រុមហ៊ុនមេសម្ព័ន្ធរបស់ Bentley បានប្រកាសពីការរំសាយបុគ្គលិករបស់ខ្លន មានចំនួនសរុបដល់ជិត ២,០០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ក្បែរទីស្នាក់ការរបស់ក្រុមហ៊ុនតំណាងចែកចាយរថយន្ត Lookers និងក្រុមហ៊ុនផលិតរថយន្តប្រណីត Aston Martin។ Bentley...

GM និង Ford គ្រោងផលិតរថយន្តដឹកទំនិញប្រើថាមពលអគ្គិសនី ផ្គត់ផ្គង់ទីផ្សារឱ្យបានមុន Tesla

រ៉យទ័រ - ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ពិភពលោក General Motor (GM) សហការជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដទៃទៀត កំពុងច្នៃផលិតរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនី ក្នុងគោលបំណងចាប់យកអ្នកប្រើប្រាស់ដែលនឹងយករថយន្តប្រភេទនេះជាជំនួយដល់អាជីវកម្មរបស់ពួកគេបន្ត។ ទីផ្សារដំបូងដែលត្រូវការរថយន្តអគ្គិសនីមានក្រុមហ៊ុន Amazon.com Inc និងក្រុមហ៊ុនផលិត និងដឹកជញ្ជូន United Paracel Service Inc (UPS) នេះបើយោងតាមមនុស្ស ៥នាក់ដែលធ្វើការជិតស្និតជាមួយគម្រោងខាងលើ ប្រាប់ដល់សារព័ត៌មាន Reuters។ យុទ្ធសាស្ត្រដែលមានតម្លៃរាប់ពាន់លានដុល្លារបញ្ចូលគ្នាមួយនេះ នឹងអនុញ្ញាតឱ្យ GM...

ក្រុមហ៊ុន Google រងបណ្ដឹងដែលទាមទារសំណង $៥ពាន់លាន ជុំវិញការចោទប្រកាន់ថាបានតាមដានទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់

រ៉យទ័រ - ក្រុមហ៊ុនផ្តល់សេវាកម្មស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណេត Google ត្រូវបានគេចោទប្រកាន់កាលពីថ្ងៃអង្គារកន្លងទៅ លើសកម្មភាពរាតត្បាតខុសច្បាប់ចំពោះភាពឯកជនរបស់អ្នកប្រើប្រាស់រាប់លាននាក់ ដោយការទាញយកទិន្នន័យអ៊ីនធើណេតរបស់ពួកគេតាមរយៈប្រោហ្សឺ (Browser) ដែលកំណត់ក្នុងទម្រង់ឯកជន (Private)។ បណ្ដឹងផ្លូវច្បាប់នេះ យ៉ាងហោចណាស់ទាមទារសំណងចំនួន ៥ពាន់លានដុល្លារពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet Inc នេះ ពីការប្រមូលព័ត៌មានសំងាត់របស់អ្នកប្រើ និងពីទីកន្លែងដែលអ្នកប្រើរុករកលើអ៉ីនធើណិត បើទោះបីជាអ្នកប្រើប្រាស់ទាំងនោះបានប្រើមុខងារ Incognito Mode ក៏ដោយ។ យោងតាមបណ្ដឹងរបស់តុលាការសហព័ន្ធក្នុងទីក្រុងសានហូសេ នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញថា...